វប្បធម៌ ជំនឿ
រូបភាពឃើញដំបូង អាចប្រាប់ពីចរិតពិតថា យើងយល់ចិត្តអ្នកដ៏ទៃបានប៉ុណ្ណាដែរ
ក្នុងរូបភាពខាងក្រោមនេះបានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាតនៃអ្នកមុជទឹក និងត្រីនៅក្រោម សមុទ្រ។ ប៉ុន្តែមនុស្ស ក្នុងនោះក៏មានមុខបុរស និងស្ត្រីលេចចេញក្នុងរូបភាពផងដែរ។ ជាក់ស្ដែងប្រសិនបើមើលឃើញរូបភាពណាមួយ វានឹងឆ្លុះបញ្ចាំងពីកម្រិតនៃការយល់ដឹង និងការអាណិតអាសូររបស់អ្នកចំពោះអ្នកដទៃ។
សូមមើលរូបនេះឲ្យបាន ៥វិនាទីដំបូង តើអ្នកឃើញអ្វីមុនគេ?

ប្រសិនបើអ្នកអាចឃើញ អ្នកមុជទឹកនិងត្រី
ប្រសិនបើការមើលឃើញដំបូង ដែលអ្នកឃើញគឺអ្នកមុជទឹកនិងត្រី មានន័យថា អ្នកមានទំនោរវិនិច្ឆ័យអ្នកដទៃពីសំបកខាងក្រៅប៉ុណ្ណោះ។ នេះជាមូលហេតុដែលអ្នកងាយនឹងបោកបញ្ឆោតពីអ្នកដទៃ។ ប៉ុន្តែអ្នកគឺជាមនុស្សដែលមានហេតុផលខ្លះនិងមានចំណុចល្អៗដែរ។ អ្នកមិនចូលចិត្តជ្រៀតជ្រែករឿងអ្នកដទៃ ព្រោះចូលចិត្តនៅម្នាក់ឯង ប៉ុន្តែអ្នកមានទំនុកចិត្តលើខ្លួនឯងខ្លាំង។ តែពេលខ្លះក៏ចូលចិត្តត្រួតត្រាគេដែរ។ ទោះយ៉ាងណាក៏ដោយ អ្នកពិតជាមិនខ្វល់ថា អ្នកណាគិតយ៉ាងណាចំពោះខ្លួនទេ។ ប៉ុន្តែអ្នកនឹងខ្វល់ពីមនុស្សជិតស្និទ្ធនឹងអ្នកខ្លាំងប៉ុណ្ណោះ។
ប្រសិនបើអ្នកអាចឃើញមុខបុរសនិងស្ត្រី
ប្រសិនបើមុខបុរស និងស្ត្រី គឺជារូបភាពដំបូងដែលអ្នកឃើញ នេះវាឆ្លុះបញ្ចាំងថា អ្នកគឺជាអ្នកគិតប្រកបដោយភាពច្នៃប្រឌិត។ អ្នកជាមនុស្សដែលយកចិត្តទុកដាក់លើព័ត៌មានលម្អិតតូចតាច ដែលអ្នកដទៃអាចមើលរំលង ទោះបីជាមានបុគ្គលណាព្យាយាមលាក់វាក៏ដោយ ហើយអ្នកអាចអានទឹកមុខ និងអារម្មណ៍របស់អ្នកដទៃបានtយ៉ាងច្បាស់ថែមទៀត។
អ្នកក៏មានទេពកោសល្យសិល្បៈ ឬតន្ត្រីផងដែរ ហើយច្រើនដង អ្នកមានទំនោរបង្កើតគំនិតដែលធ្វើឲ្យមនុស្សភ្ញាក់ផ្អើលជាខ្លាំង៕
គ្រូ ណុប
ចុចអាន៖តារានិករ ៥ នេះ ពូកែលាក់អារម្មណ៍ខ្លាំងជាងគេ និងពិបាកស្មានចិត្តដឹងណាស់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ