Connect with us

វប្បធម៌ ជំនឿ

បកស្រាយអត្ថន័យនៃក្តីសុបិនដែលឃើញហាងនំបុ័ង

បានផុស

នៅ

ការមើលឃើញនំដុត​នៅក្នុងក្តីសុបិន្តប្រផ្នូលថា គ្រួសាររបស់អ្នកនឹងកំណត់ពេលវេលា​ធ្វើការងារតិចជាងមុន ព្រោះតែមាន​ចំណូលច្រើន​។ ហាងនំប័ុង (Bakery) តំណាងឱ្យភាពសម្បូរបែបនិងការរកប្រាក់ចំណូលបានច្រើននិង​ថេរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ធម្មតា នំប៉័ងក្នុងសុបិនជានិមិត្តរូបនៃកំណើន​ការរកប្រាក់និងការធូរស្បើយខាងសេដ្ឋកិច្ច​។

ប្រសិនបើនំប៉័ងមានភាពស្អាតស្អំ មានសណ្តាប់ធ្នាប់ ពេញមួយ​ហាង នៅក្នុងសុបិន បង្ហាញថាភាពបរិបូរណ៍នឹងគ្របដណ្តប់ជីវិត​ក្នុងពេលឆាប់ៗ ។​ តែបើសុបិនឃើញ នំកខ្វក់ ត្រូវ​បំផ្លាញខ្ទេចខ្ទីឬហាងបិទទ្វារ នៅក្នុងក្តីសុបិន បង្ហាញថា អ្នកគួរតែមានភាពរួសរាយរាក់ទាក់ ក្នុងការបង្កើនប្រាក់ចំណូលនិងកម្មសិទ្ធិ។

នៅក្នុងក្តីសុបិននេះដែរ ការសម្អាតហាងនំ ឬចូលអង្គុយកណ្តាល​ហាងដុតនំ បង្ហាញថា អ្នកនឹងទទួលបានជោគជ័យគួរឱ្យភ្ញាក់ផ្អើលក្នុងការងារដែលនៅមិនទាន់ចប់។

ការដុតនំនៅក្នុងក្តីសុបិន្តបង្ហាញថា អ្នកនឹងរៀបចំការងារជាមួយគ្រួសារ ហើយទទួលបានជោគជ័យ មិនតែប៉ុណ្ណោះអ្នកនឹងក្លាយជាបង្គោលជ្រោងគ្រួសារមានបានជាមួយគ្នា ព្រមទាំងរៀបចំដំណើរជាមួយគ្រួសារនិងមាន​ដំណឹងល្អៗឆាប់ៗ។

ការដុតនំនៅក្នុងក្តីសុបិន្តជានិមិត្តរូប នៃការបានស្គាល់មនុស្សមានអំណាចណាដែលឱ្យតម្លៃអ្នក ចំពោះការប្រព្រឹត្ដរបស់អ្នក។ គាត់តែង​និយាយរំលឹកឈ្មោះរបស់អ្នក សូម្បីតែបន្ទាប់ពីការងារដែលអ្នកបានចាក់គ្រឹះយូរឆ្នាំមកហើយ ក៏គេនៅតែដឹងគុណ។

ធ្វើការនៅក្នុងហាងនំប៉័ង នៅក្នុងក្តីសុបិនវិញ បង្ហាញថា អ្នកនឹងធ្វើកិច្ចការសប្បុរសធម៌ ហើយតាមមធ្យោបាយនេះអ្នកនឹងទទួលបានពរជ័យពីមនុស្សជាច្រើន និងទទួលបានការយល់ព្រមចុះចាញ់ ចុះញ៉មជាចំណុះ​ពីគូប្រជែងរបស់អ្នក។

សុបិនទិញនំប៉័ងវិញបង្ហាញថា អ្នកនឹងមានរួចខ្លួនពីមនុស្សបោកប្រាស់ ឬឆ្លងផុតបានពីការក្ស័យធន។

នំផ្អែមមានតំណាប់ឬទឹកឃ្មុំ ជាសញ្ញាបានជួបគូព្រេងជាអ្នកមានស្តុកសម្ភ៕

គ្រូ ឯម

ចុចអាន៖ អត្ថន័យនៃសុបិន​ឃើញ​អង្គុយ​នឹង​តុបរិភោគអាហារ

ចុចអាន៖ ក្រវិលពេជ្រ​ សុបិនដ៏កម្រដែលបង្ហាញពីភ័ព្វព្រេងនិស្ស័យស្នេហ៍ជាមួយទេវបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម