Connect with us

វប្បធម៌ ជំនឿ

ចិត្តសាស្ត្រ៖ តើបុរសក្នុងរូបនេះកំពុង “រត់ទៅឆ្ងាយ ឬរត់មករកអ្នក”?

បានផុស

នៅ

ការទស្សន៍ទាយទម្លាប់ ឬបុគ្គលិកលក្ខណៈជាមួយនឹងល្បែងផ្គុំរូប ឬការបំភាន់ ជាញឹកញាប់ពេញនិយមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និង​លេងដើម្បីចង់ដឹងពីអត្តចរិតបច្ចុប្បន្ន​នេះប៉ុណ្ណោះ។

ជាក់ស្ដែងដូចរូបភាពខាងក្រោម វាបង្ហាញពីស្រមោលបុរស​ដែលអ្នកឃើញ​ មនុស្សមួយចំនួនអាចយល់ឃើញថា បុរសនៅក្នុងស្រមោល​កំពុងរត់ចេញ ខណៈ​​មនុស្ស​មួយ​ចំនួន​អាច​នឹង​យល់​ឃើញ​ថា បុរស​ក្នុង​ស្រមោល​កំពុង​រត់​មក​រក​យើងវិញ។ របៀបដែលអ្នកយល់ឃើញរូបភាពនេះ ក្លាយជាគន្លឹះក្នុងការដឹងពីដំណើរការគិតរបស់អ្នក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ស្រមោល​បុរស​រត់ទៅឆ្ងាយ​ពីអ្នក

ប្រសិនបើអ្នកឃើញស្រមោលបុរសម្នាក់​នោះ ​កំពុង​តែ​រត់ចេញពីអ្នកបញ្ចាក់ថាអ្នកមានខួរក្បាល “ស្រី” ដែល​មាន​ន័យ​ថា អ្នកមានជំនាញ​វែកញែក និងវិភាគគួរឲ្យ​ចាប់អារម្មណ៍។ នេះគឺ​ជា​គុណភាព​ខ្លាំង​បំផុត​បស់អ្នក។
ការសម្រេចចិត្តរបស់អ្នក ច្រើន​តែផ្អែក​លើ​វិចារណញាណ និង​អារម្មណ៍​ផ្ទាល់ខ្លួន។ ប៉ុន្តែក៏ត្រូវ​ប្រយ័ត្ន​មុន​ពេល​ធ្វើការ​សម្រេចចិត្ត កុំប្រញាប់ធ្វើការសម្រេចចិត្តលើអ្វីមួយ ដោយមិនចាំបាច់​បញ្ជាក់​ជា​មុនថា តើវាមានសុវត្ថិភាពក្នុងការធ្វើដូច្នេះឬអត់ ឬរហូតដល់អ្នកមាន​ព័ត៌មាន​ទាំងអស់​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត។ លើសពីនេះ អ្នកពូកែធ្វើកិច្ចការច្រើន ការចងចាំរបស់អ្នកក៏ពូកែ ហើយទាំងមានវិចារណញាណ និងសមត្ថភាពយល់ដឹងយ៉ាងត្រឹមត្រូវអំពីស្ថានភាព និងមនុស្ស។ ដូច្នេះ​ហើយ អ្នក​ជា​មនុស្ស​ឆ្លាត​ដែល​ពិបាក​នឹង​បោកប្រាស់ណាស់។

២ ស្រមោល​បុរស​រត់​ឆ្ពោះ​មក​រក​អ្នក

ប្រសិនបើ​អ្នកឃើញរូបភាពរបស់បុរស​កំពុង​តែ​រត់មករក​អ្នក​ បញ្ចាក់​បាន​ថា​អ្នក​មាន​ខួរក្បាល “បុរស” មានន័យថាអ្នកមានទំនោរក្នុងការដោះស្រាយ​ស្ថានការណ៍​លំបាកៗ​ជាមួយ​នឹង​សកម្មភាព​​ច្រើន។ អ្នកពឹងផ្អែកលើជំនាញវិភាគ ដើម្បីសម្រេចបាននូវ​វិធីសាស្ត្រ​ត្រឹមត្រូវ​ក្នុង​ការសម្រេចចិត្ត។ អ្នកទំនងជាមិនសូវភ័យស្លន់ស្លោ​ឡើយ នៅពេលប្រឈមមុខ​នឹង​ស្ថានភាព​លំបាក ហើយតែងមានហេតុផលជានិច្ច។

ទោះជាយ៉ាងណាក៏ដោយ អ្នកមិនពូកែធ្វើកិច្ចការ​ច្រើន​ទេ ហើយចូលចិត្តផ្តោត​លើ​រឿង​មួយ​ក្នុង​ពេល​តែ​មួយ។ ដើម្បីធ្វើឲ្យ​ប្រាកដថា ធ្វើការងារល្អបំផុត​តាមដែល​អាច​ធ្វើ​ទៅបាន។ ជាពិសេសអ្នកតែងតែមាន​អំណះអំណាង តក្កវិជ្ជា និងការពន្យល់ដែលគួរ​ឲ្យ​ជឿជាក់ ដើម្បី​បញ្ជាក់​ពី​ចំណុច​ថា​ទាំងអស់​នេះ​គឺ​ពិតជា​ត្រឹមត្រូវ​៕

គ្រូ​ ណុប

ចុចអាន៖ចិត្តសាស្ត្រទាយចរិត តាមរយៈមេអំបៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៨ នាទីutes មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៣២ នាទីutes មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

តើ​ការ​បំពាក់​ប្រព័ន្ធ​ប្រកាស​អាសន្ន​គ្រោះ​រញ្ជួយដី​ មាន​តម្លៃ​ប៉ុន្មាន​សម្រាប់​ប្រទេស​នីមួយៗ?

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១១ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម