វប្បធម៌ ជំនឿ
៦ ចំណុច គួរដឹងពីទិវាមរណៈ របស់ប្រទេស ម៉ិកស៊ិក
ទិវាមរណៈគឺជាពិធីបុណ្យនៃជីវិតនិងការស្លាប់ ខណៈទិវានេះមានដើមកំណើតនៅម៉ិកស៊ិក តែគេប្រារព្ធវានៅទូទាំងអាមេរិកឡាទីនជាមួយនឹងការតុបតែងលលាដ៍ក្បាល និងគ្រោងឆ្អឹងចម្រុះពណ៌រៀងរាល់ថ្ងៃទី២ ខែវិច្ឆិកា ។ ខាងក្រោមនេះជា រឿងសំខាន់ៗចំនួន ៦ចំណុច ដែលគួរដឹងអំពីទិវាដ៏ស្រស់បំព្រងនៃប្រទេសម៉ិចស៉ិចកូ ដូចជា ៖
១. ទិវានេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ

ទិវាមរណៈមានដើមកំណើតពីជនជាតិ Aztec, Toltec និងជនជាតិ Nahua ។ ពួកគេចាត់ទុក “ការកាន់ទុក្ខ” ជារឿងមិនគោរពដល់អ្នកស្លាប់ ។ សម្រាប់វប្បធម៌មុនសតវត្សទី១៦ ការស្លាប់គឺជាដំណាក់កាលធម្មជាតិក្នុងដំណើរជីវិតដ៏យូរអង្វែង សម្រាប់អ្នកស្លាប់វិញនៅតែជា សមាជិកនៃសហគមន៍រក្សានៅរស់ក្នុងការចងចាំ ហើយក្នុងអំឡុងពេល Día de los Muertos ពួកគេនឹងត្រឡប់ទៅផែនដីវិញមួយរយៈពេលខ្លីដើម្បីជួបជុំកូនចៅ និងទទួលសំណែន ។
២. ទទួលស្គាល់ដោយអង្គការ យូណេស្កូ

នៅក្នុងឆ្នាំ២០០៨ អង្គការយូណេស្កូបានទទួលស្គាល់សារៈសំខាន់នៃ Día de los Muertos ដោយបន្ថែមថ្ងៃឈប់សម្រាកទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
៣. អាសនៈជាប្រពៃណីដ៏សំខាន់
អាសនៈដែលធ្វើឡើងនៅលើចេតិយ៍ ឬវេរ៉ង់ដា មិនមែនធ្វើឡើងសម្រាប់គោរពបូជាទេ គេធ្វើសម្រាប់ស្វាគមន៍ព្រលឹងសាច់ញាតិមកកាន់ដែនដីនៃមនុស្សវិញ ។ នៅតាមផ្លូវ និងនៅអាសនៈ គេមានបាចផ្កា Marigolds ដើម្បីតុបតែងលម្អ និងនាំផ្លូវព្រលឹង ចំណែកឯផ្សែងចេញពីគ្រឿងក្រអូបដែលធ្វើពីជ័រដើមឈើវិញគឺ សម្រាប់បញ្ជូនការសរសើរ និងបន់ស្រន់ ហើយបន្សុទ្ធតំបន់ជុំវិញអាសនៈ ។

៤. អក្សរលើលលាដ៏ក្បាល
កំឡុងចុងសតវត្សទី១៨ និងដើមសតវត្សទី១៩ គេប្រើលលាដ៏ក្បាលសិប្បនិម្មិតដើម្បីសរសេរអំពីកំណាព្យខ្លីៗបែបកំប្លែងធ្វើឲ្យអ្នកនៅរស់ស្ដាប់ហើយទប់សំណើចមិនបាន ។ មកទល់បច្ចុប្បន្ន ទម្លាប់នេះត្រូវរក្សាបានយ៉ាងល្អ ។
៥. ថ្វាយម្ហូបដល់ព្រលឹងដែលមកលេង

គេជឿថាការធ្វើដំណើរពីឋានខ្មោចមកឋានមនុស្សជា ដំណើរដ៏ហត់មួយ ដូច្នោះហើយទើបគេមានការរៀបចំម្ហូបអាហារ ភេសជ្ជៈសម្រាប់សាច់ញាតិនៅអាសនៈរួចស្រេចទុកពេលគាត់មកដល់ ។
៦. មានឈុតពាក់លេង
ដោយសារបុណ្យនោះមិនមែនជាកាន់ទុក្ខ ហើយណាមួយគេចាត់ទុកវាថាជាទិវាកម្សាន្តផងនោះ ទើបមានការលេងកម្សាន្តដល់ដងខាងក្រៅផ្ទះ ។ មនុស្សជាច្រើនស្លៀកពាក់ជាខ្មោច គូសមុខ ស្លៀករ៉ូប និងធ្វើសម្លេងជាដើម ។

ចំណុចខាងលើគ្រាន់តែជាចំណេះដឹងមួយភាគតូចប៉ុណ្ណោះពីវប្បធម៌-អរិយធម៌នៃប្រទេសម៉ិកស៊ិក ប៉ុន្តែអាចទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មនុស្សជុំវិញពិភពលោកបានច្រើនគួរសមមិនចាញ់វប្បធម៌-អតិយធម៌ប្រទេសផ្សេងៗប៉ុន្មានឡើយ ៕
ប្រែសម្រួលដោយ ៖ វារី
ចុចអាន ៖ មូលហេតុជនជាតិជប៉ុនសម័យមុន និយមធ្មេញខ្មៅស្ទើរតែគ្រប់គ្នា

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ