វប្បធម៌ ជំនឿ
«រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន
យោងទៅតាមហោរាសាស្ត្រចិន រកាឆ្នាំ២០២៣នេះជាមាន់ជល់ អ្នកនឹងទទួលរងនូវការប្រឆាំងទៅនឹងទេវតាតៃស៊ុយ (តារាអាយុ) ហើយសំណាងមិនអំណោយផលទេក្នុងឆ្នាំនេះ។ អ្នកគួររក្សាអាកប្បកិរិយាសុទិដ្ឋិនិយម ត្រៀមខ្លួនដើម្បីប្រឈមមុខនឹងបញ្ហាផ្សេងៗ ហើយដាក់ការប្រឹងប្រែងឲ្យបានច្រើនជាងឆ្នាំមុនៗ។ ទោះយ៉ាងណា បន្ទាប់ពីព្យុះនឹងមានឥន្ទធនូមិនខាន។ ទោះបីជាការទស្សន៍ទាយអាជីព និងហិរញ្ញវត្ថុរបស់អ្នកមិនសូវល្អក៏ដោយ ប៉ុន្តែការព្យាករណ៍ស្នេហារបស់អ្នកគឺល្អខ្លះដែរ។

អាជីពរបស់មាន់ជល់ក្នុងឆ្នាំនេះ ត្រូវបានព្យាករណ៍ថានឹងមានអនាគតមិនល្អនៅឆ្នាំ ២០២៣ ហើយសំណាងរបស់អ្នកនឹងធ្លាក់ចុះដោយសារតែខ្វះសមត្ថភាពផ្ទាល់ខ្លួននៅកន្លែងធ្វើការ។ ដូច្នេះមិនថានៅកន្លែងការងារបានផ្ដល់ការសិក្សាអ្វីនោះទេ ចូរព្យាយាមប្រច្រៀតខ្លួនឲ្យបានច្រើន ប្រសិនបើមានពេលទំនេរដើម្បីបង្កើនសមត្ថភាព ជំនាញ និងប្រសិទ្ធភាពការងារហើយការរៀនចំណេះដឹង និងជំនាញដែលទាក់ទងនឹងការងារបច្ចុប្បន្នរបស់អ្នក អាចនាំឲ្យអ្នកទទួលបានជោគជ័យក្នុងការអភិវឌ្ឍន៍អាជីពនាពេលអនាគត។
បន្ថែមពីនេះ អ្នកនឹងមានបន្ទុកការងារច្រើនខុសធម្មតាក្នុងខែនេះ ហើយនោះនឹងធ្វើឲ្យឆ្នាំរកាងាយនឹងបន្សល់ទុកនូវចន្លោះប្រហោងជាច្រើនក្នុងការងារ ដែលនាំឲ្យមានការថយចុះនៃប្រសិទ្ធភាពការងាររបស់អ្នក ដំណើរការមិនស្តង់ដារ និងត្រូវបានស្តីបន្ទោសដោយថ្នាក់លើ។ ក្នុងស្ថានភាពនេះ រកាគួរតែខិតខំបន្ថែមទៀត ដើម្បីចៀសវាងការបន្សល់ទុកចន្លោះប្រហោង ហើយសុំដំបូន្មានពីសហការីដែលមានបទពិសោធន៍បន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់អ្នក និងលើកកម្ពស់ការអភិវឌ្ឍន៍អាជីពនាថ្ងៃអនាគត។
សម្រាប់បុគ្គលដែលធ្វើការក្នុងការិយាល័យ នៅពាក់កណ្ដាលទីពីរនៃឆ្នាំនេះ វាចាំបាច់ ជាពិសេសសម្រាប់អ្នកដែលមានទំនាក់ទំនងល្អជាមួយមិត្តរួមការងារ និងដៃគូអាជីវកម្ម ហើយចៀសវាងការបង្កើតសត្រូវគ្រប់ទីកន្លែង។ បើមិនដូច្នោះទេ គ្រោះមហន្តរាយ នឹងត្រូវបាននាំមកដោយសត្រូវដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីពរបស់អ្នក។ សម្រាប់អ្នកដែលទើបចាប់អាជីពនៅកន្លែងធ្វើការ កាលវិភាគការងារនឹងកាន់តែខ្លាំងឡើង ហើយក៏ត្រូវប្រឈមមុខនឹងការងារដ៏ធុញទ្រាន់ជាច្រើន ហើយថែមទាំងចូលគេងយឺតដើម្បីធ្វើការថែមម៉ោង ដោះស្រាយទំនួលខុសត្រូវរបស់អ្នក។
ដោយឡែកក្នុងឆ្នាំថោះ២០២៣នេះ រាសីស្នេហាមនុស្សសត្វមាន់នឹងផ្ដល់នូវចំណុចរបត់ ហើយជីវិតស្នេហារបស់អ្នកនឹងមានភាពចម្រុងចម្រើនខ្លះ អន់ថយខ្លះ។ សម្រាប់អ្នកមានដៃគូ រាសីអ្នកមិនសូវជាចុះសម្រុងនឹងគ្នាក្នុងឆ្នាំនេះទេ អ្នកនឹងមានបញ្ហាជម្លោះជាច្រើនជាមួយដៃគូ ដោយសារបញ្ហាក្នុងការងារ មានន័យថាអ្នកនឹងតស៊ូជាមួយគ្នាដោយសុភមង្គល ផង ដោយស្ថានភាពលំបាកផង! បន្ទាប់ពីដឹងរឿងនេះហើយ រកាគួរតែធ្វើការឆ្ពោះទៅរកទំនាក់ទំនងដែលចុះសម្រុងគ្នា ទោះបីជាមានវិបត្តិការងារបច្ចុប្បន្នរបស់អ្នកក៏ដោយ ផ្តល់ពេលវេលាឲ្យដៃគូកប្រកបដោយគុណភាពខ្លះ ហើយកុំនាំអារម្មណ៍ការងារមកផ្ទះវិញ ដែលឈានទៅជម្លោះនឹងគ្នា។ ចំពោះអ្នកនៅលីវគួរសម្រាកចិត្តជាមុនសិន។ កុំទាន់មានស្នេហាអី ដោយសារតែអ្នកអាចជួបរឿងខូចចិត្ត។
ចំពោះទ្រព្យសម្បត្តិឬប្រាក់កាសក្នុងឆ្នាំនេះ គឺមិនអំណោយផលខ្លាំងណាស់ ដោយសារតែផលប៉ះពាល់នៃបញ្ហាអាជីពរបស់អ្នកទៅលើប្រាក់ចំណូល។ នៅពាក់កណ្តាលឆ្នាំនឹងមានវិបត្តិកាត់ប្រាក់ខែ ហើយក្នុងករណីធ្ងន់ធ្ងរអ្នកនឹងបាត់បង់ការងារថែមទៀត។ ជាងនេះទៅទៀតអ្នកងាយនឹងក្ស័យធនក្នុងឆមាសទីមួយនៃឆ្នាំ ជាពិសេសដោយសារតែកំហុសក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដោយអចេតនា និងបំណុល។ ដូច្នេះហើយ តាមការណែនាំចូរ កុំទម្លាប់ប៉ាន់ស្មានហិរញ្ញវត្ថុនៅឆ្នាំនេះ ដើម្បីចៀសវាងការបាត់បង់ទ្រព្យសម្បត្តិ។ ដូច្នេះ ត្រូវថែរក្សាហិរញ្ញវត្ថុឲ្យបានល្អ រៀបចំផែនការចេញក្រៅឲ្យទាន់ពេលវេលា និងប្រុងប្រយ័ត្ន។ កុំទុកចិត្តអ្នកដទៃខ្លាំងពេក ដើម្បីកុំឲ្យគេបោកប្រាស់បាន។

សម្រាប់សុខភាពចំពោះអ្នកកើតឆ្នាំរកា គឺមិនស្ថិតស្ថេរខ្លាំងទេក្នុងឆ្នាំនេះ ជាពិសេសចំពោះអ្នកមានវ័យចំណាស់ ឬអ្នកមានជំងឺរ៉ាំរ៉ៃ។ អ្នកអាចនឹងរងគ្រោះដោយសារជំងឺចាស់កើតឡើងវិញក្នុងឆ្នាំនេះ។ ដូច្នេះហើយ ក្នុងជីវិតប្រចាំថ្ងៃ អ្នកគួរតែយកចិត្តទុកដាក់លើរបបអាហារឲ្យបានច្រើន និងញ៉ាំអាហារបំប៉នឲ្យបានច្រើន ដែលអាចធ្វើឲ្យភាពស៊ាំប្រសើរឡើង និងធន់នឹងជំងឺ។ គួរយកចិត្តទុកដាក់ សម្រាកឲ្យបានគ្រប់គ្រាន់។ កុំចូលគេងយឺតពេក បើមិនដូច្នេះទេ រាងកាយងាយនឹងឈឺខ្នង ឈឺឆ្អឹង ឬបញ្ហាដែលបណ្តាលមកពីភាពតានតឹង កង្វល់។ ក៏គួរយកចិត្តទុកដាក់ទៅលើការញ៉ាំអាហារទៀងទាត់ផងដែរ ដើម្បីកុំឲ្យញ៉ាំច្រើនពេកទៅជាឡើងគីឡូ៕
គ្រូ ណុប
ចុចអាន៖ចូលឆ្នាំ ២០២៣ រកា ជូត មមី និងថោះ ជីវិតឡាក់ឆុងខ្លាំង ត្រូវប្រញាប់កាត់គ្រោះលើករាសី
ចុចអាន៖ផ្លែឈើ ៣ មុខគេមានជំនឿមុតមាំខានមិនបាន ក្នុងថ្ងៃសែនដកជើងធូប

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ