Connect with us

ព័ត៌មានជាតិ

លើកដំបូងកម្ពុជារកឃើញ​ផូស៊ីលដាយណូស័រមានអាយុរាប់លានឆ្នាំ​​កប់ជាប់នឹងថ្ម

បានផុស

នៅ

លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា ផូស៊ីលឆ្អឹងដាយណូស័រ​ត្រូវបានរកឃើញនៅដំណាច់ឆ្នាំ ២០២១ ដោយមន្ត្រីជំនាញក្រសួងបរិស្ថាន ស្ថិតនៅតំបន់ការពារធម្មជាតិ​កោះប៉ោជាប់ដែនជម្រកសត្វព្រៃតាតៃ ក្នុងឃុំ​បាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក នេត ភក្ត្រា ប្រាប់ថា ក្រសួងបរិស្ថានផ្សព្វផ្សាយនៅពេលនេះ​ក្រោយពេល​ដែលមានការបញ្ជាក់ថា ផូស៊ីលនេះ​គឺពិតជាផូស៊ីលដាយណូស័រមែន ហើយតាមអ្វីដែលក្រុមជំនាញបុរាណវិទ្យា នៃក្រសួងបរិស្ថានកំពុងសិក្សាទៅលើ​ផូស៊ីលឆ្អឹងសត្វមួយប្រភេទនេះ ខណៈការសន្និដ្ឋានបឋមគឺអាច​មានអាយុចន្លោះពី ៦៥ លាន ទៅ ១៩០ លានឆ្នាំមុន។

បើតាមលោក នេត ភក្ត្រា នេះជាឆ្អឹងផូស៊ីលលើកដំបូងហើយដែលក្រុមស្រាវជ្រាវខាងបរិស្ថានបានរកឃើញនៅក្នុងប្រទេសកម្ពុជា ខណៈឆ្អឹងនេះនៅកប់ជាប់នឹងថ្មដែលមានប្រវែង ៧០ សង់ទីម៉ែត្រ ទំហំ ២០ សង់ទីម៉ែត្រ។

ទោះជាយ៉ាងណា មន្ត្រីជំនាញ នឹងធ្វើការសិក្សាបន្ថែមទៀតជាមួយមន្ត្រីជំនាញអន្តរជាតិដែលគ្រោងនឹងចុះទៅនៅខែវិច្ឆិកាខាងមុខ ខណៈឆ្អឹងនេះស្ថិតនៅស្រទាប់ថ្មក្រោម បើប្រៀបធៀបទៅនឹងកោះ និងភ្នំដែលនៅជាប់នោះ គឺវាស្ថិតនៅក្រោមប្រហែល ៣០ ម៉ែត្រ ទៅ ៤០ ម៉ែត្រ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម