វប្បធម៌ ជំនឿ
ដើមឆ្នាំ២០២៣ មនុស្សឆ្នាំ “ឆ្លូវ” កំពូលសំណាងជាងគេ
យោងតាមឆ្នាំចន្ទគតិ រាប់តាមឆ្នាំចិន មនុស្សដែលមានកំណើតក្នុងឆ្នាំ “ឆ្លូវ” ជាមនុស្សមានលាភសំណាងខ្លាំងបំផុត ក្នុងអំឡុងត្រីមាសទី១ ដើមឆ្នាំ២០២៣។

អ្នកឆ្នាំ “ឆ្លូវ” នឹងមានតែមនុស្សចោមរោមស្រឡាញ់ ព្រមទាំងជួយទុក្ខធុរៈ។ គ្រប់ការងារ មានមនុស្សចាំគាំទ្រ និងសាទរជានិច្ច។ រាសីឡើងខ្ពស់ត្រដែត ក្នុងរវាង៣ខែ ដើមឆ្នាំ២០២៣ ព្រោះអ្នកមានទេវតាប្រទានសម្បត្តិ មានលុយចូលហូរហែ។ ចំណែកការរកស៊ី មានភ្ញៀវចេញចូលឥតដាច់ លក់ដូរមានតែផលចំណេញ។ បើបើករបរថ្មី នឹងកាក់កបណាស់។
ចំពោះអ្នកកំពុងធ្វើការ ស៊ីប្រាក់ខែ នឹងបានឡើងប្រាក់ខែក្នុងដើមឆ្នាំនេះឯង។ ត្បិតតែឆ្នាំ “ឆ្លូវ” មិនសូវជោគជ័យកិច្ចការធំៗ តែក្នុងបណ្ដាញការងារមិនថាធំតូច នឹងដំណើរការរលូនល្អ។

ដើមឆ្នាំនេះ ជាវេលាល្អ សម្រាប់អាជីពនានា ធ្វើអ្វីក៏ចម្រើន ជាពិសេសហិរញ្ញវត្ថុ មានលុយចាយហូរហៀរ។ គូស្នេហ៍វិញ មានការយល់ចិត្តថ្លើម ស្អិតរមួត បើស្វាមីភរិយា មិនទាន់មានបុត្រ យកបុត្រពេលនេះពិតជាល្អបំផុត។ យ៉ាងណាមិញ ចំពោះអ្នកនៅលីវ ពេលនេះជាពេលនៅម្នាក់ឯងសិន ឯអ្នកទើបតែខូចចិត្តរួចក្ដៅៗ កុំទាន់ចាប់ផ្ដើមថ្មី។
ទោះយ៉ាងណា សូមប្រយ័ត្នចំពោះបញ្ហាផ្លូវដង្ហើម អាឡ័កស៊ី និងភាពមិនប្រក្រតីនៃអរម៉ូន។ គួរចៀសវាងការផឹកស្រា និងជក់បារីឱ្យបាន។
ថ្វីត្បិតអ្នកអាចនឹងជួបបញ្ហាសុខភាព ប៉ុន្តែប្រសិនបើបានប្រគេនទេយ្យទានដល់ព្រះសង្ឃ បុណ្យកុសលអាចជួយពង្រឹងសុខភាព និងកម្លាំងរបស់អ្នកឱ្យរឹងមាំឡើង៕
អត្ថបទ៖ សន្យា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋចោទជនជាតិចិនមួយក្រុមនៅក្រុមហ៊ុនចម្ការចេកខេត្តក្រចេះ បាញ់សត្វគោក្របីអ្នកស្រុកលេីកដាក់ឡានយ៉ាងអានាធិបតេយ្យ