Connect with us

វប្បធម៌ ជំនឿ

សុបិនឃើញ “ម្ដាយស្លាប់” គួរបារម្ភដែរទេ?

បានផុស

នៅ

សុបិនឃើញមនុស្សស្លាប់​​ ជាទូទៅតែងតែធ្វើឱ្យសាមីខ្លួនភ្ញាក់ឡើងដោយក្ដីភ័យព្រួយ ព្រោះយល់ថានេះជាប្រផ្នូលមិនល្អ។ ក្នុងនោះបើសុបិនឃើញសាច់ញាតិជិតដិតអានិច្ចកម្ម ជាពិសេសម្ដាយឬឪពុក នឹងរឹតតែបន្ថែមការភ័យព្រួយទ្វេឡើងមួយកម្រិតទៀត។ ជាការពិត សុបិនឃើញម្ដាយស្លាប់ អត្ថន័យរបស់វា មិនល្អជាប៉ុន្មានទេ ប៉ុន្តែក៏កុំទាន់ព្រួយបារម្ភអី ព្រោះសុបិននេះ មិនពាក់ព័ន្ធនឹងសុខទុក្ខម្ដាយរបស់អ្នកឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីព និងហិរញ្ញវត្ថុ

តាម​ការ​បកស្រាយ​ពី​សុបិន​បុរាណ ចែង​ថា អ្នក​នឹង​ត្រូវ​គេ​បោកប្រាស់លុយកាក់​ មិនថាដោយផ្ទាល់ ឬតាមអ៊ីនធឺណិតក្ដី។ អំឡុងពេលនេះ ចូរប្រយ័ត្នចំពោះមនុស្សជិតស្និទ្ធជាងគេ ព្រោះដោយសារការជឿទុកចិត្តនេះហើយ ដែលអាចនាំឱ្យហិរញ្ញវត្ថុរបស់រលាយបាត់បង់ត្រឹមមួយប៉ព្រិចភ្នែក។ ចំណែក​ការងារវិញ អាច​ត្រូវ​បាន​គេ​ក្បត់ លួចចាក់ពីក្រោយខ្នង ដោយយកអ្នកធ្វើជាស្ពានឆ្លង ដើម្បីឡើងឋានៈតួនាទី។

ស្នេហា និងគ្រួសារ

ចំពោះជីវិតប្ដីប្រពន្ធ នឹងមានមនុស្សជ្រៀតជ្រែកទំនាក់ទំនងអាពាហ៍ពិពាហ៍ បើទោះបីដឹងថាអ្នកមានម្ចាស់ហើយក្ដី។ ដូច្នេះសាមីខ្លួនផ្ទាល់គួរដាក់គម្លាតឱ្យបានត្រឹមត្រូវ ចៀសវាងបែកបាក់គ្នា ​ដោយសារអ្នកក្រៅ។ យ៉ាងណាមិញ សុបិននេះចំពោះមនុស្សនៅលីវ មានអត្ថន័យល្អទៅវិញ ដោយសារអ្នកនឹងអាចជួបមនុស្ស​គូគាប់ នៅកន្លែងសាធារណៈ ផ្សារទំនើប កន្លែងហាត់ប្រាណ ឬក្នុងវិស័យការងារ៕

អត្ថបទ៖ សន្យា

ចុចអាន៖ យល់សប្តិឃើញឪពុកស្លាប់ មានន័យយ៉ាងណា?

ចុចអាន៖ យល់សប្តិ “បាក់ធ្មេញ” ​នឹងមានសាច់ញាតិឈឺថ្កាត់ ឬស្លាប់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការរាជធានី ៖ សមត្ថកិច្ច​ទាំង១៤ខណ្ឌ សូម​ជួយ​សម្រួល​ចរាចរណ៍​ទីតាំង​មមាញឹក ជា​ពិសេស​សាលារៀន​ដើម្បី​រំដោះ​ការ​កក់ស្ទះ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សំរាម១៥០០តោន​​អណ្តែត​តាមទឹកជំនន់​នៅ​ទន្លេ Ciliwung​ នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល៖ ការរិះគន់ច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មប្រព្រឹត្តក្នុងរបបខ្មែរក្រហម ជាការប្រមាថធ្ងន់ធ្ងរដល់អ្នកស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកំពង់ចាម​ នឹងរៀបចំព្រឹត្តិការណ៍បុណ្យឆ្នេរខ្សាច់លើកទី១ នៅរមណីយដ្ឋានឆ្នេរខ្សាច់​កោះប៉ែន

Sokha Hotels

ព័ត៌មានពេញនិយម