វប្បធម៌ ជំនឿ
បម្រាម ៦យ៉ាង ដូនតាចិនហាមកូនចៅមិនឱ្យធ្វើដាច់ខាត នៅថ្ងៃចូលឆ្នាំថ្មី
១. ហាមនិយាយពាក្យអសុរោះ ឬឈ្លោះជាមួយអ្នកដទៃ
ពាក្យសម្ដីមិនសមរម្យ ពាក្យអសុរោះ ឬអាសអាភាស ក៏ដូចជាការឈ្លោះប្រកែកជាមួយអ្នកដទៃ បង្ហាញពីអត្ថន័យអវិជ្ជមានដែលមិនមែនជាលាភសំណាងឡើយ សម្រាប់កូនចៅចិន ក្នុងថ្ងៃចូលឆ្នាំថ្មី។ តាមជំនឿនិងទំនៀមទម្លាប់របស់ជនជាតិចិន គេជឿថា ការប្រើពាក្យមិនពិរោះពិសារនឹងនាំមកនូវសំណាងអាក្រក់។
២. ហាមកក់សក់ ឬកាត់សក់

ចំពោះជនជាតិចិន ការកាត់សក់ ឬកក់សក់ ក្នុងថ្ងៃចូលឆ្នាំថ្មី បានក្លាយជាការហាមប្រាម មិនឱ្យធ្វើដាច់ខាត ព្រោះគេជឿថា វាធ្វើឱ្យជីវិតមិនស្ថិតស្ថេរ។ ដូច្នេះសម្រាប់អ្នកណាដែលត្រូវកក់សក់រាល់ថ្ងៃ គេណែនាំឱ្យប្រើសាប៊ូស្ងួត ឬបាញ់ស្រ្ពៃយ៍ជំនួសវិញ។
៣. ហាមស្លៀកសម្លៀកបំពាក់ពណ៌សនិងខ្មៅ
ថ្ងៃចូលឆ្នាំចិន ឆ្នាំ២០២៣នេះ ការស្លៀកសម្លៀកបំពាក់ស-ខ្មៅ ជាបម្រាមចំពោះកូនចៅ និងអ្នកជាប់សែស្រឡាយ ព្រោះវាជានិមិត្តរូបនៃការស្លាប់ និងប្រផ្នូលអាក្រក់។ ឆ្នាំនេះ គេណែនាំឱ្យស្លៀកពាក់ចម្រុះពណ៌ដូចជា ពណ៌មាស ក្រហម ឬពណ៌ផ្សេងទៀត ដែលអាចផ្ដល់នូវសំណាងល្អដល់ខ្លួនឯង និងគ្រួសារ។
៤. ហាមខ្ចីលុយគេ

បម្រាមទី៤ ក្នុងថ្ងៃចូលឆ្នាំចិន ឆ្នាំថោះ គឺមិនត្រូវខ្ចីលុយនរណាដាច់ខាត ដោយសារតែគេជឿថា អ្នកនឹងជាប់បំណុលពេញមួយឆ្នាំ។ លើសពីនេះ ហាមនិយាយថាគ្មានលុយ ព្រោះវាគ្មានសិរីសួស្ដី នាំគ្មានលុយ គ្មានទ្រព្យ។
៥. ហាមទិញស្បែកជើងថ្មី
ប្រជាជនចិន មានជំនឿថា ការទិញស្បែកជើងមួយគូ ក្នុងថ្ងៃចូលឆ្នាំថ្មី នឹងធ្វើឱ្យពួកគេ សំណាងអាក្រក់ កើតរឿងមិនសប្បាយចិត្ត ពេញមួយឆ្នាំតែម្ដង។
៦. ហាមយំ

យំ ជានិមិត្តរូបនៃភាពសោកសៅ។ ដូច្នេះក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ចិន បម្រាមសំខាន់បំផុតមួយគឺ ហាមយំ ព្រោះគេជឿថា នឹងធ្វើឱ្យឆ្នាំនេះពោរពេញទៅដោយទុក្ខព្រួយមិនចេះស្រាកស្រាន្ត។
ក្រៅពីនេះ នៅតំបន់ខ្លះមានជំនឿផ្សេងទៀតដូចជា កុំចូលទៅក្នុងបន្ទប់គេងរបស់អ្នកដទៃ ឬអនុញ្ញាតឱ្យអ្នកដទៃចូលទៅក្នុងបន្ទប់របស់ខ្លួន ព្រោះសំណាងអាក្រក់នឹងមកនៅជាមួយរហូត ហើយកុំហូបបបរ ព្រោះវានឹងនាំទៅរកភាពក្រីក្រមិនចេះចប់៕
អត្ថបទ៖ សន្យា
ចុចអាន៖ ត្រណម ១០ ក្នុងពិធីចូលឆ្នាំចិនដែលគេជឿថាអាចបញ្ចៀសគ្រោះចង្រៃបាន
ចុចអាន៖ ត្រណមធំ ៥ យ៉ាង អ្នកជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មីបានឡើយ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ