វប្បធម៌ ជំនឿ
អ្នកឧកញ៉ា គិត ម៉េង ថា កម្ពុជាមានវប្បធម៌ចម្រុះ គឺបង្ហាញពីការមិនរើសអើង
អ្នកឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន Royal Group និងជាសេដ្ឋីជួរមុខមួយរូបនៅកម្ពុជា បានលើកឡើងក្នុងឱកាសចូលឆ្នាំចិនថា កម្ពុជា គឺជាប្រទេសដែលសម្បូរដោយសម្រុះជាតិសាសន៍ វប្បធម៌ តាមរយៈការប្រារព្ធពិធីផ្សេងៗ ដូចជា ចូលឆ្នាំចិន ចូលឆ្នាំខ្មែរ ដែលបង្ហាញពីការមិនរើសអើងជនជាតិដទៃ។

អ្នកឧកញ៉ា លើកឡើងបែបនេះបន្ទាប់ពី កម្ពុជាបានប្រារព្ធកម្មវិធីជាច្រើន ដូចជាពិធីចូលឆ្នាំខ្មែរ ចូលឆ្នាំចិន ចូលឆ្នាំសកល និងពិធីផ្សេងៗទៀត ដែលបង្ហាញថា កម្ពុជា គឺជាប្រទេសមួយដែលសម្បូរទៅដោយសម្រុះជាតិសាសន៍ វប្បធម៌ មិនប្រកាន់ ឬ រើសអើងជាតិសាសន៍ដទៃឡើយ។ នៅត្រង់ចំណុចនេះហើយ ដែលនាំឱ្យអ្នកឧកញ៉ា គិត ម៉េង ស្រឡាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំង។

អ្នកជំនួញល្បីល្បាញរូបនេះ បានមានប្រសាសន៍ថា៖ “រឿងមួយក្នុងចំណោមរឿងរាប់មិនអស់ដែលខ្ញុំស្រឡាញ់ប្រទេសរបស់យើង គឺយើងតែងតែអបអរវប្បធម៌ចម្រុះ និងការរួបរួមគ្នា”។ អ្នកឧកញ៉ា បានបន្តថា៖ “ដូចពាក្យដែលមនុស្សគ្រប់គ្នានៅជុំវិញពិភពលោកតែងតែនិយាយថាតៗគ្នាថា ប្រទេសកម្ពុជាគឺជាប្រទេសដែលផ្តល់ការស្វាគមន៍ និងភាពកក់ក្តៅបំផុតនៅក្នុងពិភពលោក។ យើងគឺជាជាតិសាសន៍ដែលផ្តល់ការស្វាគមន៍ និងផ្តល់ភាពកក់ក្តៅបំផុតនៅក្នុងពិភពលោកពិតមែន”។

ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២៣នេះ អ្នកឧកញ៉ា គិត ម៉េង ក៏បានជូនពរប្រជាពលរដ្ឋគ្រប់គ្នាឱ្យជួបតែសេចក្តីសុខ សុភមង្គលក្នុងគ្រួសារសម្រាប់ឆ្នាំថ្មីនេះ។ ជាមួយគ្នានេះ ថ្ងៃសែនចិនគឺនៅថ្ងៃទី២១ រីឯ ថ្ងៃចូលឆ្នាំចិន គឺចំថ្ងៃទី២២ ទី២៣ និងទី២៤ ខែមករា ឆ្នាំ២០២៣នេះ៕
ដោយ៖ អុន ស្រីមាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ