Connect with us

វប្បធម៌ ជំនឿ

រុក្ខជាតិ ៣ប្រភេទ តាមជំនឿហុងស៊ុយ មិនគួរដាំក្បែរផ្ទះ ព្រោះអាចនាំចង្រៃ

បានផុស

នៅ

ហុងស៊ុយ​លំនៅដ្ឋាន ជាផ្នែកមួយនៃជំនឿអរូបិយដែលមុតជ្រៅនៅក្នុងផ្នត់គំនិតនៃប្រជាជនចិន និងអ្នកជាប់សែស្រឡាយចិនជាយូរមកហើយ។ អ្នកមានជំនឿមុតមាំ ឬជឿស៊ុបទៅលើហុងស៊ុយ រមែងប្រតិបត្តិតាមក្បួនខ្នាតដែលធ្លាប់អនុវត្តតរៀងមក ព្រោះគេជឿថា វាអាចចៀសសំណាងអាក្រក់ ហើយអាចជំនួសវិញនូវសំណាងល្អមកកាន់ជីវិត និងក្រុមគ្រួសារ។ តួយ៉ាងពេលជ្រើសរើសរុក្ខជាតិមកដាំជុំវិញផ្ទះ ឬយករុក្ខជាតិមកតាំងលម្អក្ដី គេរមែងចៀសឆ្ងាយនូវរុក្ខជាតិគ្មានហុងស៊ុយ ៣ ប្រភេទដូចខាងក្រោម ព្រោះខ្លាចនាំចង្រៃឧបទ្រព។

១. ដើមឈើធំៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើមឈើគ្រប់ប្រភេទដែលមានមែកធំត្រឈឹងត្រឈៃ ​គេមិនយកមកដាំក្បែរសំយ៉ាបផ្ទះឡើយ ព្រោះមែករបស់វា មិនត្រឹមតែបង្កការខូចខាតដល់​រចនាសម្ព័ន្ធ​ផ្ទះដូចជាបង្អួច ឬដំបូលនោះទេ ប៉ុន្តែតាមជំនឿ កាលណាមែកឈើទាំងនោដុះប្របនឹងគេហដ្ឋានខ្លាំងពេក នឹងមានវិញ្ញាណអមនុស្សចូលមកយាយីម្ចាស់ផ្ទះ ឱ្យរស់នៅមិនសុខ។

ដូច្នេះប្រសិនចង់ដាំដើមឈើធំៗ ដើម្បីបានជាម្លប់ អ្នកអាចជ្រើសរើសដាំនៅក្បែរបង ឬនៅឆ្ងាយពីផ្ទះយ៉ាងហោច ៥-១០ម៉ែត្រ។

២. រុក្ខជាតិមុតស្រួច

រុក្ខជាតិមុតស្រួច ឬមានបន្លា គេនិយមដាំវាដើម្បីបណ្ដេញអពមង្គល កុំឱ្យមកបៀតបៀនផ្ទះសម្បែង ប៉ុន្តែត្រូវដាំនៅមុខរបងទ្វារចូល ឬតាំងមាត់បង្អួច បើខុសពីកន្លែងនេះ គេជឿថា វាអាចបង្ក​គ្រោះ ​បង្កើតជារឿងក្ដៅក្រហាយក្នុងទីលំនៅទៅវិញ។

៣. រុក្ខជាតិដែលតម្រូវឱ្យកាត់ញឹកញាប់

រុក្ខជាតិប្រភេទណាក្ដីដែលតម្រូវឱ្យកាត់មែក ឬស្លឹកញឹកញាប់ពេក ត្រូវបានអ្នកមានជំនឿលើហុងស៊ុយ ចៀសវាងដាច់ខាត។ មូលហេតុដោយសារតែការវិលជុំនៃទិសសំណាងល្អ​និង​អាក្រក់ តែ​ងតែកើតឡើងរៀង​រាល់​ ៤សប្ដាហ៍​ម្តង ដោយសំណាង​អាក្រក់​នឹង​វិល​មក​ទិស​ដដែលវិញ។ ប្រសិនបើដាំរុក្ខជាតិ ត្រូវកាត់ចោលជារៀងរាល់ខែ វា​នឹង​ជំរុញ​ថាមពល​អវិជ្ជមាន​ជា​រៀងរាល់ខែដូចគ្នា ដែលមានន័យថា សំណាងអាក្រក់នឹងនៅក្រវែលជុំវិញផ្ទះ មិនទៅណានោះទេ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ដើមឈើជុំវិញផ្ទះមិនចេះតែដាំទេ! ទាល់តែត្រូវទិស ទើបអាចនាំសំណាងល្អ

ចុចអាន៖ ក្បួនហុងស៊ុយ រៀបចំផ្ទះឱ្យមានសិរីសួស្ដី នាំភាពសុខសប្បាយដល់គ្រួសារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម