Connect with us

វប្បធម៌ ជំនឿ

អាជ្ញាធរជាតិអប្សរា និងស្ថាប័ន ASI ឥណ្ឌា ចាប់ផ្តើមគម្រោងជួសជុលឡើងវិញ ខ្លោងទ្វារ ប្រាសាទតាព្រហ្ម

បានផុស

នៅ

នាដើមឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយស្ថាប័ន ASI របស់ឥណ្ឌា បានចាប់ផ្តើមគម្រោងជួសជុលឡើងវិញ ខ្លោងទ្វារខាងត្បូង នៃប្រាសាទតាព្រហ្ម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសំណង់ខ្លោងទ្វារ ដែលបាក់ស្រុតតួគ្រឹះ និងកំពូលមុខព្រហ្មទាំងបួនខាងលើបានរលុះធ្លាក់បាត់រូបរាងដោយកត្តាផ្សេងៗអស់រយៈពេលជាយូរឆ្នាំមកហើយនោះ អាចងើបឈរឹងមាំឡើងវិញ និងមានសុវត្ថិភាពគ្រប់គ្រាន់ ក្នុងន័យថែរក្សា អភិរក្សស្នាដៃបុព្វបុរសខ្មែរមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងលើកតម្លៃសោភណ្ឌភាពប្រាសាទតាព្រហ្ម ជាពិសេស បង្អួតសម្រស់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទតាព្រហ្ម និងឆ្លងកាត់វង់ទស្សនាផ្លូវវង់តូចជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការ ឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម មានប្រសាសន៍ថា គម្រោងជួសជុលខ្លោងទ្វារខាងត្បួងប្រាសាទតាព្រហ្មនេះ បានចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៣ នេះតទៅ ដោយនៅក្នុងគម្រោងនេះដែរ ការជួសជុលមិនត្រឹមតែលើខ្លោងទ្វារប៉ុណ្ណោះទេ ភាគីកម្ពុជា និងឥណ្ឌា ក៏នឹងជួសជុលកំពែងសងខាងប្រវែង ២០ម៉ែត្រ ដែលដួលរាបដល់ដីនោះផង។ លោក Sing Sood រំពឹងថា នៅរយៈពេល ២ឆ្នាំខាងមុខ បន្ទាប់ពីការខិតខំប្រឹងប្រែងជួសជុលរបស់អ្នកជំនាញ ខ្លោងទ្វារ និងកំពែងផ្នែកខាងត្បួង នៃប្រាសាទ​តាព្រហ្ម នឹងរឹងមាំស្រស់ស្អាតឡើងវិញ។

លោកបន្តទៀតថា ដំណាក់កាលនៃការជួសជុល គឺត្រូវធ្វើការសិក្សាពីប្លង់ ធ្វើកំណាយស្រាវជ្រាវអំពីការខូចខាត រៀបចំផ្គុំ និងជួសជុលថ្មឡើងវិញ បន្ទាប់មកធ្វើការពង្រឹងគ្រឹះ និងរៀបចំផ្គុំថ្មចូលទៅទីតាំងដើមវិញ ហើយការងារជួសជុលនេះធ្វើឡើងតាមបច្ចេកទេស Anastylosis។

អ្នកជំនាញរូបនេះ បញ្ជាក់ថា ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះ បានស្រុតផ្នែកគ្រឹះ បណ្តាលឱ្យតួខ្លោងទ្វារ និងកំពូលព្រហ្មបានក្រៀកហែក និងបណ្តាលឱ្យរលុះថ្មសន្ធប់ចូលក្នុងតួខ្លោងទ្វារតែម្តង។ ករណីនេះ អាចបណ្តាលមកពីអាយុកាលសំណង់ អាកាសធាតុ ដើមឈើ និងសត្វល្អិត និងការកង្វះការថែទាំយូរអង្វែងជាដើម។

គួរបញ្ជាក់ថា ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សរ៍ទី១២ នៃគ.ស នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ បច្ចុប្បន្ននេះ ប្រាសាទនេះសម្បូរទៅដោយដើមឈើធំៗ ដែលជាចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាមិនចេះដាច់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទីutes មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ១ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ១ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ២ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ២ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម