Connect with us

វប្បធម៌ ជំនឿ

ក្រុមល្ខោនបាសាក់ អុល សំអាង៖ តម្លៃជួលឡើងថ្លៃ ឆ្នាំក្រោយ ឡើងជាងហ្នឹងទៀត

បានផុស

នៅ

ប្រធានក្រុម ល្ខោនបាសាក់មហាជន វង់ទី១ អុល សំអាង រាជធានីភ្នំពេញ បានឱ្យដឹងថា ខណៈការសម្ដែងល្ខោនបាសាក់បានចុះថយ ប៉ុន្តែក្រុមរបស់លោក នៅតែមានសកម្មភាពសម្ដែង ដោយជួនកាលម្ចាស់បុណ្យជួលតែមួយយប់ ហើយឈានជួលថែមឡើងដល់ ៣យប់ ពិសេសក្នុងឱកាសរដូងបុណ្យកឋិនទាននេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អុល សំអាង មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថាចំពោះតម្លៃគិតតាមចម្ងាយជិតឆ្ងាយ គឺការសម្ដែង១យប់ ចាប់ពី ២ ៥០០ដុល្លារ ឡើងទៅ ៣ ០០០ ដុល្លារ តែជួនកាលតាមមនោសញ្ចេតនា ម្ចាស់បុណ្យ ឬអ្នកជួល ដែលធ្លាប់ជួលពីមុនៗផងនោះ បើជួលពី ២យប់ឡើងទៅ អាចចុះតម្លៃ ៥០០ដុល្លារ ពោលគឺ១យប់ យកថ្លៃតែ ២ ០០០ ឬ ២ ៥០០ ដុល្លារក៏មាន។

លោក អុល សំអាង មានប្រសាសន៍បន្ថែមថា៖ “តម្លៃនេះ គឺឡើង ហើយឆ្នាំក្រោយ ឡើងជាងហ្នឹងទៀត។ ដោយសារក្រុមត្រូវចំណាយច្រើន ជួលមធ្យោបាយដឹកជញ្ជូន ម៉្យាងប្រេងសាំងឡើងថ្លៃ ហើយត្រូវចំណាយបាយទឹកសម្រាប់សិល្បករ និងជួលឧបករណ៍ផ្សេងៗ ហើយយើងក៏ដំឡើងថ្លៃឈ្នួលសិល្បករដែរ ដើម្បីជួយសម្រួល និងលើកកម្ពស់ជីវភាពពួកគាត់”។

លោក អុល សំអាង បញ្ជាក់ថា តម្លៃខាងលើ ចំពោះក្រុមរបស់លោក គឺមហាជនទទួលយកបាន ដោយមិនសូញសាញអីច្រើនទេ ដោយសារមហាជនស្រឡាញ់ ការសម្ដែងក្រុមរបស់លោក ព្រមទាំងអាស្រ័យលើបទពិសោធន៍ និងកេរ្តិ៍ឈ្មោះក្រុមផងដែរ ដោយលោកអះអាងថា ក្រុមល្ខោនរបស់លោកសម្ដែងចំលក្ខណៈ គឺ បុរាណចំបុរាណ ចំទម្រង់ល្ខោនបាសាក់ ទើបមហាជនគាំទ្រ។

លោក អុល សំអាង បានឱ្យដឹងបន្តថា ជួនកាល អ្នកធ្វើការនៅក្រៅប្រទេស ក៏ជួលក្រុមរបស់លោកដែរ គឺអ្នកនៅជប៉ុន កូរ៉េ គេជួលឱ្យ ម៉ែឪ អ្នកស្រុកភូមិគេមើល ព្រោះពួកគេស្គាល់ក្រុមរបស់លោកតាមការ Live ពេលសម្ដែង។ មានអ្នកនៅអាមេរិក អ្នកនៅបារាំង គេទាក់ទងឱ្យក្រុមលោកទៅសម្ដែងនៅភូមិស្រុក ដោយគេកក់លុយជាមុនថែមទៀត។

លោក អុល សំអាង លើកឡើងថា៖ “ជួនកាលក្រុមខ្ញុំទទួលសម្ដែងជូនមហាជនមួយហើយ តែមហាជនដទៃ គាត់ចង់បានដែរ ដល់តែខ្ញុំប្រាប់ថា ជាប់គេហើយ គាត់សួរគេជួលតម្លៃប៉ុន្មាន? ខ្ញុំប្រាប់ថា តម្លៃ ៣ ០០០ គាត់ថា គាត់ហ៊ានឱ្យដល់ ៤ ០០០ ទៀត ប៉ុន្តែខ្ញុំជាប់សន្យាគេហើយ គឺមិនអាចដកវិញបានទេ”។

ប្រធានក្រុមល្ខោនបាសាក់ វ័យ ៤២ ឆ្នាំ រូបនេះ បានឱ្យដឹងបន្តថា ក្រុមល្ខោនរបស់លោកមានសមាជិកទាំងអស់រហូតដល់ជាង ៤០នាក់ ដោយជួនកាលក៏មានថែមថយ យកសិល្បករសិល្បការិនីពីក្រុមផ្សេងផងដែរ។ កន្លងមកក្រុមរបស់លោកតែងលើកយករឿងបុរាណមកសម្ដែងជូនសាធារណជនទស្សនា ដូចជា រឿង ព្រះលក្សិណវង្ស រឿងព្រះជិនវង្ស រឿង តារាវិច្ឆ័យម៉ាល័យសូរិយា រឿងម៉ាកភូយង់កែង រឿងនាងបដាចារ រឿងទិព្វសូដាចន្ទ រឿងព្យុះកម្មជីវិត ចន្ទតារាចំប៉ាសក្ដិ ជប់សង្វារវង្សចៅភិរិន្ទ រឿងទិព្វសង្វារ រឿងព្រះវរនេត្ត ព្រះវរនុជ រឿងខ្យល់ស័ង្ខ រឿងសុរិវង្សវរវង្ស និងរឿងជាច្រើនទៀតជា រឿងអក្សរសិល្បិ៍ពុទ្ធនិយម រឿងបុរាណពាក់ព័ន្ធនឹងការអប់រំ និងរឿងបែបមនោសញ្ចេតនា បែបកំសត់ជាដើម។

គួរបញ្ជាក់ថា ល្ខោន​បាសាក់​មាន​ដើម​កំណើត​នៅ​ ស្រុក​បាសាក់ ​ខេត្ត​ឃ្លាំង​ ទល់​មុខ​ព្រះ​ត្រពាំង ​កម្ពុជា​ក្រោម។ កាលពីដំបូង អ្នកស្រុកនាំគ្នាហៅល្ខោនបាសាក់នេះថា ល្ខោនទ្រើងឃ្លោក ដោយហេតុថា សិល្បករសម្ដែងផ្ទាល់លើដី ក្នុងរោងដែលសង់ឡើងដោយយកមែកឈើប្រក់គ្រប មានទម្រង់ប្រហែលនឹងទ្រើងឃ្លោក។ ទន្ទឹមនេះ ក៏មានខ្មែរក្រោមខ្លះ ហៅល្ខោននេះថា ល្ខោនយូរកេរ ព្រោះជាកេរមរតករបស់ខ្មែរដែលកើតឡើងតាំងពីយូរលង់មកហើយ។ ល្ខោនបាសាក់បានពង្រឹងពង្រីកប្រជាប្រិយភាពរបស់ខ្លួនយ៉ាងឆាប់រហ័ស ព្រោះអ្នកដឹកនាំ និងអ្នកសម្ដែងជាអ្នកបួសរៀនពូកែខាងអក្សរសិល្ប៍ ពូកែប្រើពាក្យសម្ដី លើកជាកំណាព្យ លើកជាកម្រងកែវ និងលើកទំនុកច្រៀងដោយឥតព្រាងទុក៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជីវិតកម្សាន្ដ៣ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង៖ ថៃផ្ដាច់សេវា បង្ក្រាបក្រុមឆបោកតាមអនឡាញតាមព្រំដែន មិនប៉ះពាល់ការប្រើសេវាទូរស័ព្ទនៅប៉ោយប៉ែតឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សហជីព ថា បទពិសោធន៍ជាក់ស្ដែងពុំមានការកំណត់ចំនួននៃការប្រើប្រាស់សេវា ប.ស.ស នោះទេ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ៦ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

សន្តិសុខសង្គម១១ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

Sokha Hotels

ព័ត៌មានពេញនិយម