Connect with us

វប្បធម៌ ជំនឿ

ថ្មសំណាង ៥ ប្រភេទ ដាក់តាមខ្លួន ដូចនាំភាពសុខសប្បាយ

បានផុស

នៅ

ថ្មនាំសំណាងជាថ្មដ៏ពូកែ សម្រាប់អ្នកមានជំនឿលើក្បួនហុងស៊ុយ ដើម្បី​ពង្រឹងជោគវាសនាដែល​កំពុងតែ​យ៉ាប់យ៉ឺន​ជំនួស​ឲ្យ​ការ​កែខៃ​ជីវិត​ជួប​រឿង​ល្អ ឬជួយ​បញ្ចៀស​បញ្ហា​អាក្រក់​ដែល​ប៉ង​យាយី។

១ Jade

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រឿង​លម្អ​ដ៏​ល្អ​បំផុត ជួយ​ការពារ នាំ​មក​នូវ​ភាព​រុងរឿង លើក​កម្ពស់​ការ​រីក​ចម្រើន។ មនុស្សដែលងាយនឹងធ្លាក់ទឹកចិត្ត ពេលពាក់ខ្សែដៃនេះនឹងជួយ​បង្កើត​តុល្យភាព​រវាង​រាងកាយ ជួយឲ្យ​ចិត្តស្ងប់ មាន​អំណាច​ក្នុង​ការ​លួង​លោម​ចិត្ត​ខ្ពស់ ជួយ​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ។

២ Diopside

វាគឺជាថ្មពណ៌បៃតងងងឹត អាច​ព្យាបាល​យ៉ាង​ជ្រៅ​ក្នុង​បេះដូង ដោយនាំសេចក្តី​ស្រឡាញ់ ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ជាពិសេសវាក៏មាន​ប្រយោជន៍​ដល់​សរសៃឈាម​បេះដូង និងសម្អាតសរីរាង្គខាងក្នុងរាងកាយផងដែរ។

៣ Rose Quartz

ជួយបំបាត់ភាពអៀនខ្មាស់ ជាថ្មនៃសេចក្តីស្រលាញ់ និងការអភ័យទោស ជួរយស្តារស្ថានភាពផ្លូវចិត្ត​ចំពោះអ្នកដែលខូចចិត្ត ឬរបួសផ្លូវចិត្តរ៉ាំរ៉ៃ ។ វា​មាន​ឥទ្ធិពល​ល្អ​លើតម្រងនោម និងប្រព័ន្ធឈាមរត់ផ្សេងៗ ជំរុញដំណើរការធម្មតានៃបេះដូង ស្បែកភ្លឺថ្លា ស្រស់​ស្អាត និងក្មេង​​ជាងវ័យ។

៤ Kunzite

វាគឺជាថ្មដែលមានពណ៌ផ្កាឈូកស្លេកបែកស្វាយ និងជាថ្មដែលមានថាមពលខ្លាំងក្លា ជួយប្រឆាំងនឹងថាមពលអវិជ្ជមាន និងជំរុញថាមពលវិជ្ជមានមកវិញ។ ចំពោះអ្នកនៅលីវនឹងជួបស្នេហា ទាំង​អារម្មណ៍​និង​ខាង​វិញ្ញាណ​នាំ​មក​នូវ​សេចក្ដី​ស្រឡាញ់ ជួយឲ្យ​មានតុល្យភាពអារម្មណ៍ កសាងទំនុកចិត្ត ក្លាហាន ជួយកាត់បន្ថយសម្ពាធ។

៥ Lapis Lazuli

វាជាត្បូងកណ្ដៀងពណ៌ខៀវងងឹត ដែលមានធូលីមាសលាយឡំនៅក្នុងវាយនភាពរបស់វា។ វាគឺជាថ្មនៃចំណេះដឹង ដែលជានិមិត្តសញ្ញាមួយ នៃអំណាច បង្កើនប្រាជ្ញា មានកម្លាំងនៃវិចារណញាណ និងបើកភ្នែកដើម្បីរុករក ឬស្វែងរកការពិត។ជាមួយគ្នានេះដែរ វាក៏​បាន​នាំ​មក​នូវ​ទ្រព្យ​សម្បត្តិ និង​ប្រាក់យ៉ាងច្រើនដូចគ្នា៕

គ្រូ ណុប

ចុចអាន៖គោលការណ៍ហុងស៊ុយ ៣ ហាមមានក្នុងបន្ទប់គេង ចៀសវាងនាំថាមពលអវិជ្ជមាន

ចុចអាន៖ត្រី ៦ ប្រភេទ គេមានជំនឿខ្លាំងថា ជួយនាំហិរញ្ញវត្ថុ និងឆាប់រកឃើញស្នេហាពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម