វប្បធម៌ ជំនឿ
តើពាក្យ “និយាយ” ប្រើចំពោះព្រះសង្ឃ គួរប្រើពាក្យអ្វីទើបត្រឹមត្រូវ?
ប្រជាជនខ្មែរភាគច្រើននៅមិនទាន់យល់ច្បាស់ថា តើពាក្យ “និយាយ” ត្រូវប្រើទៅកាន់ព្រះសង្ឃបែបណា? មានពាក្យ៣ នៅក្នុងសង្ឃសព្ទ ដែលប្រជាជនច្រឡំនឹងពាក្យ “និយាយ” ទៅកាន់ព្រះសង្ឃគឺ “ពុទ្ធដីកា” “សង្ឃដីកា” និង “ថេរដីកា”។ តើពាក្យ៣នេះ មួយណាត្រឹមត្រូវ?

ព្រះតេជព្រះគុណ សាន សុជា បានលើកឡើងថា ពាក្យដែលត្រឹមត្រូវរបស់ព្រះសង្ឃ ប្រើចំពោះពាក្យនិយាយគឺ “ថេរដីកា”។ ពាក្យ “ពុទ្ធដីកា” គឺមិនត្រឹមត្រូវសម្រាប់ប្រើសំដៅដល់ថេរដីការបស់ព្រះសង្ឃឡើយ។ “ពុទ្ធដីកា” សំដៅលើ ពុទ្ធដីការបស់ព្រះពុទ្ធ ឬ ពាក្យសម្តីរបស់ព្រះពុទ្ធ។ រីឯ ពាក្យ “សង្ឃដីកា” ក៏មិនត្រឹមត្រូវដែល។ ពាក្យនេះ ប្រើចំពោះតែការសម្រេចបញ្ញត្តិរបស់ព្រះសង្ឃ ឬ ការប្រកាសរបស់ព្រះសង្ឃប៉ុណ្ណោះ។

ដូច្នេះ ប្រជាពលរដ្ឋខ្មែរ ត្រូវយល់ពីអត្ថន័យនេះឱ្យបានច្បាស់លាស់ ចៀសវាងការប្រើប្រាស់ខុសទៅនឹងពាក្យសព្ទរបស់ព្រះសង្ឃតទៅទៀត។ សរុបមក ប្រសិនជាព្រះសង្ឃមានថេរដីកាពីអ្វីមួយ គឺប្រើពាក្យ “ថេរដីកា” នេះ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ