វប្បធម៌ ជំនឿ
ឆ្នាំ ២០២៣ «វក» ស្នេហាល្អប្រសើរជាងមុន តែមកជួបរឿងរកាំរកូសជាមួយការងារវិញ
អ្នកដែលកើតក្នុងរាសីចក្រចិននៃឆ្នាំវក យោងតាមហោរាសាស្រ្តក្នុងឆ្នាំនេះបានទស្សន៍ទាយថា អ្នកនឹងមានការឡើងចុះច្រើនក្នុងអាជីពការងារ។ រីឯបញ្ហាស្នេហាមិនមានបញ្ហាជាដុំកំភួនឡើយ ប៉ុន្តែ២០២៣ ស្ថានភាពផ្លូវអារម្មណ៍របស់ស្វានឹងទទួលរងសំពាធច្រើន រហូតទៅជាឈឺថ្កាត់។

អាជីព នៅឆ្នាំ ២០២៣ វកត្រូវបានគេព្យាករណ៍ថានឹងវិលទៅរកជោគវាសនាក្នុងអាជីព ភាគច្រើនដោយសារតែបញ្ហាក្នុងទំនាក់ទំនងរវាងបុគ្គល។ សត្វស្វាដូចជាអ្នកស្មោះត្រង់ដោយធម្មជាតិ ក្នុងការទំនាក់ទំនងជាមួយមនុស្ស ប៉ុន្តែពេលខ្លះដោយសារតែនិស្ស័យស្មោះនេះ អ្នកនឹងធ្វើឲ្យអ្នកដទៃប្រមាថមើលងាយ ហើយអ្នកនឹងត្រូវមនុស្សអាក្រក់មើលងាយពីក្រោយខ្នង។ ប៉ុន្តែកុំបារម្ភខ្លាំងពេក ដរាបណាអ្នកព្រងើយឬកុំខ្វល់នឹងការរិះគន់ នោះវានឹងបាត់ទៅវិញដោយឯកឯង។លើសពីនេះ ដោយសារតែតារាអាក្រក់ធ្វើការក្នុងទីងងឹត ធ្វើឲ្យបុគ្គលឆ្នាំវក តែងតែមានអារម្មណ៍តូចចិត្តនៅពេលបំពេញភារកិច្ចការងារដ៏មមាញឹករបស់ខ្លួនក្នុងឆ្នាំនេះ។ ដោយសារតែមមាញឹកពេក អ្នកនឹងបាត់បង់ភាពអត់ធ្មត់ ហើយថែមទាំងមានជម្លោះជាមួយដៃគូទៀតផង។ ដើម្បីកុំឲ្យមានជម្លោះ សូមកុំនាំអារម្មណ៍មួម៉ៅមកកន្លែងធ្វើការ បើមិនដូច្នេះទេបុគ្គលិកលក្ខណៈដែលមិនចេះគិតរបស់អ្នក នឹងនាំឲ្យមានបញ្ហាច្រើន។
ស្នេហា ដោយសារតែទំនុកចិត្តលើខ្លួនឯង អ្នកទំនងជាទទួលបានការពេញចិត្តពីមនុស្សភេទផ្ទុយ។ នៅក្នុងស្ថានភាពសង្គមផ្សេងៗ តែងតែមានសមាជិកនៃភេទផ្ទុយដែលជួយផ្តួចផ្តើមគំនិតដើម្បីសុំព័ត៌មានទំនាក់ទំនងរបស់អ្នក ដូច្នេះនៅឆ្នាំនេះ អ្នកនឹងមានឱកាសច្រើនក្នុងការរាប់អានមនុស្សភេទផ្ទុយ។ ប្រសិនបើមាននរណាម្នាក់ដែលអ្នកចូលចិត្ត អ្នកត្រូវតែចាប់ផ្តើមដើម្បីកុំឲ្យខកខានឱកាសនេះឲ្យសោះ។ ចំពោះអ្នកដែលមានដៃគូរួចហើយ ទំនាក់ទំនងរបស់អ្នកជាមួយដៃគូនឹងប្រែជាផ្អែមល្ហែមក្នុងឆ្នាំនេះដែរ។ ភាគច្រើនដោយសារតែអ្នកទាំងពីរបានរៀនគិតគូរពីគ្នា និងចេះអធ្យាស្រ័យគ្នា ទទួលយកគ្នាទៅវិញទៅមកដោយគ្មានលក្ខខណ្ឌ ហើយស្នេហារបស់អ្នកនឹងមានភាពផ្អែមល្ហែមជានិច្ច ស្របពេលដែលបរិយាកាសគ្រួសាររនឹងមានភាពចុះសម្រុងគ្នាយ៉ាងខ្លាំង។
ទ្រព្យសម្បត្តិឬលុយកាក់ នៅឆ្នាំ ២០២៣ ការរំពឹងទុកហិរញ្ញវត្ថុ នឹងមានភាពច្របូកច្របល់បន្តិច។ បើនិយាយពីការរកចំណូលវិញដោយសារសំណាងក្នុងការងារមិនស្ថិតស្ថេរ នោះប្រាក់ចំណូលរបស់អ្នកនឹងថយចុះច្រើន។ ក្នុងឆ្នាំនេះ ស្វា នឹងរងសម្ពាធយ៉ាងខ្លាំងក្នុងការងារ ហើយគម្រោងនានាតែងតែត្រូវបានរារាំងដោយឧបសគ្គផ្សេងៗ នៅពេលដែលអ្នកហៀបនឹងបញ្ចប់វាដោយជោគជ័យ ប៉ុន្តែបែរមានអារម្មណ៍តានតឹងពេញមួយពេលទៅវិញ។ ស្ថានភាពនេះបានធ្វើឲ្យអ្នកធ្លាក់ក្នុងភាពទុទិដ្ឋិនិយម ហើយក៏ឈានទៅប៉ះពាល់អវិជ្ជមានដល់ប្រសិទ្ធភាពការងារផងដែរ។
២០២៣ជាឆ្នាំមួយដែលស្វា ត្រូវតែខិតខំប្រឹងប្រែងបន្ថែមទៀតជាងឆ្នាំមុន ដើម្បីទម្លាយឧបសគ្គ និងជោគជ័យជាយថាហេតុ។ ប្រសិនបើអ្នកមិនយល់ពីការងារ ចូរឧស្សាហ៍ព្យាយាមសួរគេឯងឲ្យបានញឹកញាប់ កុំទម្លាប់ស្ងាត់ៗមិនមាត់។ ដោយឡែកចំពោះមនុស្សអាក្រក់ដែលនិយាយអាក្រក់ពីក្រោយខ្នងរបស់អ្នក កុំយកចិត្តទុកដាក់ចំពោះពួកគេ។ ដរាបណាយើងធ្វើការងារបានល្អ និងបង្ហាញពីសមត្ថភាពដ៏អស្ចារ្យ នោះនឹងត្រូវបានទទួលស្គាល់ដោយមនុស្សគ្រប់គ្នាវិញ។
ឆ្នាំនេះសក្ដានុពលនៃការវិនិយោគរបស់មនុស្សដែលកើតក្នុងឆ្នាំវកមិនល្អទេ ដូច្នេះមិនចាំបាច់ចំណាយថាមពលលើការស្រាវជ្រាវលើការវិនិយោគ និងបញ្ហាហិរញ្ញវត្ថុ ជាពិសេសគម្រោងដែលមានប្រាក់ចំណូលខ្ពស់ឡើយ។ ថ្វីត្បិតតែអ្នកមានការរំភើបចិត្តខ្លាំងចំពោះក្រុមអ្នកមកដាក់ទុន ឬនិយាយបញ្ចុះបញ្ចូលក៏ដោយ ក៏អ្នកមិនត្រូវវិនិយោគឡើយ បើមិនដូច្នេះទេ ដើមទុនរបស់អ្នកនឹងត្រូវខ្ជះខ្ជាយ។ លើសពីនេះទៀត អ្នកអាចប្រថុយនឹងក្ស័យធននៅឆ្នាំនេះ។ អ្នកគួរតែរៀនរៀបចំផែនការចំណាយក្នុងគ្រួសារដោយសមហេតុផល ហើយព្យាយាមមិនទិញរបស់ដែលមិនចាំបាច់។ ដើម្បីត្រៀមខ្លួនសម្រាប់ការចំណាយដោយគ្រោះថ្នាក់ក្នុងឆ្នាំនេះ ដែលគួរទុកទុនបម្រុងការងារឲ្យបានល្អ។

សុខភាព ចំពោះសុខភាពសត្វស្វា នឹងមានលំនឹង ទោះជាយ៉ាងណាក៏ដោយអ្នកនឹងស្ថិតនៅក្រោមសម្ពាធខ្លាំងនៅកន្លែងធ្វើការក្នុងឆ្នាំនេះ ដូច្នេះអ្នកតែងតែមានអារម្មណ៍មិនសប្បាយចិត្ត និងអវិជ្ជមានខ្លាំង។ តាមអនុសាសន៍ គួរបបួលក្រុមមិត្តភក្តិ៣ទៅ៥នាក់ដើម្បីជួបជុំគ្នា ជជែកគ្នាឲ្យបានធូរស្បើយ។ បើមិនដូច្នេះទេ ស្ថានភាពធ្លាក់ទឹកចិត្តរយៈពេលយូររបស់អ្នកនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងរាងកាយ និងផ្លូវចិត្ត។ ដោយសារតែតារាដែលខូចចិត្តនឹងធ្វើការដោយសម្ងាត់ ទើបស្វាអាចប្រឈមនឹងការជំងឺយាយី។ ត្រូវដឹងថា សុខភាពជាអាទិភាពទីមួយ ហើយអ្នកមិនអាចរវល់ពេញមួយថ្ងៃបានទេ។ បើបាត់បង់សុខភាពនិងរាងកាយ វាជារឿងឥតប្រយោជន៍ដែលមានលុយច្រើន។ ពេលទំនេរ គួរធ្វើលំហាត់បន្ថែមដើម្បីបង្កើនភាពស៊ាំរបស់រាង និងទប់ទល់នឹងការឆ្លងមេរោគផ្សេងៗ៕
គ្រូ ណុប
ចុចអាន៖មមែឈប់ភ័យព្រួយ ឆ្នាំ ២០២៣ អាជីពការងារអ្នករលូនទៅមុខវិញហើយ
ចុចអាន៖«រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?