Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញនាឡិកាដៃ ជាប្រផ្នូលនាំលាភសំណាងផ្នែកលុយកាក់

បានផុស

នៅ

នាឡិកា​ដៃគឺជា​ឧបករណ៍​ប្រាប់​ពី​ពេលវេលា​​ ដែល​មនុស្ស​ជា​ច្រើន​ចូលចិត្ត​យក​តាម​ខ្លួន ​សម្រាប់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ប្រសិនបើមិត្ត​អ្នកអាន ​គេង​សប្ដិ​ឃើញ​នាឡិកាដៃប្រភេទផ្សេងៗគ្នា។ ជារឿយៗវាត្រូវបានបកស្រាយថា ជាប្រផ្នូលនៃក្តីសុបិន ​ដែលអាចកើតឡើងនាពេលអនាគត។ ការតភ្ជាប់នៃការប្រាប់ពេលវេលា និងទស្សន៍ទាយសុបិនតាមជំនឿពីបុរាណកាលមក​ ថាតើ​មាន​ន័យ​យ៉ាង​ណាខ្លះ។

យល់សប្ដិ​ឃើញ​បាន​ពាក់​នាឡិកាដៃ

វាជា​សុបិន​ដែលបង្ហាញពី​ទ្រព្យសម្បត្តិ​ដែល​មាន​មនុស្ស​យក​ឲ្យ ចំណែក​ហិរញ្ញវត្ថុ​នឹង​កាន់​តែ​ប្រសើរ​ឡើង (តែ​ចាយ​ត្បិត​ត្បៀត​ផង) ចំណែក​ឯ​ការ​ជួញដូរ​ ​នឹង​ទទួល​បាន​ផល​ចំណេញ​កាន់​តែ​ច្រើន​ឡើងៗ​។ សម្រាប់​មនុស្ស​​នៅ​លីវ​យូរឆ្នាំ ​​នឹង​ទទួល​បាន​ស្នេហា​ពិត​ ដែល​ប៉ង​មក​ជា​យូរ​ហើយ។

យល់សប្ដិ​ឃើញ​នាឡិកាដៃ​ជាច្រើន

ប្រសិនបើ​ឃើញនាឡិកាដៃពីរ ឬបី អត្ថន័យ​ចង់​បង្ហាញ​ពី​ការ​គាំទ្រពី​មនុស្ស​ធំ ​ឬ​មនុស្ស​ជា​ទីគោរព​សព្វថ្ងៃ​នេះ​។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ណាមួយ​កើតឡើង​ក្នុងជីវិត​ នោះ​នឹង​មាន​អ្នក​ដែល​មាន​អំណាច​ចូល​មក​ជួយ​ជ្រោមជ្រែង​មិន​ខាន​ឡើយ។

យល់សប្ដិ​ឃើញ​នាឡិកា​មាស

យោង​តាម​ការ​ព្យាករណ៍​ត្រូវបានចាត់ទុកថា​ ជាសុបិនល្អ។ ព្រោះនាឡិកាមាសមានន័យថា​ជោគជ័យ និង​ហៅ​ទ្រព្យសម្បត្តិ​មក​រកយើង។ អ្នក​សុបិននឹងមានជីវិតកាន់តែប្រសើរ ជា​ពិសេស​អំពី​ហិរញ្ញវត្ថុ រឿង​ដែល​ត្រូវ​ប្រយ័ត្ន​គឺ ប្រយ័ត្នមិត្តក្លាយជាសត្រូវ ព្រោះមនុស្សងាយ​នឹង​ច្រណែន​អ្នក​កាល​បើ​អ្នក​មាន​ជាង​គេ​ឬ​ល្អ​ជាង​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យល់សប្ដិ​ឃើញនាឡិកាដៃខូច

សុបិន​នេះ​ប្រាប់​ឲ្យ​អ្នក​ត្រៀម​ខ្លួន​ សម្រាប់​ទប់ទល់នឹងបញ្ហា​ខ្លះ​ៗ ដែលអាចឈាន​ចូលមកក្នុង​ជីវិត។ បញ្ហាទាំង​នោះ​ អាច​កើតឡើងពីសកម្មភាពរបស់អ្នក បណ្តាល​ឲ្យ​មានស្ថានភាពលំបាក ឬ ទាមទារ​ឲ្យមានការ​ប្រុង​ប្រយ័ត្ន​ជា​បណ្តើរៗ ។

យល់​សប្ដិ​ឃើញ​នាឡិកា​​បាត់ ឬត្រូវ​ចោរ​លួច

ទំទាយថា ផែនការឬគោលដៅដែលបានកំណត់ ប្រហែលជាត្រូវពន្យារពេល មិនអាច​សម្រេច​បាននូវភាពជោគជ័យដែលចង់បានក្នុងពេលនេះទេ។ ជាពិសេស​ត្រូវប្រយ័ត្ន​ក្នុងការបង្កើតមិត្ត អាចនាំឲ្យវិនាស ដោយសារតែគេមានល្បិចចង់មកបំបាក់យើង។

យល់សប្ដិ​ទទួលបាននាឡិកាដៃជាកាដូ

វាជាសុបិនដែលបង្ហាញពីចេតនា និងមហិច្ឆតាជាក់លាក់ ដែលអ្នកចង់ទៅដល់គោលដៅនោះ ដែលសុបិននេះ គឺជាសុបិនល្អ។ វាត្រូវបានគេនិយាយថា បំណងប្រាថ្នា​នឹងក្លាយជាការពិតឆាប់ៗនេះផងដែរ៕

គ្រូ ណុប

ចុចអាន៖ឃើញមច្ឆាក្នុងយល់សប្ដិ បំណងប្រាថ្នានឹងសម្រេច ឯអាជីពនឹងផ្លាស់ប្ដូរ

ចុចអាន៖យល់សប្ដិឃើញសមុទ្រស្រស់ស្អាត ឬមានរលកធំៗ ជីវិតនៅក្រៅមានបញ្ហា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៩ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម