វប្បធម៌ ជំនឿ
«មមែ» ឈប់ភ័យព្រួយ ឆ្នាំ ២០២៣ អាជីពការងារអ្នករលូនទៅមុខវិញហើយ
អ្នកដែលកើតក្នុងឆ្នាំមមែ យោងតាមហោរាសាស្រ្តចិន ពួកគេមានភាពច្របូកច្របល់ច្រើនក្នុងឆ្នាំនេះ។ ប៉ុន្តែបើងាកមកអាជីពការងារបែររីកចម្រើននិងរលូនទៅមុខឥតដាច់សូរ។ យ៉ាងណាមិញ ចំពោះបញ្ហាស្នេហា អាចថាស្ថានភាពចិត្តមិនទាន់ល្អប្រសើរឡើយ ដោយសារតែពពែងាយនឹងរង្គោះរង្គើអារម្មណ៍ បែកចែកលែងដាច់ រហូតបូកឡំស្នេហ៍ចាស់។

អាជីព និងការងារ ក្នុងឆ្នាំ២០២៣ មមែនឹងត្រូវបានទទួលឥទ្ធិពលពីពួកអភិជន Tianyi (ព្រះអំណោយផលបួននៅក្នុងប្រពៃណីតាវ) និងពួកអភិជន Kuigang ( ‘សសរស្ដម្ភបួនផ្សេងទៀត’) នៅក្នុងអាជីព ដូច្នេះអាចនិយាយបានថា មមែនាពេលនេះ មានអនាគតល្អក្នុងអាជីពជាងឆ្នាំមុន។
មួយវិញទៀត បើមានឱកាសធ្វើដំណើរប្រកបអាជីវកម្ម អ្នកត្រូវមានគំនិតផ្ដួចផ្ដើម និងខិតខំឲ្យអស់ពីចិត្ត ហើយត្រូវតែព្យាយាមបន្សល់ទុកនូវចំណាប់អារម្មណ៏ល្អចំពោះចៅហ្វាយ និងអ្នកដឹកនាំ ដើម្បីមានឱកាសឡើងឋានៈ និង ការដំឡើងប្រាក់ខែនាងពេលខាងមុខ។ ដោយឡែកក្នុងពិភពជំនួញ ពួកគេនឹងជួបអ្នកដែលជួយខ្លួនគេក្នុងឆ្នាំនេះ ដែលអាចជាមនុស្សជិតស្និទ្ធ ឬអតិថិជន។ និយាយឲ្យខ្លី មមែនឹងមានដំណឹងល្អ ការភ្ញាក់ផ្អើលជាច្រើនចូលមកក្នុងជីវិត។ សម្រាប់អ្នកដែលបានជួយ ត្រូវតែចេះដឹងគុណគេដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែង។ មមែដែលកំពុងខិតខំប្រឹងប្រែងក្នុងពិភពជំនួញ ជំនឿខាងក្នុងរបស់អ្នកនឹងមានភាពរឹងមាំខ្លាំងនៅឆ្នាំនេះ ហើយអ្នកនឹងចាប់យកឱកាសអាជីវកម្ម និងទទួលបានការជឿទុកចិត្ត និងការគាំទ្រពីដៃគូជុំវិញ។ ប៉ុន្តែចូរប្រយ័ត្នក្រុមមនុស្សជិតខ្លួន ដែលព្យាយាមចូលមកបញ្ចុះបញ្ចូលឲ្យជាក្រុមតែមួយ ហើយអ្នកអាចនឹងឃុបឃិតជាមួយពួកគេនៅក្នុងអាជីពការងារ។ យល់ល្អគួរនៅឲ្យឆ្ងាយពីពួកគេឲ្យកាន់តែឆ្ងាយកាន់តែល្អ ហើយគួរចេះលៃលក និងគិតគូរក្នុងការសេពគប់មិត្តប្រភេទនេះ។
ស្នេហានិងអាពាហ៍ពិពាហ៍ នៅឆ្នាំ ២០២៣មនុស្សកើតក្នុងឆ្នាំមមែ មានសំណាងក្នុងទំនាក់ទំនងបានត្រឹមតែមធ្យមប៉ុណ្ណោះ។ មិនល្អពេកក៏មិនបានអាក្រក់ពេកដែរ! ថ្វីត្បិតតែសក្ដានុពលនៃចំណងស្នេហាមានកម្រិតខ្លាំងក៏ដោយ ដោយសារតែឥទ្ធិពលនៃគ្រោះ ស្នេហានឹងប្រែប្រួល ដូច្នេះត្រូវចៀសវាងការសង្ឃឹមខ្ពស់ពេកលើដៃគូ។ សម្រាប់អ្នកនៅលីវ អ្នកទំនងជាត្រូវញាំញីដោយរឿងស្នេហាកាលពីឆ្នាំចាស់ រហូតគិតខុសលើមនុស្សគ្រប់គ្នា។ ដូច្នេះហើយ ពេលជួបមនុស្សភេទផ្ទុយក្នុងជីវិតប្រចាំថ្ងៃ អ្នកមិនគួរវិនិច្ឆ័យពួកគេដោយរូបរាងតែម្នាក់ឯងនោះទេ ដោយត្រូវចេះយកចិត្តទុកដាក់លើចរិត និងតម្លៃរបស់ពួកគេ ទើបអ្នកជួបស្នេហ៍ពិត។ សម្រាប់អ្នកដែលរៀបការរួច អាចនឹងមានជម្លោះច្រើនជាមួយដៃគូក្នុងឆ្នាំនេះ។ ដោយសារតែភាពអន្ទះអន្ទែងរបស់អ្នក ទើបបញ្ចេញការមិនពេញចិត្តខ្លួនឯងលើដៃគូ ដូច្នេះអ្នកគួរតែព្យាយាមទប់អារម្មណ៍ កុំឆេវឆាវ។ អ្នកគួរដកដង្ហើមវែងៗ ឬធ្វើអ្វីមួយដើម្បីបង្វែរអារម្មណ៍ខ្លួនឯងនៅពេលដែលមានអារម្មណ៍រំជើបរំជួលជាមួយគ្នា។ ជាពិសេស ទាក់ទងនឹងភេទផ្ទុយក្នុងជីវិតនិងការងារ ចូររក្សាចម្ងាយឲ្យបានល្អ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្តីប្រពន្ធ។
ទ្រព្យសម្បត្តិ ដោយសារសមត្ថភាពការងារពួកគេលេចធ្លោនៅឆ្នាំនេះ នោះនឹងត្រូវបានកោតសរសើរពីចៅហ្វាយនាយ ឬអ្នកដឹកនាំ ហើយទទួលបានឱកាសលើកតម្កើងឋានៈ និងប្រាក់ខែច្រើន។ ទោះយ៉ាងណា នៅកន្លែងធ្វើការ ដរាបណាអ្នករក្សាទម្រង់នៃអត្តចរិតស្មោះត្រង់ អោនលំទោន គោរពញាតិ និងចៀសវាងការចាញ់បោកឬល្បួងពីក្រុមមនុស្សអាក្រក់ នោះប្រាក់ចំណូលរបស់អ្នកនឹងកើនឡើងភ្លាម។ ម្យ៉ាងទៀតលាភសំណាងហិរញ្ញវត្ថុរបស់លោកអ្នក មានភាពច្របូកច្របល់គួរសមដែរ។ កុំវិនិយោគលុយនៅក្នុងភាគហ៊ុនដែលមានហានិភ័យខ្ពស់ ឬទីផ្សារមូលធន។ ប្រសិនបើអ្នកមិនប្រាកដទេ កុំងាយស្តាប់អ្វីដែលអ្នកដទៃនិយាយ ហើយជ្រើសរើសផែនការគ្រប់គ្រងហិរញ្ញវត្ថុបែបអភិរក្ស។ លើសពីនេះ ដោយសារឥទ្ធិពលនៃគ្រោះ ពពែងាយប្រឈមនឹងហានិភ័យនៃការក្ស័យធន (ការបាត់បង់ផ្នែកហិរញ្ញវត្ថុ) ដូច្នេះ ជាថ្មីម្តងទៀត អ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ នៅពេលរៀបចំផែនការសម្រាប់លុយនាពេលអនាគត។

សុខភាព ដោយសារសំណាងក្នុងអាជីពការងាររបស់អ្នកក្នុងឆ្នាំនេះ មានភាពមមាញឹកខ្លាំង នោះពួកគេងាយនឹងឈឺក្បាល វិលមុខ អស់កម្លាំង ឬឈឺឆ្អឹងជាដើម។ ពួកគេគួររៀបចំផែនការជីវិតប្រចាំថ្ងៃឲ្យបានល្អ និងដឹងពីវិធីផ្សំការងារ និងសម្រាកឲ្យបានល្អបំផុត។ ចូរធ្វើលំហាត់ប្រាណឲ្យបានច្រើន បើមានពេលវេលាគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយដែលហត់នឿយ មានកម្លាំងកំហែង និងសុខភាពល្អ។ ចៀសវាងការលេងកីឡាឬសកម្មភាពដែលហត់នឿយពេក។ អ្នកអាចជ្រើសរើសលំហាត់ប្រាណបន្ធូរអារម្មណ៍បន្ថែមទៀតដូចជា យូហ្គា ឬការរត់ ដែលអាចធ្វើឲ្យមុខងាររាងកាយប្រសើរឡើង ហើយថែមទាំងធ្វើឲ្យមានអារម្មណ៍សប្បាយរីករាយផងដែរ៕
គ្រូ ណុប
ចុចអាន៖«រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន
ចុចអាន៖បុគ្គលិកលក្ខណៈមនុស្សកើតក្នុងឆ្នាំ មមី ដែលមានធាតុទាំង ៥

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ