វប្បធម៌ ជំនឿ
គម្រោងអភិរក្ស និងជួសជុលប្រាសាទព្រះវិហារ ឈានដល់ ដំណាក់កាលទី៤
លោក អ៊ា ដារិទ្ធ ប្រធាននាយកដ្ឋានអភិរក្សនិងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ និងជាប្រធានដឹកនាំគម្រោង បានដឹកនាំប្រជុំពិភាក្សាជាមួយមន្ត្រីជំនាញ និងពលករ ដើម្បីរៀបចំផែនការលម្អិតអនុវត្តគម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ក្នុងដំណាក់កាលទី៤ (២០២២-២០២៤)។

ការជួសជុលជណ្តើរបុរាណខាងជើងដំណាក់កាលទី៤ នេះនឹងជួសជុលពីថ្នាក់ទី១១ ដល់ទី១៤ ដោយបែងចែកជាពីរដំណាក់កាល។ ដំណាក់កាលទី១ ជួសជុលថ្នាក់ទី១៣ និង១៤ ហើយដំណាក់កាលចុងក្រោយជួសជុលថ្នាក់ទី១១ និង១២។ ការជួសជុលចាប់ផ្តើមពីជញ្ជាំងជណ្តើរខាងលិច ខាងកើត និងកាំជំណ្តើរ ដោយពិចារណាលើការអន្តរាគមន៍តិចតួចតាមអនុសាសន៍របស់អ្នកជំនាញអាដហុក នៃអង្គការយូណេស្កូ។

បច្ចុប្បន្នក្រុមការងារកំពុងរៀបចំការដ្ឋានដូចជា៖ សាងសង់រ៉ៃរំកិលថ្ម ជណ្តើរវាងការដ្ឋាន រោងកាត់ថ្ម ឃ្លាំងរក្សាសម្ភារៈ រោងការដ្ឋាន ស្លាកសញ្ញាការដ្ឋាននិងកន្លែងរក្សាថ្ម។ ក្រៅពីនោះ អាជ្ញាធរជាតិព្រះវិហារ បានណែនាំ និងបែងចែកក្រុមការងារជាផ្នែកៗ ពន្យល់អំពីវិន័យការដ្ឋាន និងការថែទាំសម្ភារៈប្រើប្រាស់។

គួរបញ្ជាក់ថា គម្រោងអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារនេះ ទទួលបានថវិកាឧបត្ថម្ភពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌៕


-
សន្តិសុខសង្គម៤ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?