វប្បធម៌ ជំនឿ
រើសរូបភាព ១ ក្នុងចំណោម ៣ បង្ហាញពីសុភមង្គលក្នុងគ្រួសារបច្ចុប្បន្ន
រូបភាពទាំងបីនេះគឺតំណាងឲ្យគ្រួសារដែលមានឪពុកម្តាយ និងកូន។ សំណួរសួរថា នៅពេលអ្នកមើលរូបភាពទាំងបីរួចរាល់ អ្នកត្រូវតែជ្រើសរើសរូបភាពមួយក្នុងចំណោមបីនេះ។ តើរូបភាពមួយណាមិនមែនជារូបភាពគ្រួសារ? ត្រូវរើសដោយភាពស្មោះត្រង់នឹងខ្លួនឯង មុននឹងអានចម្លើយខាងក្រោម។

ប្រសិនបើអ្នកជ្រើសរើសរូបភាពទី ១ អ្នកជាមនុស្សដែលអាចមានគ្រួសារខុសពីអ្នកដទៃ
វាអាចទៅរួចដែលអ្នកធំឡើងដោយគ្មានឪពុករបស់អ្នកនៅក្បែរ។ តាមពិតរូបភាពនេះ ឪពុកមិនបានខ្វល់គ្រួសារសូម្បីតែសោះ ខណៈដែលម្ដាយព្យាយាមមិនឲ្យកូននៅជិតឪពុក។ នេះបង្ហាញថា គ្រួសារពុំសូវមានភាពកក់ក្ដៅជាមួយគ្នា។ ប្រសិនបើអ្នកសម្រេចចិត្តថានេះមិនមែនជារូបថតគ្រួសារទេ។ នោះមានន័យថា អ្នកចូលចិត្តជួយអ្នកដទៃ ហើយព្យាយាមផ្លាស់ប្តូរអ្វីៗនៅជុំវិញអ្នកឲ្យកាន់តែប្រសើរឡើង។ ប៉ុន្តែជម្រៅក្នុងចិត្តអ្នកមិនប្រាកដដោយសារតែគិតថា សេចក្ដីស្រឡាញ់និងសេចក្ដីសប្បុរសចំពោះអ្នកដទៃ តើអ្នកនឹងទទួលបានវាវិញទេ?
ប្រសិនបើអ្នកជ្រើសរើសរូបភាពទី២ បង្ហាញថាអ្នកគឺជាបុរសឬនារីក្នុងគ្រួសារពិត ហើយដាក់គ្រួសាររបស់អ្នកជាមុន
នៅក្នុងរូបថត ឪពុកម្ដាយហាក់ដូចជាចាប់អារម្មណ៍លើខ្លួនឯងជាងសមាជិកគ្រួសារទៅទៀត។ ម្តាយស្លៀកសំពត់ខ្លី ខណៈឪពុកហាក់មិនចាប់អារម្មណ៍ទាំងម្ដាយហើយកូន។ ជាមួយគ្នានេះដែរ ប្រសិនបើអ្នកគិតថារូបភាពនេះមិនមែនជារូបភាពតំណាងឲ្យគ្រួសារនោះទេ។ វាឆ្លុះបញ្ចាំងថា អ្នកគឺជាមនុស្សម្នាក់ដែលជឿជាក់លើទំនាក់ទំនងយូរអង្វែង ចង់បានអាពាហ៍ពិពាហ៍ក្នុងក្ដីស្រឡាញ់ និងសុភមង្គលក្នុងគ្រួសារកើតចេញពីសុភមង្គលរបស់សមាជិកក្នុងគ្រួសារទាំងមូល។
ប្រសិនបើអ្នកជ្រើសរើសរូបភាពទី៣ រូបភាពបង្ហាញពីគ្រួសាររីករាយ
ឪពុកម្តាយនៅក្នុងរូបភាពបង្ហាញពីសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកូនរបស់ពួកគេ។ ប្រសិនបើអ្នកគិតថានេះមិនមែនជារូបភាពគ្រួសារពិតប្រាកដ ឬរូបភាពគ្រួសារក្លែងក្លាយ នោះបង្ហាញថា អ្នកជាមនុស្សដែលមានចំណងក្នុងចិត្ត អាចធំឡើងក្នុងគ្រួសារដែលមានបញ្ហា និងមានជម្លោះ។ ដូចនេះ ជម្រើសនៃរូបភាពរបស់អ្នកឆ្លុះបញ្ចាំងពីអ្វីដែលនៅខាងក្នុងខ្លួន ហើយធ្វើឲ្យអ្នកមានការសង្ស័យក្នុងរង្វង់គ្រួសារ ហើនិងចាត់ទុករូបភាពគ្រួសារកក់ក្តៅជារូបភាពក្លែងក្លាយប៉ុណ្ណោះ៕
គ្រូ ណុប
ចុចអាន៖រូបភាពឃើញមុនគេ អាចទាយដឹងថា អ្នកជាមនុស្សពូកែដោះស្រាយបញ្ហាកម្រិតណា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា