វប្បធម៌ ជំនឿ
បកស្រាយអត្ថន័យយល់សប្ដិឃើញអង្ករ ឬបាយឆ្អិន
អង្ករឬបាយគឺជានិមិត្តរូបនៃកេរ្តិ៍ឈ្មោះល្អនៅក្នុងក្ដីសុបិន ជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពរុងរឿង សំណាងល្អការមានកូន ការចាប់ផ្ដើមថ្មី ការចែករំលែកភាពជាដៃគូ និងភាពជោគជ័យ។
សុបិនបរិភោគបាយ គឺជាសញ្ញានៃអាហារូបត្ថម្ភនិងការទ្រទ្រង់ខ្លួន ដែលតែងមានក្នុងតម្រូវការសព្វថ្ងៃ។ ក្នុងជីវិតបច្ចុប្បន្ននេះ យើងប្រហែលជាស្ថិតនៅកន្លែងដែលមិនមានអ្វីគ្រប់យ៉ាងដែលចង់បានពីជីវិត ប៉ុន្តែយើងពិតជាចង់បានរឿងទាំងនោះ មកបំពេញតាមតម្រូវការមូលដ្ឋានរបស់យើង។
សុបិនឃើញអង្ករបង្ហាញថា លេខសំណាងគឺស្ថិតនៅខាងយើង ដើម្បីឈានដល់គោលដៅនោះ ហើយគ្រប់ការងារដែលយើងធ្វើគឺមានថាមពលវិជ្ជមាន ឬលេខសំណាងនៅជុំវិញជានិច្ច។
សុបិនឃើញខ្លួនឯងចែករំលែកបាយជាមួយអ្នកដទៃ នេះគឺជានិមិត្តរូបនៃសេចក្ដីអំណរនិងសុភមង្គលដែលត្រូវបានរីករាលដាលពាសពេញ ហើយជាប្រផ្នូលល្អសម្រាប់ការអបអរសាទរដែលយើងអាចរំពឹងថា នឹងមានការផ្លាស់ប្ដូរវិជ្ជមានកើតឡើង នៅក្នុងជីវិតសព្វថ្ងៃនេះ។
សុបិនឃើញសត្វបក្សីកំពុងតែចឹកអង្ករឬបាយ បង្ហាញពីឧបសគ្គនៅក្នុងជីវិតរបស់យើង។ យើងអាចកំពុងតែហត់ចិត្តដែលទទួលបន្ទុកដាស់ជីវិតខ្លួនឯង និងទាមទារអ្វីដែលយើងចង់បានចូលមកក្នុងជីវិត។
បើសិនស្ត្រីពោះធំ សុបិនឃើញអង្ករគឺជាប្រផ្នូលដ៏អស្ចារ្យនៅក្នុងក្ដីសុបិន ព្រោះវាបង្ហាញពីសុខភាពនិងការមានកូន។ បើសិនក្នុងបច្ចុប្បន្ននេះ យើងកំពុងតែព្យាយាមចង់មានកូន នោះអាចកើតឡើងសម្រាប់ជីវិតពិតយើង។
បើអ្នកនៅលីវសុបិនឃើញខ្លួនឯងកំពុងតែបាចគ្រាប់អង្គរក្នុងពិធីមង្គលការរបស់អ្នកដទៃ បង្ហាញថារឿងល្អៗនៃជីវិតគូរបស់អ្នក កំពុងតែជិតមកដល់ដូចគ្នា។ ដូច្នេះសុំរង់ចាំដំណឹងល្អនេះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ មកកាត់សុបិន ដែលឃើញកាន់កាបូបលុយ
ចុចអាន៖ បើឃើញស៊ុបឆ្នាំង នៅក្នុងសុបិន កុំមើលរំលង មិនមែនលេងៗទេ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២០ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍