Connect with us

វប្បធម៌ ជំនឿ

យល់សប្ដិឃើញមិត្តសំឡាញ់ស្លាប់ ប្រយ័ត្នមានជម្លោះធំ នឹងមនុស្សជាទីស្រលាញ់

បានផុស

នៅ

យោងទៅតាមជំនឿរបស់លោកខាងលិច យល់សប្ដិ​ឃើញ​មិត្ត​ស្លាប់ តំណាងឲ្យ​ទំនាក់ទំនងដ៏ល្អរវាងអ្នក និងមិត្តរបស់អ្នក។ តែ​បើ​ជា​ជំនឿ​ក្នុង​សង្គម​អាស៊ី គេ​ជឿ​ថា សុបិន​ឃើញ​មិត្ត​ស្លាប់ អាច​នឹង​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ឈឺ ឬ​មាន​សំណាងខ្លះៗ។

យល់សប្ដិ​ឃើញ​មិត្ត​ជាច្រើនបានស្លាប់

មានន័យថា ​​អ្វី​ដែល​មាន​បំណង ឬក្តីសង្ឃឹម អំឡុងពេលនេះមិនទាន់ឈានដល់ជោគជ័យឡើយ ប៉ុន្តែ​អាច​ទទួល​បាន​អ្វីមួយ​ដែល​មិន​នឹក​ស្មាន​ដល់ជំនួសវិញ។ ក្នុងអំឡុងពេលនេះ អ្នក​ត្រូវធ្វើរឿងល្អ នឹងទទួលបានលទ្ធផលល្អត្រឡប់មកវិញ ទាំងហិរញ្ញវត្ថុ និង​ការងារបន្ត​ទៅមុខ។

យល់សប្ដិ​ឃើញ​ មិត្តម្នាក់ស្លាប់

សុបិននេះបញ្ចាក់ថា ​អ្នក​នឹង​ទទួល​បាន​លាភ​សំណាងតិចតួច​ ចំណែកឯការងារ​ត្រូវខិតខំ​ប្រឹងប្រែង​បន្ថែម ទើប​សម្រេច​បាន​ជោគជ័យ​ដូច​បំណង រីឯស្នេហាត្រូវរង់ចាំគូពិតមិនទាន់លេចមកទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យល់សប្ដិ​ឃើញ​មិត្ត​​ស្លាប់នៅថ្ងៃច័ន្ទ

ពេលនេះចាត់ទុកថាអ្នកអាច​មាន​លាភ​សំណាង ឬទទួលអំណោយពីមិត្តភក្តិ និងមនុស្សពេញវ័យ ប៉ុន្តែចូរប្រយ័ត្នរឿងជម្លោះនៅក្នុងស្នេហា។ ចំណែកលុយកាក់ និង​ការងារ​ដំណើរការ​ល្អ​។

យល់សប្ដិឃើញ​មិត្តស្លាប់នៅថ្ងៃ​នៅថ្ងៃអង្គារ

ក្ដីសុបិននេះនឹងនាំឲ្យមានការឈ្លោះប្រកែកគ្នា​បន្តិចបន្តួច ក្នុងវិស័យការងារ ប៉ុន្តែ​ហិរញ្ញវត្ថុ​នឹង​ល្អ​វិញ។

យល់សប្ដិ​ឃើញមិត្តស្លាប់នៅថ្ងៃពុធ

ក្នុងអំឡុងពេលនេះ អ្នកប្រហែលជាត្រូវប្រយ័ត្នពាក្យសម្ដីរបស់អ្នក ព្រោះ​អាច​នឹង​បង្កើត​ការ​យល់​ច្រឡំ​ជាមួយ​អ្នក​ដ៏ទៃ​។​ ជំនួញ ការងារ ហិរញ្ញវត្ថុ រាងងើបមកវិញខ្លះៗ​ ប៉ុន្តែ​ស្នេហា​មិនទាន់សមបំណងឡើយ។

យល់សប្ដិ​មិត្តស្លាប់នៅថ្ងៃ​ព្រហស្បតិ៍

សុបិននេះបញ្ចាក់ពីការបាត់បង់ ហើយ​អាចទទួលបាននៅរឿងអាក្រក់ៗចូលមកក្នុងជីវិត ទោះជាយ៉ាងនេះក្តី ហិរញ្ញវត្ថុ និងការងារបែរទទួលបានជោគជ័យវិញ។

យល់សប្ដិឃើញ​មិត្តស្លាប់នៅថ្ងៃថ្ងៃសុក្រ

អ្នកនឹងទទួលបានដំណឹងល្អពីសាច់ញាតិ ឬមិត្តដែលនៅឆ្ងាយ ការងារ​អាច​នឹង​ត្រូវ​ចំណាយ​ពេល ​ដើម្បី​ទទួល​បាន​អ្វី​ដែល​អ្នក​បាន​សង្ឃឹម។ ហិរញ្ញវត្ថុគួរតែសន្សំសំចៃ ហើយក្នុងអំឡុងពេលនេះ អ្នកគួរតែប្រយ័ត្នចំពោះសុខភាព និងបញ្ហាតូចតាចរបស់អ្នក។

យល់សប្ដិឃើញ​មិត្តស្លាប់នៅថ្ងៃ​ថ្ងៃសៅរ៍

បកស្រាយសុបិន្តថា អ្នកនឹងមានបញ្ហាជាមួយសមាជិកគ្រួសារ។ ប៉ុន្តែ​ក្នុង​វិស័យ​ការងារ​មានឱកាស​រីកចម្រើន​ជាង​មុន​។

យល់សប្ដិឃើញ​មិត្តស្លាប់នៅថ្ងៃអាទិត្យ

ជីវិតក្នុងអំឡុងពេលនេះ អាចមានលក្ខណៈវិនិច្ឆ័យសម្រាប់ទុក្ខ ការងារ​រីកចម្រើន​រហូត​មាន​គូប្រជែង​ច្រើន។ មនុស្ស​នៅ​លីវ​ នឹងជួបមនុស្ស​ដែល​ស្គាល់​ចិត្ត។ ប៉ុន្តែ​អ្នក​ដែល​រៀបការ​ហើយ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ច្រើន​ជាងប្រយ័ត្នមានជម្លោះតូចធមដាក់គ្នា៕

គ្រូ ណុប

ចុចអាន៖ឃើញមច្ឆាក្នុងយល់សប្ដិ បំណងប្រាថ្នានឹងសម្រេច ឯអាជីពនឹងផ្លាស់ប្ដូរ

ចុចអាន៖យល់សប្ដិឃើញនាឡិកាដៃ ជាប្រផ្នូលនាំលាភសំណាងផ្នែកលុយកាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

Sokha Hotels

ព័ត៌មានពេញនិយម