វប្បធម៌ ជំនឿ
ឃើញពស់សកស្រកាក្នុងយល់សប្ដិ ត្រូវប្រយ័ត្នចំពោះសុខភាព និងហិរញ្ញវត្ថុ
ប្រសិនបើយល់សប្ដិឃើញសត្វពស់ យោងតាមជំនឿពីបុរាណកាលមកបានចែងថា វាទាក់ទងនឹងគូព្រេង ឬមានគេតាមស្រលាញ់ជាដើម។ ប៉ុន្តែបើឃើញពស់សកស្រកាក្នុងសុបិនវិញ អត្ថន័យអាចនឹងមិនសូវល្អខ្លះ និងល្អខ្លះ អាស្រ័យលើរូបភាពដែលបានឃើញនេះឯង។

យល់សប្ដិឃើញពស់សក់ស្រកានៅនឹងមុខ
ក្នុងពេលនេះ អាចមានសមាជិកគ្រួសារកើតជំងឺ រួមទាំងខ្លួនអ្នកផង ដូច្នេះចូរប្រយ័ត្នបំផុតចំពោះសុខភាព ហើយបញ្ហាស្ត្រេសផ្សេងៗក៏អាចកើតមានលើអ្នកបានដូចគ្នា! សម្រាប់ស្នេហា អ្នកនៅលីវមានឱកាសជួបមនុស្សថ្មី ហើយថែមទាំងមានការទាក់ទាញខ្លាំងពីមនុស្សភេទផ្ទុយទៀតផង។ ចំណែកឯក្នុងវិស័យការងារ អាចនឹងមានបញ្ហា ជាពិសេសហិរញ្ញវត្ថុមិនគួរចាយវាយច្រើនហួសហេតុពេកទេ។
យល់សប្ដិឃើញស្រកាពស់ជាច្រើនពេញផ្លូវ
ជីវិតក្នុងរយៈពេលនេះ នឹងទទួលបានលាភសំណាងខាងហិរញ្ញវត្ថុ អ្នកដែលជួបនឹងទុក្ខលំបាក ឬសំណាងអាក្រក់អាចមានរាសីល្អកាន់តែប្រសើរមកវិញជាបណ្ដើរៗ។ សម្រាប់អ្នកនៅលីវ ប្រាកដជាបានជួបមនុស្សថ្មី ដែលខ្លួនតែងតែប្រាថ្នាចង់ជួបចូលចិត្ត។ ប៉ុន្តែសម្រាប់អ្នកដែលរៀបការរួច អាចឃ្លាតឆ្ងាយពីគូស្នេហ៍របស់ពួកគេ ដោយសារតែត្រូវធ្វើដំណើរផ្លូវឆ្ងាយ។ កុំបារម្ភអី! ព្រោះនេះជាការឃ្លាត ដើម្បីការងារតែប៉ុណ្តោះ! យ៉ាងណា ក៏ត្រូវប្រយ័ត្នបញ្ហាសុខភាពវិញដែរ។
យល់សប្ដិឃើញកាន់ស្រកាពស់
បកស្រាយបានថា ក្នុងអំឡុងពេលនេះបើមានអ្វីដែលអ្នកកំពុងតែមានក្ដីសង្ឃឹមលើវា អាចនឹងមិនដូចការរំពឹងទុកឡើយ។ ប៉ុន្តែអ្វីដែលមិនបានរំពឹងទុក វាអាចទទួលបានដោយមិនដឹងខ្លួនវិញ។ ទន្ទឹមនោះដែរអ្នកក៏ត្រូវប្រយ័ត្នចំពោះការប្រើពាក្យសំដីចំពោះមនុស្សជុំវិញ ព្រោះអាចនឹងមានគេយល់ខុស បើយើងហ៊ានតែប្រហែស។ ម៉្យាងទៀតក្នុងពលេនេះ ត្រូវការឲ្យអ្នកអត់ធ្មត់ និងមានខំប្រឹងប្រែងធ្វើការងារ ទើបឆាប់ជោគជ័យ។

ទោះយ៉ាងណាក៏ដោយ នៅភាគខាងលិចឯណោះវិញ គេមានជំនឿថា ប្រសិនបើយល់សុបិនឃើញពស់សកស្រកានោះមានន័យថា សត្រូវដែលប៉ុនប៉ងព្យាបាទអ្នក នឹងទទួលបានផលកម្មត្រលប់ទៅរកគេវិញមិនខាន។ ត្បិតថាលោកខាងលិចជឿបែបនេះ តែយ៉ាងណាចំពោះជនជាតិអាស៊ីយើង មានជំនឿយ៉ាងមុខមាំដូចគ្នា ចំពោះការបកស្រាយពីបុរាណមក៕
គ្រូ ណុប
ចុចអាន៖សុបិនឃើញពស់ អត្ថន័យមិនមែនសំដៅដល់គេលួចស្រលាញ់មួយមុខឡើយ តែក៏មានអ្នកស្អប់ដូចគ្នា

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់