Connect with us

វប្បធម៌ ជំនឿ

សុបិន​ឃើញ​កាសែត​អត្ថន័យ​យ៉ាងម៉េច?

បានផុស

នៅ

គ្រប់​សុបិន​នីមួយៗ​តែង​ចង់​ប្រាប់​ហេតុការណ៍​ រឿងរ៉ាវ​របស់​យើង​ក្នុង​បច្ចុប្បន្ន​នេះ។ ចុះបើ​យើង​សុបិន​ឃើញ​កាសែត​ មាន​ន័យ​យ៉ាងណា​ដែរ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. យល់​សុបិន​ឃើញ​កាសែត​ បង្ហាញ​ពី​ព័ត៌មាន​ទាន់​ហេតុការណ៍​និង​ឧប្បត្តិហេតុ​មួយ​ចំនួន​ក្នុង​ជីវិត​ពិត។

២. សុបិន​ឃើញ​ខ្លួនឯង​អង្គុយ​អាន​កាសែត​ បង្ហាញ​ពី​ព្រឹត្តិការណ៍​ដែល​យើង​មាន​នៅ​ក្នុង​ការងារ​សព្វថ្ងៃ​នេះ។ ប៉ុន្តែ​កុំ​បារម្ភ​អី​ ព្រឹត្តិការណ៍​ទាំង​នេះ​នឹង​ល្អ​សម្រាប់​យើង​ទៅ​​វិញ​ទេ។

A man holds a newspaper on Black lives Matter plaza near the White House after Election Day in Washington, U.S., November 4, 2020. REUTERS/Hannah McKay TPX IMAGES OF THE DAY

៣. សុបិន​ឃើញ​អ្នក​កាសែត​មានន័យថា ​ឆាប់ៗ​នេះ​យើងនឹង​បាន​លឺ​ដំណឹង​ល្អ​ពី​ញាតិ​ជិត​ឆ្ងាយ។
ព័ត៌មាន​នេះ​អាច​ទាក់ទង​នឹង​អាពាហ៍ពិពាហ៍​របស់​យើង ​ឬ​អាពាហ៍ពិពាហ៍​របស់​សាច់ញាតិ​ជិតស្និទ្ធ​។

៤. សុបិន​ថា​ឃើញ​ខ្លួនឯង​លេចឡើង​នៅ​ក្នុង​កាសែត ​មានន័យថា ​ការវិវឌ្ឍន៍​ថ្មីៗ​ទាក់ទង​នឹង​សាលារៀន​ឬ​ជីវិត​ជំនួញ​របស់​យើង​នឹង​កើតឡើង ​ហើយ​ការ​វិវត្តន៍​ទាំងនេះ​នឹង​ធ្វើ​ឱ្យ​យើង​និង​គ្រួសារ​សប្បាយចិត្ត​មិនខាន។

៥.  សុបិនឃើញខ្លួនឯង​ទិញ​កាសែត​ បង្ហាញ​ពី​ការ​ដែល​​មិន​ទុក​ពេលវេលា​សម្រាប់​មនុស្ស​ដែល​យើង​ស្រឡាញ់​ ព្រោះ​យើង​តែង​យកចិត្តទុកដាក់​នឹង​ការងារ​ជាង​អ្នក​ជុំវិញ​ខ្លួន។ នេះ​ជា​សញ្ញា​មួយ​ដែល​ដាស់តឿន​យើង​ឲ្យ​តែ​ថែរក្សា​មនុស្ស​នៅ​ជុំវិញ។

៦. សុបិន​ឃើញ​យើង​លក់​កាសែត​បង្ហាញ​ថា​ ឆាប់​ៗនេះ​យើង​អាច​ដំណើរការ​អាជីវកម្ម​ ហើយ​សុបិន​នោះ​កំពុងតែ​ជំរុញ​ឱ្យ​យើង​មាន​អាជីវកម្ម។

៧. សុបិន​ឃើញ​ខ្លួនឯង​បោះពុម្ពផ្សាយ​កាសែត ​បញ្ជាក់​ថាយើង​នឹង​បាន​លឺ​ដំណឹង​អាក្រក់​នៅ​ក្នុង​គ្រួសារ​របស់​យើង ប៉ុន្តែ​ព័ត៌មាន​នេះ​នឹង​ល្អ​មកវិញ​នៅ​ពេល​ក្រោយ​មិនខាន។

៨. ឃើញមនុស្សម្នាក់​អាន​កាសែត​នៅ​ក្នុង​សុបិន បង្ហាញ​ថាយើងនឹង​បាត់​បញ្ហា​ហិរញ្ញវត្ថុណា​មួយ​ជាមួយ​មនុស្ស​នោះ។

៩. សុបិន​ឃើញ​ដុត​កាសែត​បង្ហាញ​ថា​ យើង​កំពុង​តែ​ត្រូវ​ការ​ជំនួយ​ពី​មនុស្ស​ម្នាក់​ ប៉ុន្តែ​មនុស្ស​នោះ នឹង​រំលោភ​បំពាន​លើ​ការ​ទុកចិត្ត​របស់​យើង​ទៅវិញ។

១០. សុបិន​ថា​យើង​បាន​ប្រមូល​កាសែត​ សំដៅ​ទៅ​លើ​ការ​សម្រេចចិត្ត​ភ្លាមៗ​ជាមួយ​ដៃគូ​ដែល​ធ្វើការ​ជាមួយ​យើង។ ការ​សម្រេចចិត្ត​នេះ​នឹង​ល្អ​សម្រាប់​យើងទៅថ្ងៃមុខ៕

ប្រែសម្រួល ៖ សាង ស្រីល័ក្ខ

ចុចអាន៖ សុបិនឃើញសាកសព មិនអាក្រក់ដូចស្មានទេ កុំភ័យ!

ចុចអាន៖ សុបិនងូតទឹក ភាគច្រើនពាក់ព័ន្ធនឹងការផ្លាស់ប្ដូរវិជ្ជមាន តែក៏អាចជាចំណាប់អារម្មណ៍ពីភេទផ្ទុយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម