វប្បធម៌ ជំនឿ
សុបិនឃើញ សូត្រធម៌ ឬបន់ព្រះ ម្ចាស់ខ្លួននឹងរួចផុតពីសំណាងអាក្រក់
សុបិននៃការបួងសួង បន់ព្រះ ឬសូត្រធម៌ គឺជាសុបិនល្អណាស់ ព្រោះតាមជំនឿម្ចាស់ខ្លួននឹងរួចផុតពីសំណាងអាក្រក់ ហើយគ្រោះកាចនឹងរលាយសូន្យសុង។
សុបិនឃើញព្រះសង្ឃសូត្រធម៌
ប្រសិនឃើញព្រះសង្ឃសូត្រធម៌ ជាសុបិនប្រាប់ឱ្យប្រុងប្រយ័ត្ន ប៉ុន្តែវាមិនមែនជាប្រផ្នូលអាក្រក់នោះទេ ត្បិតសុបិននេះនឹងនាំអ្នកឱ្យទទួលសំណាងល្អខាងសុខភាព។
សុបិនឃើញសូត្រធម៌ខុស
សុបិន្តឃើញសូត្រធម៌ខុសៗ មានន័យថា ការព្រួយបារម្ភរាល់ថ្ងៃនឹងកើនឡើងទ្វេ ហើយបើចង់ស្វែងជំនួយ ក៏ពុំមានមនុស្សអាចពឹងពាក់បាន។
សុបិនឃើញខ្លួនឯងសូត្រធម៌ក្នុងព្រះវិហារ ឬទីវត្តអារ៉ាម
សុបិនឃើញបួងសូង ឬសូត្រធម៌នៅក្នុងវត្ត អ្នកប្រហែលជាបានធ្វើដំណើរទៅកាន់កន្លែងដែលអ្នកមិនធ្លាប់ទៅ។ ចំណែកការស្វែងរកការងារនឹងមានឱកាសល្អហុចឱ្យ គួរជាទីរីករាយ។
សុបិនឃើញខ្លួនឯងកំពុងបន់ស្រន់
សុបិននេះ មានន័យថា រឿងខ្វល់ខ្វាយក្នុងចិត្តនឹងរសាយទៅ ព្រោះនឹងមាននរណាម្នាក់មកជួយដោះស្រាយបញ្ហារបស់អ្នក៕
អត្ថបទ៖ សន្យា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ