Connect with us

វប្បធម៌ ជំនឿ

រឿង​អស្ចារ្យ​ទាំង ៧ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ពី​សុបិន

បានផុស

នៅ

យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ​សុបិន​គ្មាន​ពណ៌​គ្មាន​ក្លិន​ ហើយ​អ្វី​ដែល​យើង​ឃើញនៅ​ក្នុង​សុបិន​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ។ អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ក្នុង​សុបិន​ អាច​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ជីវិត​របស់​យើង។

នេះ​ជា​រឿង​អស្ចារ្យ​ទាំង ៧ ដែល​យើង​មិន​ធ្លាប់​បាន​ដឹង​ពី​សុបិនទាល់តែសោះ ៖

១. ខួរក្បាល​ធ្វើ​សកម្មភាព​ពេល​យើង​សុបិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​អ្នក​ធ្លាប់​គេង​មិន​លក់ ​ហើយ​រសាប់រសល់​ក្នុង​ខួរ​ក្បាល​ដែរ​ឬទេ? នេះ​ក៏​ដោយសារ​តែ​ខួរក្បាល​មិន​ព្រមសម្រាក​ទាល់​តែ​សោះ។ អ្វី​ដែល​អស្ចារ្យ​ដែល​មនុស្ស​ភាគច្រើន​មិន​មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក​គឺ​ថា ​ផ្នែក​ជា​ច្រើន​នៃ​ខួរក្បាល ពិតជា​មាន​សកម្មភាព​នៅ​ពេល​យើង​គេង​ពិតមែន។ ជា​ពិសេស​ផ្នែក​ដែល​មើល​ឃើញ​ និង​ប្រព័ន្ធ​អវយវៈ​ដែល​ទទួលខុសត្រូវ​ចំពោះ​អារម្មណ៍​។

២. សត្វ​ និង​សុបិន

វេជ្ជបណ្ឌិត​មិន​ប្រាកដ ១០០% ថា ​សត្វ​ឆ្កែ​អាច​សុបិន​បាន​ឬយ៉ាងណាទេ ​ប៉ុន្តែ​គេបាន​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​ក្នុង​ REM (អង្គ​ចងចាំ) លើ​ចលនា​នៃ​ការ​ដេក ភាគច្រើនពួកវាដេលបើកភ្នែក។ ការ​ដេកបែបនេះ​ កើតឡើង​ចំពោះ​ថនិកសត្វ​គ្រប់​ប្រភេទ។

ជា​ទូទៅ​ថនិកសត្វ​ប្រើ​វិធី​នេះ​ជា​យន្តការ​ការពារ​ ពីព្រោះ​ពួកវា​អាច​ភ្ញាក់​ដឹង​ខ្លួន​ភ្លាមៗ​នៅ​ពេល​ពួកវា​ចូល​ក្នុង​ដំណាក់កាល REM ដូចដែល​វេជ្ជបណ្ឌិត​បាន​សន្និដ្ឋាន។ លំនាំ​​នេះ​ប្រែប្រួល​ពី​សត្វ​មួយ​ទៅ​សត្វ​មួយ ​ហើយ​ជា​ការ​ពិត​ វា​ខុស​គ្នា​សម្រាប់​សត្វ​ទាំងអស់​ដែរ។

៣. មនុស្ស​ញៀន​កញ្ឆា​មិន​អាច​សុបិន

មនុស្ស​ដែល​បាន​ប្រើ​កញ្ឆា​ ពួកគេ​គេង​លក់​គ្មាន​សុបិន​អ្វី​ទាំងអស់! សូម្បី​តែ​មនុស្ស​ដែល​ជក់​បារី​ជា​ប្រចាំ​ក៏​ដូចគ្នា​ ដែល​បណ្ដាល​ឱ្យ​គ្រូពេទ្យ​សន្និដ្ឋាន​ថា ​ប្រហែល​ជា​កញ្ឆា​បាន​ធ្វើ​ឲ្យ​មាន​ការរំខានជាមួយ​ការ​គេង ។

ក្នុងនោះមនុស្ស​ដែល​បាន​ឈប់​ប្រើ​កញ្ឆា​ ពួកគេក៏​ចាប់ផ្ដើម​មាន​សុបិន​ឡើង​វិញ។ វេជ្ជបណ្ឌិត​ក៏​បាន​អះអាងលើការស្រាវជ្រាវ​ថា​ កញ្ឆា​ពិតជា​ប៉ះពាល់​ដល់​ការ​គេង​របស់​មនុស្ស​ជាច្រើន (បន្ទាប់​ពី​ការ​ធ្វើ​តេស្ត​ជា​ច្រើន​លើ​អ្នក​ជក់​បារី​និង​អ្នក​ញៀន​កញ្ឆា​) ។

៤. ភាព​ខុសគ្នា​នៃ​សុបិន​រវាង​បុរស​និង​ស្ត្រី

តាម​ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ​បុរស​និង​ស្ត្រី​មាន​សុបិន​ខុសគ្នា។ តាមធម្មតា សុបិន​របស់​ស្ត្រី​មាន​រយៈពេល​យូរ​ជាង ​​បុរស​។ ស្រដៀង​គ្នា​នេះ​ដែរ​ សុបិន​របស់​ស្ត្រី​ពាក់ព័ន្ធ​នឹង​អារម្មណ៍​ជា​ច្រើន ផ្ទុយពីសុបិន​របស់​បុរស​មិន​មាន​ច្រើន​នោះ ។

ដោយឡែក​​ជិត ៨% នៃ​សុបិន​របស់​មនុស្ស​រាប់បញ្ចូល​ទាំង​ផ្លូវ​ភេទ​ មនុស្ស​ប្រុសទូទៅ​សុបិន​ពី​កន្លែង​ចៃដន្យ​និង​មនុស្សចម្លែក​ ចំណែក​ស្ត្រី​មាន​ទំនោរ​ចង់​សុបិន​ពី​កន្លែង​ដែល​គេ​ស្គាល់ ​និង​មនុស្ស​ដែល​នៅ​ជិតខ្លួន។

៥. មនុស្ស​ពិការ​ភ្នែក​ក៏​អាច​សុបិន​ឃើញ​រូបភាព

យើង​ប្រហែល​ជា​គិត​ថា​សម្រាប់​មនុស្ស​ពិការ​ភ្នែក ​វា​មិន​អាច​ទៅ​រួច​ទេ ​ដែល​អាច​សុបិន​ឃើញ​រូបភាព​ដូច​មនុស្ស​ធម្មតា​ទៀត។ ប៉ុន្តែ​សូម្បី​តែ​មនុស្ស​ពិការ​ភ្នែក​ពី​កំណើត​ក៏​ដោយ ​ក៏​អាច​យល់​សុបិន​ឃើញ​រូបភាព​ភាព​រស់​រវើក​ដូច​មនុស្ស​ធម្មតា​ដែរ។ បើ​ទោះបី​ជា​ពួកគេ​មិន​អាច​មើល​ឃើញ​ នៅ​ក្នុង​ជីវិត​ពិត​ក៏ដោយ។

៦. ៩០ % នៃ​សុបិន​គឺ​មនុស្ស​មិន​ចងចាំ​ឡើយ

ជិត ៥០% នៃ​សុបិន​ក្នុងរយៈពេល ៥ នាទី ​យើង​នៅ​ចងចាំ​ តែ​បន្ទាប់ពី​យើង​ភ្ញាក់​ពី​គេង​ នៅ​សល់ ៩០% យើង​នឹងភ្លេច​បាត់ក្នុង​រយៈពេល ១០ នាទី​មិនខាន។ ទោះបី​ជា​យើង​គិត​ថា ​អាច​នៅ​ចងចាំ​សុបិន​ក៏​ដោយ ​តែ​វា​បានត្រឹម​មួយ​ភ្លែត​ ទី​បំផុត​យើង​នឹង​ភ្លេច​ទាំងអស់ដដែល។

៧. កុមារ​សុបិន​អាក្រក់​ច្រើន​ជាង​មនុស្ស​ពេញវ័យ

ជឿ​ឬ​មិន​ជឿ​ កុមារ​មាន​សុបិន​អាក្រក់​ច្រើន​ជាង​មនុស្ស​ពេញវ័យ​ធម្មតា ​ជា​ពិសេស​នៅ​ពេល​អាយុ​ដែល​មិន​អាច​និយាយបាន។

ទារក​ជា​ធម្មតា​យំ​នៅ​ពេល​ឃើញ​មនុស្ស​ ឬ​នៅ​ពេល​ពួកគេ​នៅ​ក្បែរ​មនុស្ស​ប្លែក​មុខ ​ពី​ព្រោះ​ពួកគេ​បាន​ដឹង​ពី​អនាគត​របស់​ពួកគេ​ម្នាក់ៗ។ ប៉ុន្តែ​នៅ​ពេល​ក្មេង​ចាប់ផ្ដើម​ចេះ​និយាយ ​និង​ធ្វើ​អន្តរកម្ម ​ពួកគេ​នឹង​បាត់បង់​អំណាច​ទាំងនោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ អត្ថន័យ​ក្នុង​សុបិន ​៦យ៉ាង​បញ្ជាក់​ហេតុការណ៍​ក្នុង​ជីវិត​ពិត​ ដែល​អ្នក​មិន​គួរ​ព្រងើយ​កន្តើយ

ចុចអាន៖ សុបិនផ្កា​ពណ៌លឿងប្រផ្នូលអំពីការកែលម្អជោគវាសនាដោយ ព្រលឹង​វិញ្ញាណ​ដែលយើងគោរពបូជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម