វប្បធម៌ ជំនឿ
អត្ថន័យសុបិនឃើញពស់ពណ៌បៃតងមិនដូចយើងគិតទេ
វត្តមានរបស់ពស់នៅក្នុងសុបិនជានិមិត្តរូបនៃភាពរុងរឿង និងទាក់ទងនឹងអារម្មណ៍។ ជាទូទៅរូបភាពពស់ពណ៌បៃតង តំណាងឲ្យថាមពលរបស់យើងនៅខាងក្នុងរាងកាយ និងឆ្លុះបញ្ចាំងពីស្ថានភាពបច្ចុប្បន្ននេះ និងជាពេលវេលាដែលយើងត្រូវប្រឈមនឹងការពិត។
សុបិនឃើញពស់ពណ៌បៃតងគំរាមកំហែងនៅក្នុងសុបិន នេះគឺជាការចង្អុលបង្ហាញថា យើងកំពុងព្យាយាមយកឈ្នះបញ្ហាលំបាកឬមនុស្សដែលមានបញ្ហាជាមួយយើង។ ជារឿយៗសុបិននេះកើតឡើងនៅពេលដែលយើងកំពុងរងទុក្ខនូវភាពសោកសៅ ឬការបែកគ្នានៅក្នុងជីវិតរបស់យើង។
សុបិនឃើញពស់ពណ៌បៃតងកាត់ជាកង់ៗ នៅកណ្ដាលផ្លូវមានន័យថា យើងត្រូវការសម្របខ្លួនឲ្យបានល្អប្រសើរទៅនឹងស្ថានភាពសង្គមសព្វថ្ងៃ។ សុបិននេះកំពុងតែចង់បង្ហាញឲ្យយើង ពិចារណានិងគោរពអ្នកដទៃ។
សុបិនឃើញកូនពស់ពណ៌បៃតង គឺទាក់ទងនឹងកូនៗរបស់យើងនៅក្នុងផ្ទះ។ នេះគឺជានិមិត្តសញ្ញាបង្ហាញថា ដល់ពេលដែលយើងត្រូវធ្វើល្អជាកូនៗ ច្រើនជាងការរកប្រាក់សព្វថ្ងៃនេះ។
សុបិនឃើញពស់វែកពណ៌បៃតងបញ្ជាក់ថា យើងកំពុងមានការមិនទុកចិត្តពីមនុស្សមួយចំនួនដែលនៅជិតយើង។ អាចថាជាសញ្ញាប្រាប់រឿងខ្លះៗ ដែលពួកគេកំពុងពណ៌នាពីយើង ឬបង្កប់ន័យថានរណាម្នាក់ អាចលាក់អ្វីមួយ ឬមានស្នេហានៅខាងក្រោយខ្នងយើង។
សុបិនឃើញសម្លាប់ពស់ពណ៌បៃតងមានន័យថា យើងនឹងមានសំណាងល្អទាក់ទងនឹងការច្នៃប្រឌិតដែលយើងកំពុងតែធ្វើ ជាពិសេសគឺរឿងស្នេហា ។
ចំពោះអ្នកជំងឺរ៉ាំរ៉ៃសុបិនឃើញពស់ប្រភេទនេះ នឹងឆាប់ជាសះស្បើយពីជំងឺបានលឿន ហើយទទួលបានជីវិតដែលមានសុខភាពល្អម្ដងទៀត
សុបិនឃើញពស់ពណ៌បៃតងកំពុងដេញតាមមានន័យថា មានអ្វីមួយដែលយើងខ្លាចឬមិនចង់ប្រឈមមុខនៅក្នុងជីវិតពេលភ្ញាក់ឡើង។ ការដេញតាមធម្មតាមានន័យថាយើងកំពុងព្យាយាមរត់គេចពីអ្វីមួយដែលបំភ័យយើង ឬធ្វើឲ្យយើងអាក់អន់ចិត្តមិនចង់ជួប។
សុបិនឃើញពស់ពណ៌បៃតងដ៏ធំ គឺជានិមិត្តរូបនៃសត្រូវចង់បំផ្លាញយើង។ ប្រសិនបើពស់ពណ៌បៃតងដ៏ធំនោះ កំពុងត្រូវបានគេសម្លាប់នៅតាមដងផ្លូវមានន័យថា ជាសង្គ្រាមរវាងយើងនឹងសត្រូវគឺជិតមកដល់ហើយ។
សុបិនឃើញម្ដាយរបស់យើងបើកទ្វារមកឃើញពស់បៃតងមុខផ្ទះ គឺជាសញ្ញាមួយអាចប៉ះពាល់ដល់គាត់ក្នុងផ្លូវអវិជ្ជមានណាមួយ។ ហើយបើក្នុងសុបិនយើងបានរត់ស្វែងរកជំនួយ គឺជាការឆ្លុះបញ្ចាំងពីភាពអស់សង្ឃឹម។
សូមណែនាំម្ដាយរបស់យើងចៀសវាងជួបមនុស្សចម្លែក និងប្រយ័ត្នជាមួយសកម្មភាពនិងពាក្យសម្ដីរបស់គាត់ ព្រោះវាអាចបង្កឲ្យមានជម្លោះដែលនាំឲ្យមានគ្រោះថ្នាក់ដល់គាត់៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ អត្ថន័យនៃការយល់សុបិនឃើញពស់ពណ៌ខ្មៅ
ចុចអាន៖ អត្ថន័យសុបិនឃើញពស់ បញ្ជាក់ពីរឿងអាក្រក់និងល្អក្នុងជីវិត តាមពណ៌របស់វា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត