Connect with us

ព័ត៌មានជាតិ

វត្ត​​​ខ្មែរ​ដំបូង​គេ ​សង់​ជាប់​មាត់​​សមុទ្រ ជនជាតិ​ថៃ​មាន​ជំនឿ​ មក​ទាំង​ឡាន​ៗមក​ធ្វើ​បុណ្យ

បានផុស

នៅ

វត្ត​សមុទ្ធារាម ឬ​វត្ត​ប៉ាក់ខ្លង ដែល​អ្នក​ស្រុក​ច្រើន​ហៅ​វត្ត​លោក​តា​មឹក មាន​ចម្ងាយ​ប្រមាណ ១0 គ.ម ពី​ក្រុង​ខេមរភូមិន្ទ។ វត្ត​ប៉ាក់ខ្លង​គឺ​ជាវត្តដ៏ចំណាស់មួយ ជា​ទីកន្លែង​គោរព​បូជា​ដ៏​សក្ដិសិទ្ធិ និង​ជា​តំបន់​ទេសចរណ៍​ដ៏​ពេញនិយម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ។

វត្តចំណាស់​នេះ មាន​ភាព​ល្បីល្បាញ​ក្រៅពី​ទី​កន្លែង​កម្សាន្ត​ដោយសារ​មាន​ទីតាំង​ប្រប​តាម​មាត់​សមុទ្រ​តាម​បណ្តោយ​ឆ្នេរ​ប៉ាក់ខ្លង​ ទីអារាមនេះ​ត្រូវ​បាន​ជនជាតិ​ថៃ​មាន​ជំនឿ តែងតែ​ឆ្លង​ដែន​មក​ទាំង​ឡាន​មក​ដាំ​ស្ល​ធ្វើ​បុណ្យ​នៅ​ថ្ងៃ​ឈប់សម្រាក ឬ​ពេល​មាន​កម្មវិធី​ធំៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​គេហទំព័រ​ទេសចរណ៍​មួយ​បាន​រៀបរាប់​ប្រវត្តិ​វត្ត​សមុទ្ធារាម​ថា ក្នុង​ទសវត្សទី ៨០ -៩០ ទីតាំង​វត្ត​នេះ​ជា​ច្រកសេដ្ឋកិច្ច​មួយយ៉ាង​សំខាន់​របស់​ខេត្តកោះកុង ព្រោះថា​នា​សម័យ​នោះ មាន​ការដោះដូរ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយប្រទេសថៃ និង​សិង្ហបូរី តាមផ្លូវទឹក។ ទំនិញគ្រប់​ប្រភេទដូចជា សម្ភារៈ​ប្រើប្រាស់​ទំនិញ​ហូបចុកផ្សេងៗ​តែងតែ​នាំតាមច្រកនេះ​ដើម្បី​ចែកចាយ​ទូទាំង​ប្រទេស​កម្ពុជា។

ប្រជាជន​ដែលរស់នៅក្នុងតំបន់នេះ​មានជីវភាពធូរធា និង​មាន​ទ្រព្យសម្បត្តិ​ស្តុកស្ដម្ភ ភាគច្រើន​ជាអ្នក​មាន​មុនគេ​ក្នុង​សម័យនោះ។ លោក​តាមឹក គឺជាព្រះចៅអធិការដែលមានបារមីខ្លាំងពូកែ ពេល មាន​ឈ្មួញទុច្ចរិត​ដែលរកស៊ីខុសច្បាប់ដូចជា វត្ថុបូរាណ​ដើម្បីឆ្លងយក​ទៅលក់​នៅប្រទេស​ថៃ​នោះ ត្រូវ​បារមី​លោកតា​មឹកនេះរារាំង ឃាត់​ផ្អាកដំណើរ មិនអាចចេញទៅរួច រហូត​ត្រូវបាន​សមត្ថកិច្ច​ចាប់បញ្ជូន​ទៅ ខេត្តជាបន្តបន្ទាប់។

លោកតាមឹក បានចាប់កំណើត​ក្នុង​ត្រកូល​កសិករ​មួយស្ថិត​ក្នុង​ភូមិដូង (បច្ចុប្បន្នហៅភូមិចំការដូង) ជិតភ្នំ​កោះយ៉ ឃុំប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ដែល​មាន​បងប្អូន​ប្រុស ចំនួន ០៣ នាក់ ( ទី០១ ឈ្មោះ ពៀវ ទី០២ ឈ្មោះមឹក និងចុងក្រោយឈ្មោះ ពឺ) ។​

លុះដល់​ពេល​ធំពេញវ័យ លោកតាមឹក​បានបួសរៀន បម្រើ​ក្នុងវិស័យ​ពុទ្ធសាសនា ប៉ុន្តែ​ពុំមាន​អ្នកណា បាន​ដឹងថា​លោកតាបានបួស​នៅវត្តណាទេ ក្រោយ​មកលោកតា​បាន​និមន្ត មក​វត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) ធ្វើជាព្រះ​ចៅអធិការវត្ត តាំងពីឆ្នាំ ១៩២៩ រហូត​ដល់ឆ្នាំ ១៩៧៥ លោក​បាន​សុគត់ ហើយ​បន្ទាប់មកប្រទេសជាតិ​ក៏​មាន​សង្គា្រម ។

​​​កាលពីសម័យ លោកតា​នៅមានព្រះជន្ម គង់ធ្វើ​ជាព្រះចៅអធិការ លោកតា​ដឹកនាំ​ពុទ្ធបរិស័ទ កសាង​វត្ត​អារាម​នេះ មាន​ដូចជា ព្រះវិហារមួយខ្នង​ធ្វើអំពី​ឈើប្រកក្បឿង កុដិ​មួយខ្នង​ធ្វើអំពីឈើ និង​សាលាបុណ្យមួយ​ខ្នងធ្វើអំពីឈើដែរ ។ លោក​តាមឹកនា​សម័យនោះ ត្រូវបាន​ប្រជាជន​មានជំនឿ​យ៉ាងមុតមាំ ព្រោះលោកមាន​បារមីខ្លាំងពូកែ ផ្នែកមន្តអាគមគាថា​ និង​អាចព្យាបាល​ជម្ងឺផ្សេងៗ​ថែមទៀតផង។ ហេតុដូច្នេះហើយទើបលោកតា​ត្រូវបានប្រជាជនគោរពបូជាតៗ​គ្នារហូតដល់​សព្វថ្ងៃនេះ។

ដោយសារ​តែភាព​ល្បីល្បាញ និង​បារមីដ៏​ពូកែ​សក្ដិសិទ្ធរ​បស់លោកតា អំពីពុទ្ធបរិស័ទទាំងក្នុង និង​ក្រៅ​ប្រទេស​ទើបព្រះសង្ឃនិងគណៈកម្មាការវត្តសមុទ្ធារាម​ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បាន​មូលមតិគ្នា​ជាឯកច្ឆ័ន្ទ ផ្ទួចផ្ដើម​កសាងរូបសំណាក់​លោកតាមឹកអង្គធំ​(ស្ថិតក្នុងវត្ត សមុទ្ធារាម​ឬ វត្តប៉ាក់ខ្លង ស្រុកមណ្ឌលសីមា) សម្រាប់​អោយប្រជាជនគោរពបូជាប្រតិបត្តិ ដល់អ្នកជំនាន់ក្រោយបានដឹង​ បាន​ស្គាល់​លោកតា និង​ជាកេរ្តិ៍ដំ​ណែល​ប្រចាំ​ពុទ្ធសាសនា​ខេត្ត​កោះកុង​ត​រហូតទៅ។

គួរ​បញ្ជាក់​ថា រូបសំណាក់​លោកតា​មឹក​អង្គធំនេះ បាន​ដឹកនាំ​កសាងដោយ​ព្រះតេជគុណ ធី អាំភុន (បិយធម្មោ) ទីប្រឹក្សាផ្ទាល់សម្តេច មហាសុមេធាធិបតី នន្ទ ង៉ែត សម្តេច​ព្រះសង្ឃ​​ ដោយ​ចាប់ផ្តើមកសាងនៅថ្ងៃទី ២៣ ខែ​មេសា ឆ្នាំ ២០១៤ ហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ២០១៦៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម