វប្បធម៌ ជំនឿ
មូលហេតុ លោក អ៊ឹម បុរិន្ទ អាចទទួល សញ្ញាបត្រ បណ្ឌិតទស្សនវិជ្ជាហោរាសាស្ត្រ ពីសាកលវិទ្យាល័យអាមេរិក
ថ្មីៗនេះ លោក អ៊ឹម បុរិន្ទ នាយក នៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ ទើបទទួលបាន សញ្ញបត្រ បណ្ឌិតទស្សនវិជ្ជា ហោរាសាស្ត្រ ពីសាកលវិទ្យាល័យអាមេរិក Universal ministries of the king’s college ដែលប្រារព្ធ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

ដើមហេតុនៃការទទួលបានសញ្ញាបត្របណ្ឌិតនេះទស្សនវិជ្ជានេះ ត្រូវបានលោក អ៊ឹម បុរិន្ទ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា កាលពីឆ្នាំ២០១៨ មាននិស្សិតជនជាតិថៃដែលមកពីសាកលវិទ្យាល័យ នៃសហរដ្ឋអាមេរិក ហើយសិក្សានៅប្រទេសអូស្ត្រាលី បានមកសុំជួបសម្ភាសលោក ទាក់ទងនឹងវិជ្ជាហោរាសាស្ត្រ និងតារាសាស្ត្រ។ និស្សិតរូបនោះ បានប្រាប់ថា សាកលវិទ្យាល័យណែនាំលោកឱ្យមករក លោក អ៊ឹម បុរិន្ទ ដែលជាហោរានៃប្រទេសកម្ពុជា។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា បន្ទាប់មកដល់ឆ្នាំ២០២០ មានសាស្ត្រាចារ្យផ្នែកតារាសាស្ត្រ នៃសាកលវិទ្យាល័យ នៃប្រទេសបារាំងបានមកជួបនឹងលោក សុំសម្ភាសទាក់ទងនឹងតារាសាស្ត្រខ្មែរ និងបានសុំឯកសារមួយចំនួនពីលោកទៅ។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បញ្ជាក់ថា៖ “ឯកសារនោះសរសេរជា Excel និងសៀវភៅតារាសាស្ត្រខ្មែរដែលខ្ញុំបានសរសេរឡើងវិញតាមបែបគណិតវិទ្យា មិនមែនតាមបែបបូរាណឡើយ។ បើបែបបូរាណ របៀបគិតតាមបែបក្បាច់ស្រី តែសៀវភៅខ្ញុំសរសេរនេះ តាមបែបវិទ្យាសាស្ត្រគណិតវិទ្យាដែលស្រួលក្នុងការគណនា”។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍បន្តថា មួយរយៈកន្លងទៅ សាកលវិទ្យាល័យតែងតែបានផ្ញើសំណួរមកឱ្យលោកឆ្លើយជាញឹកញយ។ លុះមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកបានទទួលលិខិតអញ្ជើញទៅប្រទេសម៉ាឡេស៊ី ដើម្បីទទួលសញ្ញាបត្រ បណ្ឌិតទស្សនវិជ្ជា ហោរាសាស្ត្រ។

លោក អ៊ឹម បុរិន្ទ មានប្រសាសន៍ថា៖ “ខ្ញុំមានសេចក្ដីរីករាយចិត្តយ៉ាងខ្លាំងចំពោះ ការទទួលបានសញ្ញាបត្រនាពេលនេះ។ សញ្ញាបត្រនេះមានតម្លៃវិសេសវិសាលខ្លាំងណាស់ ហើយមានការទទួលស្គាល់ដោយស្ថានទូតអាមេរិក យើងអាចមានអាទិភាពក្នុងការធ្វើដំណើរទៅប្រទេសអាមេរិកបានងាយស្រួល។ សម្រាប់កម្ពុជាជាមោទនភាពខ្ពស់ដែលសាកលវិទ្យាល័យ U.N.K.C នៃប្រទេសអាមេរិកទទួលស្គាល់ សាកលវិទ្យាល័យនេះមានសាខាលើពិភពលោកចំនួនជាង ២០០ប្រទេស”។

លោក អ៊ឹម បុរិន្ទ បានឱ្យដឹងបន្តថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ លោកនឹងអញ្ជើញទៅប្រទេសថៃ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកហោរាសាស្ត្រ នៃសកលវិទ្យាល័យ ASIA PASIFIC TRADE &INVESTMENT ASSOCIATION (APAC) Ministry of Commerce, Thailand ។

គួរបញ្ជាក់ថា ក្នុងកម្មវិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្ររង នៅប្រទេសម៉ាឡេស៊ីនោះ មានអ្នកទទួលសរុបទាំងអស់ជិត ១០០ អង្គ/រូប មានទាំងព្រះសង្ឃ និងស្ត្រី មកពីបណ្ដាប្រទេសចំនួន ៦ ដូចជា កម្ពុជា ថៃ វៀតណាម ចិន ឡាវ និងម៉ាឡេស៊ី។ សម្រាប់ប្រទេសកម្ពុជា មាន២រូបគឺ លោក អ៊ឹម បុរិន្ទ និងលោកបណ្ឌិត ឡុង បូរ៉ា ដែលបានទទួលសញ្ញាបត្របណ្ឌិតទស្សនវិជ្ជានេះ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា