វប្បធម៌ ជំនឿ
លាភសំណាងរបស់មនុស្សមានប្រជ្រុយនៅលើបាតដៃ ឬបាតជើង
មនុស្សដែលមានប្រជ្រុយលេចឡើងនៅលើបាតដៃឬបាតជើង ត្រូវបាននរវិទូចាត់ទុកជាមនុស្សងាយជោគជ័យមិនថាលុយកាក់ ឬការរស់នៅផ្សេងទៀត។ ទាំងស្រី ទាំងប្រុសដែលមានប្រជ្រុយត្រង់ពីរកន្លែងនេះ គឺជាបុគ្គលនាំទ្រព្យសម្បត្តិហូរហៀរមកក្នុងផ្ទះ។ ជាពិសេស មិនថាពួកគេធ្វើអ្វី និងប្រតិបត្តិការក្នុងវិស័យណាក៏ដោយ នឹងទទួលបានជោគជ័យច្រើនបំផុត។

ប្រជ្រុយនៅលើបាតដៃ
ប្រជ្រុយដែលលេចចេញនៅលើបាតដៃ គឺជាទីតាំងនាំសំណាងដល់ម្ចាស់ប្រជ្រុយ។ មនុស្សភាគច្រើនដែលមានប្រជ្រុយនៅត្រង់នេះ ច្រើនតែជាមនុស្សឆ្លាតវៃ ជាពិសេសពួកគេពូកែគិតលេខ និងគ្រប់គ្រងហិរញ្ញវត្ថុ។ មនុស្សប្រភេទនេះពូកែរកលុយ និងចេះចាយវាយណាស់។ ដោយសារពូកែផ្នែកលុយ ជីវិតរបស់ពួកគេមានភាពសម្បូរហូរហៀរ មិនសូវខ្វះខាតឡើយ។
ប្រជ្រុយបាតជើង
ប្រជ្រុយដែលលេចឡើងលើបាតជើង ត្រូវបានគេចាត់ជាប្រជ្រុយនាំទ្រព្យសម្បត្តិ និងសំណាងធំដល់ម្ចាស់។ មនុស្សភាគច្រើនដែលមានប្រជ្រុយដុះត្រង់ណេះ ច្រើនតែកើតមកជាមួយនឹងគុណសម្បត្តិនៃភាពជាអ្នកដឹកនាំ ទេពកោសល្យ និងភាពរហ័សរហួន។ ប្រសិនបើបុរសមានប្រជ្រុយលើបាតជើង គេនឹងមានឋានៈខ្ពស់ក្នុងសង្គម កាន់អំណាចច្រើនក្នុងដៃ ហើយត្រូវបានមនុស្សជាច្រើនជឿជាក់ និងទុកចិត្ត។ បើមនុស្សស្រីវិញ នាងជាមនុស្សមានឥទ្ធិពល និងកិត្យានុភាពខ្លាំងក្នុងសង្គមផងដែរ៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី