វប្បធម៌ ជំនឿ
រឿងព្រឺឆ្អឹងខ្នង ៥ យ៉ាងដ៏គួរឲ្យខ្លាចអំពីខ្មោច
ខ្មោចជាបាតុភូតអរូបីដែលមនុស្សខ្លះជឿ ហើយអ្នកខ្លះទៀតមិនជឿជាច្រើនឆ្នាំមកនេះ ខ្មោចបានលងបន្លាចតាមសាលធំនៃវិមាន ប្រាសាទ និងផ្ទះ។ ពេលខ្លះគេនិយាយថា ជាអ្នកស្លាប់បានក្លាយជាវិញ្ញាណ ហើយតាមធ្វើចងកម្មជាមួយមនុស្សដែលមានជីវិតរហូតដល់ពួកគេត្រូវបានទទួលយក ទៅស្ថានសួគ៌ ឬឋាននរក ។
ខាងក្រោមនេះ គឺជាការពិតដ៏គួរឱ្យខ្លាចចំនួនប្រាំអំពីខ្មោចដែលនឹងធ្វើឱ្យអ្នកញ័រឆ្អឹងខ្នង៖
១ ខ្មោចអាចលងអ្នកដោយហេតុផលជាច្រើន

អ្នកប្រមាញ់ខ្មោចដ៏ល្បីល្បាញ និងជាអ្នកនិពន្ធ Richard Southall បាននិយាយថា មានហេតុផល បួនយ៉ាងដែលខ្មោចអាចនៅជុំវិញ។ ទីមួយខ្មោចប្រហែលជាមិនដឹងថាខ្លួនពិតជាស្លាប់នោះទេ ទីខ្មោចមានកម្មឫមិនទាន់បានជំរះ ទីបីខ្មោចអាចនឹងកំពុងនៅស្ងាត់ស្ងៀមនៅជិតមនុស្សពួកគេស្រឡាញ់ និងហេតុផលទ្រឹស្តីចុងក្រោយគឺខ្មោចខ្លះនៅការផ្តល់ការណែនាំនិងការពារដល់មនុស្សជាទីស្រឡាញ់។
២ ខ្មោចមានប្រភេទផ្សេងៗគ្នាខ្លះល្អ និងខ្លះអាក្រក់

អ្នកប្រហែលជាគិតថាអ្នកខ្មោចមានតែមួយប្រភេទដែលអ្នកដឹង ប៉ុន្តែមានច្រើនប្រភេទហើយវាមិន មែនគ្រាន់តែជាវិញ្ញានធម្មតាដែលកំពុងព្យាយាមតាមមកលងអ្នកនោះទេ។ ក្នុងនោះមានប្រលឹងខ្មោចកាចមានឈ្មោះ poltergeists ដែលជាខ្មោចលងមនុស្ស ក៏មានប្រលឹងខ្មោចពីរផ្សេងទៀតគឹ Funnel និង orbs វិញ្ញានខ្មោចធម្មតា។
៣ អ្នកអាចធ្វើឱ្យខ្មោចលងសត្រូវរបស់អ្នកបាន

យោងទៅតាមអរិយធម៍ពួករ៉ូម៉ាំង អ្នកអាចបញ្ជាខ្មោចយ៉ាងមានប្រសិទ្ធភាព ដើម្បីសងសឹកសត្រូវ ដែលជនជាតិរ៉ូមបានជឿលើជំហានសាមញ្ញមួយចំនួន ដើម្បីសម្រេចកិច្ចការនេះ។ វាចាប់ផ្តើមជាមួយនឹងការសរសេរបណ្តាសានៅលើថ្មនៅក្នុងសម័យនោះ បណ្តាសាចាំបាច់ត្រូវលើកឡើងពីឈ្មោះសត្រូវនិងពណ៌នាអំពីប្រភេទនៃការធ្វើទារុណកម្មដែលត្រូវធ្វើ បន្ទាប់មកត្រូវយកទៅតម្កល់នៅក្នុងផ្នូរ ឬកន្លែងបញ្ចុះសពសម្រាប់អ្នកស្លាប់ដើម្បីចាត់ចែង។
៤ ម៉ោងធ្វើឲ្យមេធ្មប់និងខ្មោចមានអំណាចបំផុត

នៅក្នុងរឿងព្រេងនិទាន ម៉ោងអាបធ្មប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្ដិការណ៍មិនធម្មតា និងនៅពេលដែលខ្មោចទំនងលេចឡើង។ ទោះបីជាអាចឃើញខ្មោចនៅពេលណាក៏ដោយ ក៏គេនិយាយថា ខ្មោចនឹងមានកម្លាំងខ្លាំងបំផុតក្នុងអំឡុងម៉ោងធ្វើមេធ្មប់ ហើយមនុស្សជាច្រើនជឿថានៅចន្លោះ ម៉ោង ៣ និង ៤ ព្រឹកគឺខ្មោចមានអំណាចបំផុត។
៥ ប្រទេសអង់គ្លេសគឺជាមានខ្មោចលងច្រើនបំផុតនៅលើពិភពលោក

ចក្រភពអង់គ្លេសមានប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ពោរពេញដោយសមរភូមិ ការធ្វើទារុណកម្ម ការ ស្លាប់ និងអំពើអាបធ្មប់ ដូច្នេះវាគ្មានអ្វីចម្លែកទេដែលថាវាជាប្រទេសមួយក្នុងចំណោមប្រទេសដែល មានខ្មោចលងបំផុតនៅក្នុងពិភពលោក ហើយមានមានផ្ទះខ្មោច ប្រាសាទ វិមាន និងអគារជាង ៦០ កន្លែងនៅទូទាំងចក្រភពអង់គ្លេស៕
ប្រែសម្រូល៖នាងតូច
ចុចអាន៖ដឹងកាន់តែច្បាស់ពីសួនច្បារពុលនៅ អង់គ្លេស អាចឲ្យមនុស្សដួលសន្លប់

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ