វប្បធម៌ ជំនឿ
អាជ្ញាធរជាតិអប្សរា ជួសជុលជង្ហុកកម្រាលស្ពានហាលអង្គរ បញ្ចៀសហានិភ័យទាំងឡាយ
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បំពេញការងារបិទបាយអ តាមជង្ហុកដក់ទឹក និងចន្លោះថ្មភក់ដែលបាត់ ឬខូចផ្នែកខ្លះនៃកម្រាលស្ពានហាលប្រាសាទអង្គរវត្តឱ្យប្រសើរឡើង ដើម្បីបញ្ចៀសហានិភ័យផ្សេងៗ។
ការបិទបំពេញបាយអនេះ គឺបញ្ចៀសកុំឱ្យទឹកដក់ធ្វើឱ្យដុះស្លែរ បញ្ចៀសទឹកមិនឱ្យហូរចូលគ្រឹះ នាំឱ្យខូចគ្រឹះរបស់ស្ពានហាល ជៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុផ្សេងៗពេលភ្ញៀវទេសចរដើរឆ្លងកាត់ ពិសេសលើកតម្លៃ ព្រមទាំងសោភ័ណភាពកម្រាលស្ពានហាល ស្របពេលការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ជិតរួចរាល់។
លោក មុំ សុផុន មន្ត្រីបច្ចេកទេសអភិរក្ស និងជួសជុលថ្ម (ITALIA) នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លើកឡើងថា កម្រាលស្ពានហាលធ្វើពីថ្មភក់ នៅផ្ទៃផ្នែកខាងលើមិននៅល្អពេញលេញ១០០ភាគរយដូចដើមនោះ ជ្រុងខ្លះនៃថ្មភក់ពុកផុយ បាក់បែក ខូចខាតដោយអន្លើរៗ បណ្តាលឱ្យមានជង្ហុកខ្លះៗ អាចធ្វើឱ្យក្រឡាច់ ឬជំពប់ជើងដួលពេលភ្ញៀវទេសចរដើរឆ្លងកាត់។
លោក មុំ សុផុន បន្តថា ការងារនេះធ្វើឡើងតាមដំណាក់កាលៗ និងបានចាប់ផ្តើមតាំងពីដើមខែកញ្ញា គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២២ខាងមុខ។ ដំណាក់កាលទី១ សម្រេចបានប្រវែងទទឹង ៦ម៉ែត្រ បណ្តោយ ១០ម៉ែត្រ និងនៅដំណាក់កាលទី២នេះ កំពុងបន្តប្រវែងទទឹង ៦ម៉ែត្រ និងបណ្តោយ ១០ម៉ែត្រ ជាបន្តទៀត។
លោក មុំ សុផុន បានឱ្យដឹងទៀតថា វត្ថុធាតុដើមសម្រាប់ផលិតបាយអរួមមាន ខ្សាច់ ម្សៅថ្មភក់ ម្សៅឥដ្ឋ កំបោរ និងទឹកជាដើម ជាវត្ថុធាតុដើមអាចរកបាននៅក្នុងស្រុក និងមិនធ្វើឱ្យប៉ះពាល់ខូចខាតដល់សាច់ថ្ម។
ក្រុមអ្នកជំនាញរំពឹងថា ក្រោយបំពេញនៅតាមជង្ហុកនៅស្ពានហាលផ្លូវចូលប្រាសាទអង្គរវត្តរួចរាល់ ភ្ញៀវទេសចរអាចដើរឆ្លងកាត់ដោយមានសុវត្ថិភាព ដែលនេះក៏ជាផ្នែកមួយដ៏សំខាន់ស័ក្តិសមនឹងតម្លៃរបស់ប្រាសាទអង្គរវត្ត៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ