វប្បធម៌ ជំនឿ
៥ឆ្នាំចុងក្រោយ៖ ក្រសួងវប្បធម៌អភិរក្សឯកសារបុរាណបានរាប់ម៉ឺនឯកសារ
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអះអាងថា រយៈពេល ៥ឆ្នាំមកនេះក្រៅពីឯកសារបុរាណដែលជាប់នៅលើសិលាចារឹកតាមប្រាសាទផ្សេងៗ ក្រសួងក៏បានអភិរក្ស និងចងក្រងនូវឯកសារបុរាណ៧ប្រភេទ និងចងក្រងបានរាប់ម៉ឺនឯកសារ សម្រាប់ទុកឲ្យកូនខ្មែរសិក្សាស្រាវជ្រាវ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងថា ៥ឆ្នាំមកនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអភិរក្ស និងចងក្រងទុកជាឯកសារ ចាស់ៗ និងបុរាណ តម្កល់នៅបណ្ណាល័យជាតិបានរាប់ម៉ឺនឯកសារ។ ក្នុងនោះ ក្រសួងបានត្រួតពិនិត្យ និងសម្អាតសាស្ត្រាស្លឹករឹត ចំនួន៣០,៩៧២ខែ្ស ថតសាស្ត្រាស្លឹករឹតបាន ១៣១,៦៦៣ប៉ុស្តិ៍ ស្កេនសៀវភៅចាស់ៗចំនួន ៥៩០ក្បាល។ ហើយក៏បានស្កេនកាសែតចាស់ៗ ៧២ក្បាល បិទកូដសៀវភៅ ៧,៧២៥ក្បាល ត្រួតពិនិត្យ និងសម្អាតកាសែត SPK ចំនួន ១,៤២៥ក្បាល និងចុងក្រោយ គឺថតកាសែត SPK ដែលជាកាសែតស៊េរីចាស់ៗ ចំនួន ៩,៤៧៥ប៉ុស្តិ៍។

ក្រោយពីការចងក្រង និងអភិរក្សនូវឯកសារបុរាណទាំងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយកឯកសារទាំងនោះទៅតម្កល់ទុកនៅបណ្ណាល័យជាតិ ដើម្បីឲ្យប្រជាជនកម្ពុជាអាចសិក្សាស្រាវជ្រាវពីឯកសាររបស់ខ្មែរបាន។

ទន្ទឹមជាមួយនឹងការចងក្រងឯកសារបុរាណៗ ក្រសួងវប្បធម៌ក៏បានចងក្រង សិក្សាស្រាវជ្រាវ និងបោះពុម្ពជាឯកសារផ្នែកសិល្បៈវប្បធម៌ខ្មែរអរូបីសំខាន់ៗសម្រាប់ជួយផ្សព្វផ្សាយ ជាជំនួយដល់កូនខ្មែរសម្រាប់ធ្វើជាក្បួនខ្នាត និងការស្រាវជ្រាវផ្សេងៗ។ ឯកសារវប្បធម៌ទាំងនោះ មានដូចជា ស្រាវជ្រាវចងក្រងឯកសាររបាំព្រះរាជទ្រព្យ ល្ខោនខោល ចាប៉ីដងវែង ឯកសារល្បែងទាញព្រ័ត្រ និងឯកសារមរតកមនុស្សរស់។ល។

ឆ្លៀតក្នុងឱកាសនេះ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងលើ ក៏បានសំណូមពរដល់សាធារណជនគ្រប់រូប ទាំងមន្ត្រីពាក់ព័ន្ធ ជនរួមជាតិ គួរជួយរួបរួមគ្នា ក្នុងការអភិរក្ស និងថែរក្សាវប្បធម៌របស់ខ្មែរ ឲ្យបានគង់វង្ស និងថែរក្សាអត្តសញ្ញាណជាតិខ្មែរឲ្យបានល្អបំផុត៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា