Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញ “ភ្លើងឆេះឡាន” និមិត្តរូបនៃគ្រោះថ្នាក់

បានផុស

នៅ

សុបិនឃើញ រថយន្តឆេះ គឺជាក្តីសុបិនមួយដែលធ្វើឱ្យម្ចាស់ខ្លួនមិនស្រណុកចិត្ត និងភ័យរន្ធត់ខ្លាំងផងដែរ ​ព្រោះគេជឿថា វាជាប្រផ្នូលអាក្រក់អ្វីមួយ ដែលអាចកើតឡើងនាពេលអនាគតមិនខាន។ យ៉ាងណាមិញ ប្រសិនបើឃើញរថយន្តមានបញ្ហាឬខូច វាមានន័យថា អ្នកនឹងត្រូវចំណាយច្រើន ឬប្រសិនបើឃើញរថយន្តជួបគ្រោះថ្នាក់ វាក៏អាចជាប្រផ្នូលដែលថា ម្ចាស់ខ្លួននឹងជួបគ្រោះថ្នាក់ដូចទៅនឹងសុបិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងនេះក្ដី សុបិនឃើញរថយន្តឆេះ នៅមានបំណកស្រាយផ្សេងទៀតដូចជា៖

សុបិនឃើញរថយន្តឆេះខ្ទេច

ចូរប្រយ័ត្នក្នុងការប្រើពាក្យសម្ដី! បើពុំមានការអត់ធ្មត់ ឬចេះតែនិយាយដោយមិនគិត វាអាចបង្កបញ្ហាដល់អ្នក និងបំផ្លាញមិត្តភាពជាមួយភាគីម្ខាងទៀត ដែលអ្នកប្រាស្រ័យទាក់ទង។ សុបិននេះ ក៏ជាសញ្ញានៃការបាត់បង់ទ្រព្យសម្បត្តិ ឬរបស់របរសំខាន់ៗផងដែរ។

សុបិនឃើញរថយន្តឆេះ តែពន្លត់ទាន់ពេល

ចូរប្រុងប្រយ័ត្ន បើអ្នកជាមនុស្សឧស្សាហ៍និយាយដើមអ្នកដទៃ ព្រោះគេនឹងសងមកអ្នកវិញ យ៉ាងអាម៉ាស់បំផុត។ មិនតែប៉ុណ្ណោះសុបិននេះក៏ប្រផ្នូលប្រាប់ពីរឿងយល់ច្រឡំមួយចំនួនជាមួយមិត្តរួមការងារ។ ដូច្នេះប្រសិនមានរឿងទើសចិត្តគ្នា ចូរនិយាយតទល់ ដើម្បីដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា។

សុបិនឃើញភ្លើងនៅពីមុខរថយន្ត

ចូរកុំឱ្យនរណាខ្ចីប្រាក់ឱ្យសោះ កំលុងពេលនេះ។ គួរស៊ើបប្រវត្តិអ្នកដែលចង់ខ្ចីឱ្យបានច្បាស់សិន បើមិនដូច្នោះទេ វានឹងពិបាកណាស់ ​ក្នុងការទារសំណងមកវិញ។ ចំណែកចំណាយក្នុងផ្ទះ គួរត្បិតត្បៀតបន្តិចដែរ ដូចពាក្យចាស់ពោលថា “កុំចាយតាមមាន កុំហ៊ានតាមចចង់”៕

អត្ថបទ៖ សន្យា

ចុចអាន៖ មិនគួរព្រងើយកន្តើយ ប្រសិនយល់សប្តិជួប “គ្រោះថ្នាក់ចរាចណ៍”

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម