វប្បធម៌ ជំនឿ
យល់សប្ដិឃើញលាបពណ៌សក់ ល្អផ្នែកលុយកាក់ តែអាចមានជម្លោះបើមិនប្រយ័ត្ន
ប្រសិនបើយល់សប្តិឃើញខ្លួនឯងចង់លាបពណ៌សក់ មិនថាជាពណ៌ណាក៏ដោយ នេះមានន័យថា ជីវិតក្នុងអំឡុងពេលនេះនឹងមានសុភមង្គលខ្លាំង។ ម៉្យាងទៀត វាក៏មានលក្ខណៈវិនិច្ឆ័យថាអ្នកនឹងទទួលអំណោយ ឬលាភសំណាងពីគូស្នេហ៍ ទោះយ៉ាងណា ក៏នៅមានរឿងមួយចំនួន ដែលត្រូវប្រយ័ត្នផងដែរ។

សូមអានការទស្សន៍ទាយសំណាង ដូចខាងក្រោមនេះ៖
សុបិនចង់លាបពណ៌សក់
ជីវិតក្នុងរយៈពេលនេះ នឹងជួបតែរឿងល្អៗចូលមក ប្រសិនបើអ្នកធ្វើការនឹងឡើងឋានៈ ឬផ្ទេរការងារទៅរកផ្លូវល្អប្រសើរជាងមុន។ លើសពីនេះទៅទៀត កាលពីមុនជីវិតជួបតែរឿងអាក្រក់ តែបើយល់សប្ដិឃើញលាបសក់ នោះវានឹងត្រលប់មកតែរឿងល្អមកវិញ។ ចំណែកផ្នែកហិរញ្ញវត្ថុ កម្រិតនៃការរកចំណូលបានច្រើន ជាងការចំណាយ។ ល្អប្រសើរណាស់ក្នុងពេលនេះបើយល់សប្តិឃើញចង់លាបសក់។
គេងសុបិនចង់លាបសក់ពណ៌មាស
ចំពោះបុរសឬស្រ្តីណាដែលមានដៃគូ ឬសង្សាក្នុងអំឡុងពេលនេះ គឺអ្នកទាំងពីរជួបតែសុភមង្គល និងស្នាមញញឹមលើផ្ទៃមុខជានិច្ច។ សរុបមក ជីវិតក្នុងរយៈពេលនេះ នឹងមានសុភមង្គលមិនធម្មតានោះទេ ដែលចាស់ៗតែងជូនពរថា ដូចទឹកអង្គក្នុងបំពង់ខ្ចី មានតែថាមពលវិជ្ជមាននៅជុំវិញអ្នកទាំងពីរ។ ប៉ុន្តែត្រូវប្រយ័ត្នចំពោះការលើកឡើងនៃសំដីណាមួយមិនលើសលោះ ឬឧប្បត្តិហេតុក្នុងអំឡុងពេលមានការជួបជុំធំៗ និងការដើរទិញឥវ៉ាន់ ដែលអាចនាំឲ្យមានបញ្ហាកង្វះលុយកាក់ខ្លះៗដែរ។
សុបិនចង់លាបពណ៌សក់ក្រហម
នៅក្នុងអំឡុងពេលនេះ អ្នកនឹងទទួលបានសំណាងពីមនុស្សភេទផ្ទុយនាំយកមកឲ្យដល់ផ្ទះ។ អ្នកនៅលីវនឹងបានជួបស្នេហាជាមួយមនុស្សដែលកំពុងតែរង់ចាំមកជាយូរហើយ។ យ៉ាងណាមិញ ប្រយ័ត្នចាញ់បោកគេ មុនធ្វើអីត្រូវត្រូវចេះថ្លឹងថ្លែងនិងពិចារណាឲ្យល្អិតល្អន់។ ចំណែកការងារវិញ ត្រូវចេះអត់ធ្មត់ ទើបដំណើរការទៅបានល្អដូចគ្នា។
យល់សប្ដិឃើញលាបសក់ពណ៌ផ្កាឈូក
ការបកស្រាយសុបិននេះ គឺមានលក្ខណៈវិនិច្ឆ័យក្នុងការធ្វើដំណើរឆ្ងាយ។ អាចទទួលបានកាដូ ឬវត្ថុអនុស្សាវរីយ៍ពីគូស្នេហ៍ ហើយគ្មានការព្រួយបារម្ភអំពីហិរញ្ញវត្ថុណាមួយឡើយ ព្រោះអ្នកនឹងទទួលបានសំណងពីកូនបំណុលដែលធ្លាបខ្ចីមកជាយូរ។ ប៉ុន្តែមិនគួរចំណាយច្រើនហួសហេតុពេកទេ ក្នុងអំឡុងពេលនេះអាចប្រយ័ត្នគ្រោះថ្នាក់ ឬជួបគ្រោះអាក្រក់ក្នុងផ្ទះ។ ប្រហែសបាត់ ប្រយ័ត្នគង់!
យល់សប្ដិឃើញលាបសក់ពណ៌ស
ក្នុងពេលនេះ ចូរប្រយ័ត្នចំពោះបញ្ហាហិរញ្ញវត្ថុ ត្រូវប្រយ័ត្ននឹងការចាយវាយហួសហេតុ និងមិនគួរមើលស្រាលឡើយ សម្រាប់ការងារ ត្រូវប្រយ័ត្ននឹងការឈ្លោះប្រកែកគ្នាអាចមានជម្លោះធ្ងន់ ត្រូវចេះអត់ធន់ និងដាក់ចិត្តឲ្យធ្ងន់បន្តិច។ ចំណែកលាភសំណាង អាចរកបានពីទីជិតឆ្ងាយនេះឯង ។

យល់សប្ដិចង់លាបពណ៌សក់ពណ៌ខៀវ
អ្នកដែលមានដៃគូ នឹងទទួលបានអំណោយឬសំណាងល្អពីគូស្នេហ៍។ ក្នុងអំឡុងពេលនេះ អាចនឹងមានមនុស្សស្រីរាងស្គម ខ្ពស់ អញ្ជើញឲ្យធ្វើជំនួញនាំឲ្យមានការរីកចម្រើនទៅជាមួយគ្នា។ ប៉ុន្តែក្នុងវិស័យការងារផ្សេងទៀត អ្នកត្រូវតែអត់ធ្មត់ និងលះបង់ ហើយលទ្ធផលនឹងចេញមកល្អ។ ដែលប្រសិនបើនរណាម្នាក់ មានតម្រូវការក្នុងការសម្រេចចិត្ត ក្នុងអំឡុងពេលនេះ សាច់ញាតិចាស់ទុំ នឹងមកមានឥទ្ធិពលក្នុងរឿងនោះវិញ។

យល់សប្ដិលាបពណ៌សក់ពណ៌បៃតង
ជីវិតក្នុងអំឡុងពេលនេះ នឹងមានសុភមង្គលជាទូទៅ។ មានលក្ខណៈវិនិច្ឆ័យសម្រាប់ការទទួលបានសំណាង ដោយការប្រថុយ។ មនុស្សនៅលីវនឹងជួបគូគ្រងមានវ័យចំនាស់ជាងខ្លួន ឬនិយាយជាមួយ។ ប៉ុន្តែក្នុងវិស័យការងារ ត្រូវប្រយ័ត្ននឹងត្រូវគេយកចំណេញពីមនុស្សជាទីទុកចិត្ត ឬមិននឹកស្មានដល់ផងដែរ៕
គ្រូ ណុប
ចុចអាន៖យល់សប្ដិឃើញហូបទុរេន នាំមកនូវលុយកាក់ចូលពេញហោប៉ៅ
ចុចអាន៖យល់សប្ដិជួយសង្គ្រោះមនុស្សលង់ទឹក ឬឃើញខ្លួនឯងលក់ទឹក មានន័យយ៉ាងណា?

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?