Connect with us

វប្បធម៌ ជំនឿ

មកដឹងត្រួសៗ ខួប ៣០ឆ្នាំ ឧទ្យានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបី ពិភពលោក

បានផុស

នៅ

ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ ជាខួប៣០ឆ្នាំ ដែល ឧទ្យានអង្គរ ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌រូបី នៃពិភពលោក កាលពី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ​​​ សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧទ្យានអង្គរ តំណាងឱ្យសិល្បៈខ្មែរទាំងមូលពី សតវត្សទី៩ ដល់សតវត្សទី១៤។ សំណល់ស្ថាបត្យកម្មដ៏អស្ចារ្យ ប្រព័ន្ធគ្រប់គ្រងទឹកដ៏ធំ និងស្មុគស្មាញ សិលាចារឹក ចម្លាក់ ភស្តុតាងបុរាណវត្ថុជាច្រើន គឺជាកេរដំណែល នៃអរិយធម៌ដ៏អស្ចារ្យ។ ផ្ទាំងចម្លាក់ជាច្រើនបានផ្តល់ព័ត៌មានអំពីរបៀបរស់នៅ សេដ្ឋកិច្ច ទំនៀមទម្លាប់ ជំនឿសាសនា សង្គ្រាម និងវត្ថុបុរាណក្នុងសម័យអង្គរ។

អង្គរ គឺជាសំណង់សាសនាដ៏ធំបំផុតនៅលើភពផែនដី។ ទំហំ និងគុណភាព​សិល្បៈ​ដ៏មហិមារបស់អង្គរ បានឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃអាណាចក្រអង្គរក្នុងប្រវត្តិសាស្ត្រ​ពិភពលោក។ ស្ថាបត្យកម្មនៅអង្គរ បង្ហាញពីការអភិវឌ្ឍផ្នែកសាសនាដ៏ស្មុគស្មាញ នៃអរិយធម៌ខ្មែរ  និងបញ្ជាក់អំពីឥទ្ធិពលប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅដែលសាសនាព្រាហ្មណ៍ និងពុទ្ធសាសនាមាននៅលើអាស៊ីអាគ្នេយ៍ ក៏ដូចជាភាពស៊ីសង្វាក់គ្នា នៃជំនឿសាសនាទាំងពីរ។

អង្គរ គឺជារមណីយដ្ឋានប្រវត្តិសាស្ត្ររស់រានមានជីវិត ដែលប្រពៃណីវប្បធម៌ និងសាសនានៅ​តែបន្តរក្សាបាន។ អង្គរ មានទេសភាពភូមិបុរាណ រួមបញ្ចូលនូវលក្ខណៈប្រវត្តិសាស្ត្រ ដូចជា វាលស្រែ ស្រះទឹក និងព្រៃឈើ ជាមួយនឹងភូមិដែលមានផ្ទះសង់តាមបែបប្រពៃណី។

អង្គរ គឺជាសម្បត្តិវប្បធម៌ដែលដក់ជាប់ក្នុងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាសម្បត្តិវប្បធម៌​តំណាងឱ្យអត្តសញ្ញាណខ្មែរ និងជាមោទនភាពរបស់ជាតិខ្មែរទាំងមូល។ ទាំងនេះត្រូវបានឆ្លុះ​បញ្ចាំងតាមរយៈវត្តមាននៃរូបប្រាសាទអង្គរវត្ត នៅលើទង់ជាតិ​របស់​ព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះយើងគួរកត់សំគាល់ថា មានតែប្រទេសកម្ពុជា​មួយគត់​នៅក្នុងពិភពលោកដែលយក រូបប្រាសាទមួយជាបេតិកភណ្ឌពិភពលោក​ទៅដាក់នៅលើ​ទង់ជាតិ​របស់ខ្លួន។

គួរបញ្ជាក់ថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំ ពិធីរំលឹកគុណអង្គរ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ទី១៦ ខែធ្នូ ឆ្នាំ២០២២ ដែលមានកម្មវិធីសាសនា ស្ដង់ពិព័ណ៌ និងការសម្ដែងសិល្បៈបុរាណនៅពេលរាត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៥ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម