វប្បធម៌ ជំនឿ
យល់សប្ដិអំពីខោ តើមានអត្ថន័យល្អ ឬអាក្រក់ដល់ជីវិត?
យល់សប្ដិឃើញខោ គឺសំដៅទៅលើជំនួយឬអំពើសប្បុរសណាមួយ ដែលអ្នកនឹងទទួលបានក្នុងជីវិតពិតឆាប់ៗ ឬជាហេតុការណ៍ល្អណាមួយបម្រុងកើតមានឡើងក្នុងជីវិតរបស់អ្នកផងដែរ។

១. យល់សប្ដិថាបានស្លៀកខោខូវប៊យ នោះប្រាក់ចំណូលហិរញ្ញវត្ថុរបស់អ្នកនឹងកើនឡើង ហើយមនុស្សល្អៗឬការងារនឹងមកដល់ឆាប់ៗនេះមិនខាន។
២. យល់សប្ដិដោះខោចេញពីខ្លួនប្រាណមានន័យថា អ្នកគួរតែនិយាយជាមួយមនុស្សដែលនៅជិតអ្នក នៅពេលអ្នកមានអារម្មណ៍មិនល្អ។
៣. យល់សប្ដិឃើញខ្លួនឯងរហែកខោមានន័យថា អ្នកគួរតែដោះស្រាយបញ្ហារបស់អ្នកជាមួយមនុស្សជាទីស្រឡាញ់ ឬជុំវិញខ្លួន។ បើមិនដូច្នោះទេ វាអាចនឹងកាន់តែអាក្រក់ទៅៗ ។

៤. យល់សប្ដិឃើញស្លៀកខោដែលរហែកមានន័យថា អ្នកគឺជាមនុស្សមានការច្នៃប្រឌិតថ្មីទាំងកន្លែងការងារ ឬសាលារៀន។
៥. បើឃើញខោរបស់អ្នកឆេះនៅក្នុងសុបិនបង្ហាញថា អ្នកនឹងរៀបការឆាប់ៗ ប្រសិនបើអ្នកនៅលីវ។ ប៉ុន្តែប្រសិនបើអ្នករៀបការរួច ទំនាក់ទំនងរបស់អ្នកជាមួយប្ដីឬប្រពន្ធនឹងកាន់តែប្រសើរ។
៦. ក្នុងសុបិនឃើញខ្លួនឯងទិញខោថ្មីពីហាង សំដៅទៅលើដំណាក់កាលថ្មីនៃការងារថ្មី និងការធ្វើបច្ចុប្បន្នភាពសព្វថ្ងៃនេះ។
៧. ឃើញខ្លួនឯងផ្ដល់ខោជាអំណោយដល់មនុស្សម្នាក់ នៅក្នុងសុបិនមានអត្ថន័យថា អ្នកនឹងត្រូវគេនិយាយបង្កាច់បង្ខូចពិតពីអ្នក ប៉ុន្តែមិនអីទេ បើសិនអ្នកជាមនុស្សដែលសាងតែអំពើល្អ វានឹងបង្ហាញឆាប់ៗនៅអំពើដែលអ្នកបានធ្វើ។

៨. សុបិនថាអ្នកបានកាត់ខោមានន័យថា អ្នកកំពុងតែបំភ្លេចអតីតកាលមិនល្អចេញពីខួរក្បាលហើយដើរទៅមុខដើម្បីបានជីវិតកាន់តែប្រសើរជាងមុន។
៩. ឃើញខ្លួនឯងបានដេរខោមានន័យថា បំណងប្រាថ្នានៅក្នុងចិត្តរបស់អ្នកនឹងបំពេញបានឆាប់ៗតាមដែលអាចធ្វើទៅបាន ហើយឧបសគ្គនៅចំពោះមុខអ្នកនឹងរលាយបាត់បន្តិចម្តងៗ ។
១០. ឃើញខ្លួនឯងទិញដេរខោថ្មីបង្ហាញថា នឹងមានការផ្លាស់ប្ដូរដ៏អស្ចារ្យនៅក្នុងជីវិតរបស់អ្នក។ អ្នកមិនគួរប្រឆាំងនឹងការផ្លាស់ប្ដូរនេះទេ។ ផ្ទុយទៅវិញសូមក្រឡេកមើល ការផ្លាស់ប្ដូរទាំងនោះ៕
អត្ថបទ៖ សាង ស្រីល័ក្ខ

-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៨ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា