Connect with us

វប្បធម៌ ជំនឿ

វិធីសែនយកហេងចូលឆ្នាំចិន សម្រាប់ផ្ទះបែរមុខទៅទិសខាងជើង កើត និងលិច

បានផុស

នៅ

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិន កាន់តែខិតជិតមកដល់ហើយ បងប្អូនប្រជាពលរដ្ឋដែលមានសែស្រឡាយកាត់ចិនភាគច្រើន តែងរៀបក្បួនសែនតាមគ្នា តែបើតាមប្រភពហុងស៊ុយ បែបវិទ្យាសាស្ត្រ និងហោរាសាស្រ្ត​ បុរាណចិន Master Naly Fengshui បានចែករំលែកឱ្យដឹងថា ក្បួនសែនយកហេង មិនមែនចេះតែសែនតាមរបៀបដូចគ្នានោះទេ គឺគេសែន ដោយមើលលើថាផ្ទះរបស់យើងបែរមុខទៅទិសខាងណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ថ្ងៃសែនចូលឆ្នាំចិន នៅថ្ងៃទី២១ មករា ឆ្នាំ២០២៣ ខាងមុខនេះ ផ្ទះដែលបែរមុខទៅទិសខាងកើត ខាងលិច និងខាងជើងអាចសែនក្នុងម៉ោង ០៩:៣០ព្រឹក – ១១:០០ព្រឹក ត្រូវសែននៅកណ្តាលផ្ទះ ហើយអាចដាក់ដើមរាសី ៩ដើម អមជាមួយផ្កាពណ៌ក្រហម ក្នុងថូតែមួយបាន។ ចំពោះកម្រាលតុ ត្រូវប្រើពណ៌បៃតង ឯទៀន ត្រូវប្រើពណ៌ក្រហម។

បើជំនាងផ្ទះ ស្ថិតនៅកណ្តាលផ្ទះ គឺហាមមានលោហៈ ឬកាក់ចិនដាច់ខាត ព្រោះតារាសាស្ត្រលេខ ៤ ចរចូល ដូចនេះជំនាងផ្ទះ អាចដាក់ដើមរាសីក្នុងថូមានទឹក (ថូពណ៌ទឹកប៉ិច ខ្មៅ ឬថ្លា) ដោយដាក់ដើមរាសី ៤ដើម ឬ ៩ដើម នៅសង​ខាង​ជំនាង​ផ្ទះ។

តាមប្រភពដដែល ពេលអង្គុយសែន ត្រូវបែរមុខទៅទិស ដែលយើងត្រូវការរៀងៗខ្លួន បើអ្នកមិនមានថ្ងៃកំណើត (គឺសំដៅដល់អ្នកមិនដឹងពីថ្ងៃខែឆ្នាំ និងម៉ោងកើតពិតរបស់ខ្លួន) អាចអង្គុយបែរមុខទៅត្បូងបាន។ ហើយអ្វីដែលជាហាមប្រាមក្នុងថ្ងៃចូលឆ្នាំចិន ដាច់ខាត គឺហាមដុតផាវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម