Connect with us

វប្បធម៌ ជំនឿ

បកស្រាយ​អត្ថន័យយល់សប្ដិឃើញ​អង្ករ ​ឬ​បាយ​ឆ្អិន

បានផុស

នៅ

អង្ករ​ឬ​បាយ​គឺ​ជា​និមិត្តរូប​នៃ​កេរ្តិ៍ឈ្មោះ​ល្អ​នៅ​ក្នុង​ក្ដី​សុបិន​ ជារឿយៗ​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ភាព​រុងរឿង ​សំណាង​ល្អ​ការ​មាន​កូន ​ការ​ចាប់ផ្ដើម​ថ្មី​ ការ​ចែករំលែក​ភាព​ជា​ដៃគូ​ និង​ភាព​ជោគជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុបិន​បរិភោគ​បាយ​ គឺ​ជា​សញ្ញា​នៃ​អាហារូបត្ថម្ភ​និង​ការ​ទ្រទ្រង់​ខ្លួន ​ដែលតែងមាន​ក្នុងតម្រូវការសព្វថ្ងៃ។ ក្នុង​ជីវិត​បច្ចុប្បន្ន​នេះ យើង​ប្រហែល​ជា​ស្ថិតនៅ​កន្លែង​ដែល​មិន​មាន​អ្វី​គ្រប់យ៉ាង​ដែល​ចង់បាន​ពី​ជីវិត ​ប៉ុន្តែ​យើង​ពិតជា​ចង់​​បានរឿងទាំងនោះ មក​បំពេញ​តាម​តម្រូវការ​មូលដ្ឋានរបស់​យើង។

សុបិន​ឃើញ​អង្ករ​បង្ហាញ​ថា ​លេខ​សំណាង​គឺ​ស្ថិតនៅ​ខាង​យើង​ ដើម្បី​ឈាន​ដល់​គោលដៅ​នោះ​ ហើយ​គ្រប់​ការងារ​ដែល​យើង​ធ្វើ​គឺ​មាន​ថាមពល​វិជ្ជមាន ​ឬ​លេខ​សំណាង​នៅ​ជុំវិញ​ជានិច្ច។

សុបិន​ឃើញ​ខ្លួនឯង​ចែករំលែក​បាយ​ជាមួយ​អ្នកដទៃ​ នេះ​គឺ​ជា​និមិត្តរូប​នៃ​សេចក្ដី​អំណរ​និង​សុភមង្គល​ដែល​ត្រូវ​បាន​រីក​រាលដាល​ពាសពេញ​ ហើយ​ជា​ប្រផ្នូល​ល្អ​សម្រាប់​ការ​អបអរសាទរ​ដែល​​យើង​អាច​រំពឹង​ថា​ នឹង​មានការ​ផ្លាស់ប្ដូរ​វិជ្ជមាន​កើតឡើង​ នៅ​ក្នុង​ជីវិត​សព្វថ្ងៃ​នេះ។

សុបិន​ឃើញ​សត្វ​បក្សី​កំពុង​តែ​ចឹក​អង្ករ​​​ឬបាយ បង្ហាញ​ពី​ឧបសគ្គ​នៅ​ក្នុង​ជីវិត​របស់​យើង។ យើង​អាច​កំពុងតែ​ហត់​ចិត្ត​ដែល​ទទួល​បន្ទុក​ដាស់​ជីវិត​ខ្លួនឯង និង​ទាមទារ​អ្វី​ដែល​យើង​ចង់បាន​ចូល​មក​ក្នុង​ជីវិត។

បើ​សិន​ស្ត្រី​ពោះ​ធំ សុបិន​ឃើញ​អង្ករ​​គឺ​ជា​ប្រផ្នូល​ដ៏​អស្ចារ្យ​នៅ​ក្នុង​ក្ដី​សុបិន​ ព្រោះ​វា​បង្ហាញ​ពី​សុខភាព​និង​ការ​មាន​កូន។ បើ​សិន​ក្នុង​បច្ចុប្បន្ន​នេះ​ យើង​កំពុង​តែ​ព្យាយាម​ចង់​មាន​កូន​ នោះ​អាច​កើតឡើង​សម្រាប់​ជីវិត​ពិត​យើង។

បើ​អ្នក​នៅ​លីវ​សុបិន​ឃើញ​ខ្លួនឯង​កំពុងតែ​បាច​គ្រាប់​អង្គរ​ក្នុង​ពិធី​មង្គល​ការ​របស់​អ្នកដទៃ​ បង្ហាញ​ថា​រឿង​ល្អៗ​នៃ​ជីវិត​គូ​របស់​អ្នក ​កំពុងតែ​ជិត​មកដល់​ដូចគ្នា។​ ដូច្នេះ​សុំ​រង់ចាំ​ដំណឹង​ល្អ​នេះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចុចអាន៖ មកកាត់សុបិន ដែលឃើញកាន់កាបូបលុយ

ចុចអាន៖ បើឃើញស៊ុបឆ្នាំង នៅក្នុងសុបិន កុំមើលរំលង មិនមែន​លេងៗទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម