វប្បធម៌ ជំនឿ
៩ វិធីបង្កើនហុងស៊ុយបន្ទប់គេង បន្ថែមថាមពលល្អដល់ជីវិត
បន្ទប់គេងល្អ និងរបៀបរៀបចំបន្ទប់គេងឲ្យមានថាមពលវិជ្ជមាន តាមពិតជារឿងដែលយើងគួរតែធ្វើដើម្បីបន្ថែមថាមពលមានដល់ជីវិតឲ្យកាន់តែរុងរឿង។ ជាងនេះទៅទៀត វាក៏ធ្វើឲ្យសំណាងមានដល់បន្ទប់ ក្រុមគ្រួសារ និងខ្លួនឯងជួបតែរឿងល្អផងដែរ។

ខាងក្រោមនេះជាវិធី ៩យ៉ាង អ្វីដែលត្រូវធ្វើក្នុងក្បួនហុងស៊ុយ៖
១ គ្រែមិនគួរស្ថិតនៅទល់មុខទ្វារចូលទេ នឹងក្លាយជាសំណាងមិនល្អ។
២ ក្បាលគ្រែគួរតែទល់នឹងជញ្ជាំង ដើម្បីពង្រឹងស្ថេរភាព។
៣ ចុងគ្រែមិនគួរប្រឈមមុខនឹងបន្ទប់ទឹកទេ ព្រោះអាចនាំឲ្យខូចកេរ្តិ៍ឈ្មោះ ងាយឈឺថ្កាត់នៅជំងឺប្លែកៗ
៤ គ្រែមិនគួរនៅក្រោមធ្នឹមបន្ទប់ទេ នឹងធ្វើឲ្យសុខភាពខ្សោយកាន់តែខ្លាំង។
៥ ក្បាលគ្រែមិនគួរបែរមុខទៅទិសខាងលិចទេ ព្រោះវាជាទិសដៅនៃសំណាងអាក្រក់ដ៏ខ្លាំងក្លា។
៦ ពូកគួរតែខ្ពស់ពីឥដ្ឋ ដើម្បីជួយឲ្យលំហូរថាមពលល្អ។
៧ នៅក្រោមគ្រែគួរតែបើកចំហ មិនត្រូវបានប្រើជាកន្លែងផ្ទុកឥវ៉ាន់ឬរបស់ណែនតាន់តាប់នោះទេ។
៨ កុំដាក់កញ្ចក់នៅចុងគ្រែ បណ្តាលឲ្យមានថាមពលអាក្រក់។
៩ មិនគួរមានអាសនៈទេ ឬព្យួររូបភាពវត្ថុពិសិដ្ឋក្នុងបន្ទប់គេង៕
គ្រូ ណុប

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ