វប្បធម៌ ជំនឿ
ជំនឿ និងប្រវត្តខ្លះពីផ្កាអង្គាសីល ដែលអ្នកជាប់ខ្សែស្រឡាយចិននិយមទិញដាក់ក្នុងផ្ទះថ្ងៃចូលឆ្នាំ
ប្រជាពលរដ្ឋមួយចំនួនដែលបាននិយមផ្សងសំណាងតាមរយៈផ្កាអង្គាសីល ដោយបានទិញផ្ការអង្គាសីលតុបតែងដាក់លម្អនៅក្នុងផ្ទះដោយបានជឿជាក់ថា សំណាងនៅលើផ្កាអង្គាសីលនេះ។ ប្រសិនបើផ្កានេះរីកចំពេលចូលឆ្នាំចិន គឺមានតំណាងឲ្យការរកស៊ីមានបាន និងការធ្វើកិច្ចការផ្សេងៗទទួលបានផលលាភសំណាង និងជោគជ័យតាមសេចក្ដីប្រាថ្នាររៀងខ្លួនផងដែរ។

ទន្ទឹមនឹងនេះ ផ្កាអង្គាសីលជាផ្កាមួយប្រភេទ ដែលមេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង ចូលចិត្តខ្លាំងបំផុត ព្រោះផ្កានេះមានលក្ខណៈពិសេសរបស់វា ហើយប្រជាជនចិនតែងយកផ្កានេះដាក់ក្នុងផ្ទះ នាឱកាសចូលឆ្នាំប្រពៃណីចិន។ បន្ថែមពីនេះទៀត តាមការលើកឡើងរបស់អ្នកជំនាញចិនសែថា ទាក់ទងនឹងជំនឿនេះ ជនជាតិចិនតែងជឿថា គេនឹងទទួលបានលាភជ័យ សំណាងក្នុងឆ្នាំថ្មី ព្រោះផ្កាអង្គារសីល ពណ៌របស់វា ត្រូវបានតំណាងឱ្យពណ៌មាស ជាពណ៌ដែលនាំមកនូវទ្រព្យសម្បត្តិ ភាពរុងរឿង និងហេងៗ ក្នុងឱកាសឆ្នាំថ្មី។

ផ្កាអង្គាសីល ពេលដែលទឹកកកធ្លាក់រឹតតែត្រជាក់ រឹតតែរីក សំដៅប្រដូចទៅហ្នឹងមេដឹកនាំបដិវត្តន៍ចិន ម៉ៅ សេទុង គាត់ឆ្អឹងរឹង រឹតតែរងារ រឹតតែលូតលាស់។ ដូច្នេះចិនទិញផ្កាអង្គាសីលហ្នឹង តំណាងឲ្យសេចក្ដីថ្លៃថ្នូរ ខ្ពង់ខ្ពស់ និងមិនចេះចុះចាញ់ខ្មាំង ព្រោះរឹតតែរងារ រឹតតែជំនះលូតលាស់។ ដូចច្នេះហើយប្រជាជនចិន តែងយកផ្កាអង្គាសីលដាក់ក្នុងផ្ទះ ព្រោះវាមានក្លិនក្រអូប ដែលតំណាងឱ្យភាពថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះល្បីល្បាញ។
បើផ្កានេះរីកមុនថ្ងៃចូលឆ្នាំ គឺមិនល្អប៉ុន្មានទេ ប៉ុន្តែបើរីកក្នុងថ្ងៃចូលឆ្នាំរយៈពេល ៣ថ្ងៃជាប់គ្នាចិនជឿថា ល្អ បើរីកជាប់គ្នា ៧-១៥ ថ្ងៃ គឺល្អលេខមួយ ពោលគឺសំណាងល្អ រាសីឡើងខ្ពស់ត្រដែត មានសុភង្គល សេចក្ដីថ្លៃថ្នូរ និងទ្រព្សម្បត្តិនៅគង់វង្សយូរអង្វែង។

បើតាមឯកសារមួយចំនួនសរសេរថា ប្រជាជនចិនច្រើននិយមហៅផ្កាអង្គារសីលនេះថា ជាផ្កាមើយហួរ គឺបង្ហាញពីភាពស្រស់ស្អាត និងអាយុយឺនយូរ ព្រមទាំងភាពទន់ភ្លន់ផងដែរ ហើយម្យ៉ាងទៀតប្រជាជនចិនគេច្រើនតែប្រៀបធៀបទៅនឹងស្រ្តី ព្រោះដើមផ្កាអង្គាសីលធន់នឹងកម្តៅថ្ងៃ ធន់នឹងអាកាសធាតុត្រជាក់ មិនតែប៉ុណ្ណោះក៏ជាផ្កាដែលរីកនៅពេលដើមឆ្នាំទៀត បើមានកម្មវិធីឡើងផ្ទះបើកហាង ឬកម្មវិធីផ្សេងៗទៀតដែលទើបនឹងចាប់ផ្តើមគេច្រើនតែយកដើមឬស្សី និងផ្កាអង្គាសីលជាតំណាងនៃកម្មវិធីនោះ ព្រោះអត្ថន័យរបស់គេគ្រប់គ្រាន់នូវនិមិត្តសញ្ញា ដូចជាដើមឬស្សី គឺជាការប្រមូលផលប្រយោជន៍ និងភាពរីកចម្រើន ឯផ្កាអង្គាសីលគឺជាការអត់ធ្មត់ និងភាពទន់ភ្លន់ស្រស់ថ្លា និងទាក់ទាញចំណាប់អារម្មណ៍អ្នកដើរទៅដើរមក៕
អត្ថបទ៖ សឹង រ៉ាត់

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១១ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ