Connect with us

វប្បធម៌ ជំនឿ

រូបភាពឃើញមុនគេ អាចទាយដឹងថា អ្នកជាមនុស្សពូកែដោះស្រាយបញ្ហាកម្រិតណា

បានផុស

នៅ

នៅពេលប្រឈមមុខនឹងបញ្ហា មនុស្សម្នាក់ៗមាន​វិធីសាស្ត្រ​វិភាគផ្សេងៗគ្នាដើម្បី​ដោះស្រាយបញ្ហា ខណៈអ្នកខ្លះ​រង់ចាំ​បញ្ហា​កើត​ឡើង​មុន​ពេល​ដោះស្រាយ។ មនុស្សមួយចំនួន​ព្យាយាម​បិទបាំង​រាល់កំហុសទាំងអស់ រហូតឈានដល់បញ្ហាកាន់តែធំជាងមុន ចំណែកបុគ្គលផ្សេងទៀតក្រៅពីដោះស្រាយបញ្ហា នឹង​គិត​រក​វិធី​ការពារ​មិនឲ្យ​មាន​បញ្ហា​បែប​នេះ​កើតឡើង​ម្ដង​ទៀត​

នៅពេលដែលមនុស្សផ្សេងគ្នា មានវិធីនៃការគិតខុសៗគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ ជាក់ស្ដែង​រូបភាពខាងក្រោមដែលអ្នកមើលឃើញមុនគេ​ អាចបង្ហាញ​ពី​ចរិតលក្ខណៈ​របស់​អ្នក​ថា​ ពូកែ​ដោះស្រាយ​បញ្ហាបានកម្រិតណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្ទុយ​និង​ជើង​ខាងក្រោយ

ប្រសិនបើអ្នកឃើញរូបភាពបែបនេះមានន័យថា​ នៅពេលអ្នកធ្វើការសម្រេចចិត្តណាមួយ អ្នក​តែងធ្វើ​ផ្អែក​លើមូលហេតុដើមនៃបញ្ហា ហើយក្នុងអំឡុងពេលនោះ មិនមែន​ត្រឹម​ប្រើហេតុនិង​ផល​សុទ្ធ​នោះទេ។ ប៉ុន្តែ​អ្នក​ក៏​នឹង​គិត​ថា​ពេល​បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយរួចរាល់ តើ​គួរ​ធ្វើ​អ្វី​បន្ទាប់​ទៀតនាងពេលខាងមុខបន្ទាប់ទៀត?

មុខ​ឆ្កែ​ឬ​ចំហៀង​មុខ

ប្រសិនបើអ្នក​ឃើញ​រូបភាព​បែបនេះ មានន័យថាអ្នកជាអ្នកវិភាគបញ្ហាដោយផ្អែកលើការ​ពិត និង​ជាអ្នកវិភាគ​បញ្ហា​ដ៏​ប៉ិន​ប្រសប់ ដើម្បីស្វែងរកដំណោះស្រាយ​ចំពោះអ្វីដែលបានកើតឡើងក្នុង​ទិសដៅ​ល្អ​បំផុត។ ទន្ទឹមនោះ ​អ្នកក៏ជាបុគ្គលក្លៀវក្លាក្នុងការដោះស្រាយឲ្យកាន់តែរលូនទៅមុខ ​មិនមែនអង្គុយរង់ចាំរហូតធ្វើឲ្យបញ្ហាកាន់តែធំនោះទេ៕

គ្រូ ណុប

ចុចអាន៖គ្រាន់តែមើលរូបភាព នឹងទាយដឹងចរិតពិតជាមនុស្សបែបណា?

ចុចអាន៖រូបភាពដែលអ្នកឃើញមុនគេ នឹងប្រាប់ពីភាពវៃឆ្លាតខាងអារម្មណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច១ នាទីute មុន

កម្ពុជានាំចេញទៅអាមេរិកសម្រេចបានទឹកប្រាក់ជាង $២,៤២ ពាន់លាន នៅរយៈពេល ៣ ខែដើមឆ្នាំនេះ

ព័ត៌មានជាតិ៣ នាទីutes មុន

៦០ឆ្នាំនៃចំណងការទូត កម្ពុជា-សិង្ហបុរី ប្រកាសធ្វើឱ្យស៊ីជម្រៅនូវមិត្តភាពយូរអង្វែង​

ព័ត៌មានជាតិ៥ នាទីutes មុន

តុលាការខេត្តសៀមរាបបកស្រាយពីករណីម្ចាស់លុយជាប់គុកព្រោះបណ្ដឹងកូនបំណុល

ព័ត៌មានជាតិ២០ នាទីutes មុន

ស វ ស រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងរាប់បាត្រ ក្នុងឱកាសត្រៀមទទួលអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានជាតិ២០ នាទីutes មុន

រដ្ឋាភិបាល ជួយសន្សំសំចៃថវិកាពលរដ្ឋជាង ៧លានដុល្លារ លើការដឹកជញ្ជូនទៅលេងស្រុកកំណើត

Sokha Hotels

ព័ត៌មានពេញនិយម