Connect with us

វប្បធម៌ ជំនឿ

ការទស្សន៍ទាយខុស ៥ លើក ពីទីបញ្ចប់នៃពិភពលោក

បានផុស

នៅ

មនុស្សជាច្រើនជឿលើទីបញ្ចប់នៃពិភពលោក គ្រាន់តែមិនដឹងថាពេលណាប៉ុណ្ណោះ។ បន្ទាប់ពីភ្លើងឆេះកាលមក មនុស្សលោកធ្លាប់ធ្វើការទស្សន៍ទាយនិងអះអាងយ៉ាងជឿជាក់អំពីទីបញ្ចប់នៃពិភលោកខុសដល់ទៅ ៥ដងដូចជា៖

១. សម្តេចប៉ាប Innocent III ឆ្នាំ ១២៨៤ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គាត់ជាអ្នកមានអំណាចនិងឥទ្ធិពល មុនការស្លាប់ក្នុងឆ្នាំ១២១៦ សម្ដេចប៉ាបបានធ្វើការទស្សន៍ទាយអំពីការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ដោយភ្ជាប់នឹងការងើបឡើងនៃសាសនាអ៊ីស្លាម។ សម្ដេចព្យាករណ៍ថាពិភពលោកនឹងបញ្ចប់នៅឆ្នាំ៦៦៦ បន្ទាប់ពីកំណើតនៃសាសនាឥស្លាម (ឆ្នាំ៦១៨) គឺឆ្នាំ១២៨៤។

២. Johannes Stöffler ឆ្នាំ ១៥២៤ 

ក្នុងឆ្នាំ ១៤៩៩  តារាវិទូ និងគណិតវិទូជនជាតិអាឡឺម៉ង់ Johannes Stöffler បានទស្សន៍ទាយថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៥២៤ ពិភពលោកនឹងលិចនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ដ៏ធំ។ 

៣. Millerites ឆ្នាំ ១៨៤៣-១៨៤៤

ការទស្សន៍ទាយរបស់ William Miller បាននិយាយថា ការយាងមកជាលើកទីពីរនៃព្រះគ្រីស្ទនឹងកើតឡើងនៅឆ្នាំ១៨៤៣ ឬ ថ្ងៃទី២២ ខែតុលា ឆ្នាំ១៨៤៤ ក្នុងទម្រង់ជាភ្លើងឆេះកាល។ គេបញ្ជាក់ទៀតថា មានមនុស្សមាននិស្ស័យមួយចំនួនតូចនឹងត្រូវបានបញ្ជូនទៅឋានសួគ៌ជាមួយព្រះជាម្ចាស់។

៤. ផ្កាយដុះកន្ទុយ Halley ឆ្នាំ ១៩១០

ផ្កាយដុះកន្ទុយ Halley រកឃើញដោយតារាវិទូអង់គ្លេស Edmond Halley ក្នុងពាក់កណ្ដាលសតវត្សទី១៨។ យើងអាចមើលឃើញវាក្នុងរយៈពេលខ្លីរៀងរាល់ ៧៥-៧៩ឆ្នាំម្ដង បើនិយាយពី២០០ឆ្នាំកន្លងមកផ្កាយនេះធ្លាប់បង្ហាញខ្លួននៅឆ្នាំ ១៨៣៥ ១៩១០ និង១៩៨៦ ប៉ុន្តែកាលពីឆ្នាំ១៩១០ ជាពេលវេលាភ្ញាក់ផ្អើលបន្តិចព្រោះមនុស្សជឿថាវាកំពុងមកបំផ្លិចបំផ្លាញផែនដី។

៥. ប្រតិទិនម៉ាយ៉ាន ឆ្នាំ២០១២

ប្រតិទិន Mesoamerican Long Count ដែលប្រើដោយជនជាតិ Mayans នឹងត្រូវផុតកំណត់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីវដ្តរយៈពេល ៥,១២៦ឆ្នាំ។ ចុងបញ្ចប់នៃ “វដ្តដ៏អស្ចារ្យ” ត្រូវមនុស្សជាច្រើនទស្សន៍ទាយថាជាថ្ងៃវិនាស។ ប្រធានបទនេះបានក្លាយជាប្រធានបទដ៏ពេញនិយមនាឆ្នាំនោះ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានច្រានចោលទ្រឹស្ដីនេះថាជា “វិទ្យាសាស្ត្រក្លែងក្លាយ (pseudoscience)”៕ 

ប្រែសម្រួលដោយ៖ វារី

ចុចអាន៖ ទំនាយរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២៣ ពិតជារន្ធត់ខ្លាំង

ចុចអាន៖ រឿងដល់ទៅ២ទៀត កើតឡើងស្តែងៗដូចទំនាយលោកយាយ Baba Vanga ក្នុងឆ្នាំ២០២២នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម