វប្បធម៌ ជំនឿ
ក្រៅពីឱកាសបុណ្យកាន់បិណ្ឌ តើពិធីបោះបាយបិណ្ឌ អាចធ្វើបាននៅពេលណាខ្លះទៀត?
តាមទំនៀមធ្វើតៗគ្នារៀងមក ប្រជាពលរដ្ឋខ្មែរតាមតំបន់មួយចំនួនតែងប្រារព្ធពិធីបោះបាយបិណ្ឌ ដើម្បីបញ្ជូនអាហារ និងកុសលទៅញាតិសន្ដានដែលបានចែកឋាន ឬបានភ្លាត់ខ្លួនកើតជាប្រេត ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដ្បិតគេជឿថា នេះជាពេលវេលាដែលយមរាជ ដោះលែងសត្វនរកប្រេត ឱ្យមកទទួលមគ្គផលពីញាតិមិត្តនៅឋានកណ្ដាល។ តើពិធីបោះបាយបិណ្ឌ ធ្វើបានតែនៅពេលភ្ជុំបិណ្ឌ ឬនៅពេលណាខ្លះទៀត?
តាមអ្នកស្រាវជ្រាវសិលាចារិកសម័យបុរាណ បានរកឃើញថា ពិធីបោះបាយបិណ្ឌ ដើម្បីជួយស្រោចស្រង់ ព្រលឹងអ្នកស្លាប់ដែលបានទៅកើតជាប្រេត ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ មិនមែនអាចធ្វើបានតែក្នុងពេលបុណ្យភ្ជុំបិណ្ឌប៉ុណ្ណោះទេ។ ពិធីនេះគឺអាចធ្វើបាន ៤ ដងក្នុង ១ឆ្នាំ គឺនៅពេលបុណ្យភ្ជុំបិណ្ឌ នៅពេលព្រឹត្តិការណ៍យប់ និងថ្ងៃស្មើគ្នា (សមរាត្រី) កើតឡើង ២ដង ក្នុង១ឆ្នាំ នៅពេលមានព្រឹត្តិការណ៍យប់វែងជាងថ្ងៃកើតឡើងម្ដងក្នុង ១ឆ្នាំ និងនៅពេលដែលមានព្រឹត្តិការណ៍ថ្ងៃវែងជាងយប់កើតឡើងម្ដងក្នុង ១ឆ្នាំ។
នៅប្រទេសឥណ្ឌា តាមជំនឿព្រហ្មញ្ញសាសនា ការបោះបាយបិណ្ឌដើម្បីជួយស្រោចស្រង់ ព្រលឹងអ្នកស្លាប់ ដែលបានទៅកើតជាប្រេត ឱ្យអាចវិលត្រឡប់មកកើតជាមនុស្សវិញនោះ គឺគេធ្វើឡើងទៅតាមគ្រួសារតូចៗប៉ុណ្ណោះ។ ប៉ុន្តែទំនៀមនេះ ត្រូវបានព្រះមហាក្សត្រខ្មែរសម័យបុរាណ យកមកធ្វើជាទម្រង់ពិធីធំ និងទូលំទូលាយរបស់ខ្មែរ សម្រាប់ញាតិសន្តានច្រើនជំនាន់ សាច់សារលោហិត មនុស្សចាស់ក្មេងៗ អ្នកពុំមានទីពំនាក់ ជាពិសេសគឺដឹងគុណដល់អ្នកសេ្នហាជាតិទាំងឡាយដែលបានស្លាប់ដោយសារការធ្វើចម្បាំងការពារទឹកដី ប្រទេសជាតិ ក៏ទទួលបានការឧទ្ទិសនេះផង ហើយបន្តបន្ទាប់មកទៀត កិច្ចពិធីនេះបានក្លាយទៅជាពិធីបុណ្យធំដុំរហូតដល់ក្លាយជាបុណ្យជាតិ និងប្រពៃណីដ៏ធំជាងគេតែម្ដង។
គួរបញ្ជាក់ថា បុណ្យភ្ជំុបិណ្ឌ ត្រូវបានគេហៅថា “ពិធីសែនដូនតា” ជាអរិយធម៌ នៃវប្បធម៌ខ្មែរដើម ដែលធ្វើឡើងដើម្បីផ្ដល់កុសលផលបុណ្យដល់សាច់ញាតិខ្លួនដែលបានស្លាប់។ តាមដំណាលរឿងនៃញាតិ ព្រះបាទពិម្ពិសារ ក្នុងគម្ពីរតិរោកុឌ្ឌសូត្រ គេមានជំនឿថា ក្នុង១ឆ្នាំម្ដង នៅរដូងភ្លៀវ មេឃអួអាប់ ខែរនោចនេះ យមរាជ យមបាល ដោះលែងសត្វនរក ឱ្យមកទទួលផលបុណ្យដែលញាតិមិត្តធ្វើបុណ្យឧទ្ទិសកុសលជូន។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រារព្ធពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ឬនៅចន្លោះ ខែកញ្ញា និង ខែតុលា៕
កែសម្រួលពី អាជ្ញាធរជាតិអប្សរា
-
សន្តិសុខសង្គម៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?