Connect with us

វប្បធម៌ ជំនឿ

ក្រសួងវប្បធម៌៖ ទាល់តែមានការបង្ហាញ ទើបអាចលើកស្ទួយវប្បធម៌ខ្មែរបាន

បានផុស

នៅ

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអះអាងថា ដើម្បីលើកស្ទួយវប្បធម៌របស់ជាតិបាន លុះត្រាតែមានការបង្ហាញនូវវប្បធម៌ខ្មែរទៅកាន់សាធារណជនឲ្យបានច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស តាមរយៈការបង្កើតថ្មី ដោយរៀបចំព្រឹត្តិការណ៍សម្តែងពីសិល្បៈខ្មែរឲ្យបានច្រើន ជំរុញឲ្យមានការចូលរួមពីភាគីពាក់ព័ន្ធគ្រប់រូបដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ” រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានលើកឡើងថា នាពេលកន្លងមក ក្រសួងវប្បធម៌បានរៀបចំនូវព្រឹត្តិការណ៍ក្នុងរូបភាពជាទិវាវប្បធម៌ ដើម្បីជួយលើកស្ទួយវប្បធម៌របស់ខ្មែរ តាមរយៈការបង្ហាញព្រឹត្តិការណ៍ពាក់ព័ន្ធជាមួយនឹងវប្បធម៌មួយនេះ។

ព្រឹត្តិការណ៍ទិវាវប្បធម៌រៀងរាល់ឆ្នាំមានដូចជា មហោស្រពសិល្បៈដំណាំស្លម្ហូបអាហារខ្មែរ នៅភ្នំពេញ ការបង្ហើរខ្លែងខ្មែរនៅខេត្តចំនួន៣ (ស្វាយរៀង កោះកុង និងបាត់ដំបង), សិល្បៈអាយ៉ៃ ចាប៉ី និទានរឿង និងចម្រៀងខ្សែដៀវទូទាំងប្រទេស, មហោស្រពល្ខោនស្បែកធំ នៅខេត្តសៀមរាប, មហោស្រព សិល្បៈជាតិ ល្ខោនយីកេ លើកទី១ នៅខេត្តតាកែវ,  មហោស្រពសិល្បៈតន្ត្រីគងជនជាតិភាគតិច នៅខេត្តរតនគិរី, មហោស្រពជាតិស្តីពីសិល្បៈខ្មុកស្មាច់, និងមហោស្រពសិល្បៈជាតិស្តីពី ចម្លាក់ស្បែក (ព្រះរាមផ្លែងសរ) ។ល។ នេះបើតាមការលើកឡើងរបស់លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ។

លោកក៏បានបញ្ជាក់ថា ការផ្សព្វផ្សាយពីវប្បធម៌ខ្មែរ តាមរយៈការបង្កើតទិវាវប្បធម៌ មានជារៀងរាល់ឆ្នាំ ក៏ប៉ុន្តែទើបតែអាក់ខានកំលុងពេលកូវីដ-១៩នេះប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយវប្បធម៌ គឺត្រូវមានការចូលរួមពីសំណាក់មនុស្សគ្រប់មជ្ឈដ្ឋានផងដែរ ក្នុងនោះ ក៏មានការបង្កើតនូវវេទិកាតូចៗចំពោះការផ្សព្វផ្សាយពីវប្បធម៌ ដូចជាការបង្កើតកម្មវិធីសំណួរ-ចម្លើយ និយាយពីវប្បធម៌ទូទៅ។ ការប្រកូតប្រជែងពីសិល្បៈខ្មែរនៅបណ្តាខេត្តផ្សេងៗ របស់សិស្សវិទ្យាល័យ និងតាមសាកលវិទ្យាល័យនីមួយៗ រួចមកប្រកួតនៅភ្នំពេញ ដោយមានការចូលរួមពីសិស្សនិស្សិត ដែលជាទំពាំងស្នងឫស្សី ឲ្យពួកគេបានស្គាល់ពីវប្បធម៌ខ្មែរ តាមរយៈការរៀបចំកម្មវីធីទាំងនេះ។ ជាមួយគ្នានេះ លោកបានបន្ថែមថា ការផ្សព្វផ្សាយមួយដែលមានប្រសិទ្ធភាព និងផុសផុល លុះត្រាតែមានការចូលរួមពីប្រជាជនគ្រប់រូបទាំងអស់។

ជុំវិញនឹងបញ្ហានេះ លោក ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានលើកឡើងដែរថា បច្ចុប្បន្ន វប្បធម៌ខ្មែរ មានការធ្លាក់ចុះ ជាពិសេស ក្នុងសម័យឌីជីថលនេះតែម្តង។ ទាំងនេះ ក៏ព្រោះតែមន្ត្រី ក៏ដូចជាភាគីពាក់ព័ន្ធមួយចំនួន មិនទាន់ចូលរួមខ្លាំងជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការលើកស្ទួយពីវប្បធម៌ជាតិនោះទេ។ ដូច្នេះ បញ្ហាទាំងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មិនអាចធ្វើការតែម្នាក់ឯងបានទេ គឺត្រូវមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៧ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៨ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម