Connect with us

វប្បធម៌ ជំនឿ

តើអ្នកដឹងទេ ហេតុអ្វីបានជាគេយកផ្កាស្លា ជាផ្កាដ៏មានតម្លៃក្នុងពិធីមង្គលការ?

បានផុស

នៅ

តាំងពីបុរាណកាលមក ពិធីរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរបស់ខ្មែរ បានយកផ្កាស្លា ជាផ្កាដ៏សំខាន់ និងមានតម្លៃ ក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍ ហើយក៏ជាផ្កាដែលមនុស្សស្រីគ្រប់រូបប្រាថ្នាចង់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កាស្លា គឺជាផ្កាដែលមានពណ៌ពងមាន់ មានក្លិនក្រអូបប្រហើរតិចៗ ទោះបីមើលទៅមិនមែនជាផ្កាដែលមានសម្រស់ស្រស់ស្អាត ក្លិនក្រអូបឈ្ងុយឈ្ងប់ ប៉ុន្តែ គឺជាផ្កាដ៏មានតម្លៃរបស់មនុស្សស្រីគ្រប់រូបក្នុងជីវិតរបស់ពួកគេ។ ប្រសិនជាគេជ្រើសរើសដៃគូជីវិតត្រូវ ផ្កាស្លានោះកាន់តែវិសេសវិសាលថែមទៀត។

តើហេតុអ្វីបានជាគេជ្រើសរើសយកផ្កាស្លាសម្រាប់ប្រើក្នុងការប្រារព្ធពិធីអាពាហ៍ពិពាហ៍ខ្មែរ?

ផ្កាស្លា គឺជាប្រភេទផ្កាដែលរឹងមាំ មិនងាយរុះរោយ ហើយក៏មានស្រទាប់ការពាររឹងមាំ មិនអាចឱ្យឃ្មុំ ឬ សត្វល្អិតផ្សេងៗចូលក្រេបលំអងផ្កា និងយាយីផ្កាបានឡើយ។ ទាំងនេះ គឺចង់បង្ហាញពីភាពរឹងមាំ និងបរិសុទ្ធរ​បស់មនុស្សស្រី ទោះបីសម្រាស់មើលទៅហាក់មិនស្រស់ស្អាត ប៉ុន្តែបង្កប់ទៅដោយភាពរឹងមាំ និងតម្លៃរបស់ខ្លួន។ ពោលគឺ បុព្វបុរសជំនាន់មុនចង់បញ្ជាក់ថា កូនស្រីគឺស្អាតបរិសុទ្ធ រឹងមាំ ស្មោះត្រង់ គ្មានសត្រូវណាអាចបៀតបៀនបានឡើយ។

ផ្កាស្លា មានរូបរាងដុះចេញមកជាគ្រាប់ៗស្រដៀងទៅនឹងគជ់ ត្រូវបានដូនតាជឿថា តំណាងឱ្យការគោរពបូជាដល់ព្រះពុទ្ធ និងការដឹងគុណដល់ម្តាយឪពុក ព្រមទាំងបង។ ចំពោះក្លិនក្រអូបប្រហើរនៃផ្កានេះ គឺតំណាងឱ្យសេចក្តីស្នេហាដ៏ទន់ភ្លន់ និងផ្អែម បង្កប់ដោយភាពរឹងមាំរបស់គូស្រករទាំងពីរ។ ជាមួយគ្នានេះ នៅក្នុងពិធីមង្គលការ គេបានរៀបចំផ្កាស្លារុំជា៣ដុំ ផ្សេងៗគ្នាដាក់នៅក្នុងកែវ ឬ ជើងពានបី សម្រាប់តំណាងដល់ការដឹងគុណចំពោះម្តាយឳពុក និងបង។

ផ្កាស្លាទី១ មានផ្កាចំនួន ២១ទង ត្រូវបានរុំដោយស្លឹកម្លូ ២១សន្លឹក រួចចងផ្អោបដោយអំបោះពណ៌ស ព្រមទាំងដោយផ្លែស្លា ២១ នៅជុំវិញផ្នែកខាងក្រៅបន្ថែមទៀត។ ផ្កាស្លាទី១នេះ ត្រូវបានគេហៅថា ជាផ្កាស្លាច្បង តំណាងឱ្យគុណទាំង១២របស់ឳពុក។

ផ្កាស្លាទី២ ជាដុំដែលមានផ្កាចំនួន ១២ទង រុំដោយស្លឹកម្លូ ១២សន្លឹក ហើយចងផ្អោបចូលគ្នាដោយអំបោះពណ៌ស បន្ទាប់មកត្រូវដោតផ្លែស្លាចំនួន១២គ្រាប់នៅជុំវិញខាងក្រៅ។​ ផ្កាស្លាទី២នេះ គេបានហៅថា ជាផ្កាស្លាកណ្តាល ដែលតំណាងឱ្យគុណរបស់ម្តាយ។

ចំណែកផ្កាស្លាទី៣ មានផ្កាចំនួន ៦ទង ត្រូវរុំដោយស្លឹកម្លូចំនួន ៦សន្លឹក បន្ទាប់មកចងដោយអំបោះស និងដោតផ្លែស្លាចំនួន៦ ជុំវិញផ្នែកខាងក្រៅចំនួន៦ ដូចផ្លាស្លាទាំង២ខាងលើដែរ។ ផ្កាស្លាទី៣នេះ ត្រូវបានគេហៅថា ផ្កាស្លាពៅ តំណាងឱ្យគុណរបស់បង៕

ដោយ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​លោក Yoon ​យល់​ព្រម​សហការ​តុលាការ​​ធម្មនុញ្ញ​​ ក្រោយ​តុលាការ​ក្រុង​​សេអ៊ូល​ឃុំខ្លួន​​

សេដ្ឋកិច្ច១១ នាទីutes មុន

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញការតភ្ជាប់ជើងហោះ​ហើរ​ត្រង់បន្ថែមទៀត

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ជា​ប្រវត្តិសាស្ត្រ​អាមេរិក! ប្រធានាធិបតី​មួយ​រូប​ធ្លាប់​ស្បថ​ចូល​កាន់​តំណែង​នៅ​លើ​យន្តហោះ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ប្រតិបត្តិករទេសចរណ៍ថៃ សុំ​បន្ថយរយៈពេលស្នាក់នៅ​នៃ​គម្រោងលើកលែងទិដ្ឋាការ ​​សម្រាប់ភ្ញៀវចិន

ជីវិតកម្សាន្ដ២៣ នាទីutes មុន

សុខៗ V ស្រាប់តែបង្ហោះបទចម្រៀងរបស់ Rosé ក្នុងន័យគាំទ្រពេញទំហឹង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៦ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម