វប្បធម៌ ជំនឿ
«មមី» តោងប្រយ័ត្នសុខភាពឲ្យមែនទែន ឆ្នាំ ២០២៣ អាជីពជួបរឿងច្របូកច្របល់ខ្លាំង
យោងតាមហោរាសាស្ត្រចិន ក្នុងឆ្នាំ ២០២៣ មមីនឹងជួបបញ្ហាចាក់ស្រេះដោយសារតែទទួលរងពីទេវតា Tai Sui (តារាអាយុ) ដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ឆ្នាំនេះនឹងមានការឡើងចុះខ្លាំង ហើយអ្នកក៏ត្រូវតែប្រុងប្រយ័ត្នបន្ថែមទៀតក្នុងអាជីពការងារដែរ។
អាជីព យោងតាមហោរាសាស្ត្ររបស់មនុស្សកើតក្នុងឆ្នាំមមី មានភាពច្របូកច្របល់ខ្លាំង។ នាពេលនេះអ្នកនឹងមានក្រុមមនុស្សអាក្រក់ជាច្រើន ដែលប៉ងមកប៉ះពាល់ដល់ជីវិតរបស់អ្នកនៅឆ្នាំនេះ។ សេះដែលទើបចូលមកធ្វើការក្នុងឆ្នាំនេះ ត្រូវប្រយ័ត្នឲ្យបានច្រើន ហើយកុំផ្ដល់ឱកាសដល់អ្នកដែលនឹងបំផ្លាញអាជីពការងារ។ ក្នុងការងារប្រចាំថ្ងៃ អ្នកគួរតែយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់បន្ថែមទៀត ហើយអ្នកគួរតែប្រយ័ត្នក្នុងកិច្ចការក្រុមហ៊ុន។ សម្រាប់បុគ្គលដែលទើបចូលធ្វើការក្នុងក្រុមហ៊ុនបង្កើតថ្មី សមត្ថភាពរបស់អ្នកក្នុងការទប់ទល់នឹងការតូចចិត្តក្នុងកំឡុងឆ្នាំនេះនឹងខ្សោយ ដូច្នេះហើយ អ្នកគួរតែធ្វើរឿងមួយជំហានម្តងៗ។ ប្រសិនបើអ្នកធ្វេសប្រហែស ការខិតខំប្រឹងប្រែង និងការចាប់ផ្តើមអាជីវកម្មទាំងអស់នឹងត្រូវបំផ្លាញ។ ដោយឡែកសម្រាប់អ្នកចាប់អាជីពជាតារា អ្នកនឹងទទួលបានផលច្រើនជាមិនខាន។ ដរាបណាអ្នកចាប់យកឱកាស នោះអ្នកអាចសម្រេចបានលទ្ធផលល្អមានឈ្មោះបោះសំឡេងក្នុងវិស័យនេះ។ សម្រាប់អ្នកប្រកបរបររកស៊ី រាសីអ្នក នឹងមានលាភច្រើនណាស់ក្នុងឆ្នាំនេះផងដែរ។
ស្នេហា ចំពោះបុគ្គលនៅលីវ អ្នកនឹងមានសំណាងច្រើនក្នុងការជួបរឿងស្នេហា ហើយអាចទទួលបានទំនាក់ទំនងល្អមួយ។ ស្នេហានេះនឹងចាប់ផ្តើមពីទំនាក់ទំនងតិចៗរវាងគ្នា។ ទោះយ៉ាងណា អ្នកក៏គួរតែពិចារណាពីចរិតលក្ខណៈ និងតម្លៃរបស់ភាគីម្ខាងទៀត ហើយប្រសិនបើអ្នកយល់ថាគាត់/នាងសមរម្យ គួរតែព្យាយាមធ្វើឲ្យទំនាក់ទំនកកាន់តែស៊ីជម្រៅលើសមុន។ ចំពោះអ្នកមានគូគាប់ទ្រនាប់ចិត្ត បើទំនាក់ទំនងល្អ គួរនាំមនុស្សជាទីស្រឡាញ់ទៅជួបចាស់ទុំ និងធ្វើពិធីភ្ជាប់ពាក្យដើម្បីឲ្យទំនាក់ទំនងកាន់តែរឹងមាំ ។ អ្នករៀបការហើយ ប្រសិនបើលក្ខខណ្ឌអនុញ្ញាត ត្រូវធ្វើដំណើរកម្សាន្តបន្ថែម ឬដំណើរទេសចរណ៍ដោយការបើកបរដោយខ្លួនឯងជាមួយដៃគូរបស់អ្នក ដែលអាចបង្កើនទំនាក់ទំនងកាន់តែរឹងមាំជាងមុន។ សម្រាប់អ្នកដែលមានកូន អ្នកគួរមានចិត្តអត់ធ្មត់នឹងកូនឲ្យបានច្រើន ហើយធ្វើជាគំរូដល់ពួកគេជានិច្ច។
ទ្រព្យសម្បត្តិ ក្នុងឆ្នាំនេះមនុស្សកើតក្នុងឆ្នាំមមី នឹងមានភាពច្របូកច្របល់យ៉ាងខ្លាំង នៅក្នុងសំណាងផ្ទាល់ខ្លួន។ ដោយសារតែឥទ្ធិពលនៃភាពចលាចលក្នុងអាជីព ប្រាក់ចំណូលនឹងមិនស្ថិតស្ថេរខ្លាំង ហើយវានឹងមានភាពងាយស្រួលសម្រាប់មនុស្សអាក្រក់នៅកន្លែងធ្វើការ ប៉ះពាល់ដល់អាជីពរបស់យើង ដែលនាំឲ្យមានគំនិតផ្លាស់ប្តូរការងារ។ ដូច្នេះហើយ អ្នកត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះពាក្យសម្ដី និងទង្វើនៅកន្លែងធ្វើការ កុំបង្ហាញព័ត៌មានលម្អិតផ្ទាល់ខ្លួន (ពាក្យសម្ងាត់ជាដើម) ទៅកាន់អ្នកដទៃឲ្យសោះ។ ក្នុងឆ្នាំនេះហាមបណ្ដាក់ទុន ព្រោះរាសីអ្នកមិនមានសុទិដ្ឋិនិយមទេ។ សម្រាប់អ្នកដែលចូលចិត្តបណ្ដាក់ទុន និងគ្រប់គ្រងលុយ អ្នកត្រូវតែធ្វើកិច្ចការឲ្យបានល្អ ហើយកុំគិតពីការរកលុយដោយប្រើប្រាស់ផ្លូវកាត់។ ដោយសារតែសំណាងទ្រព្យសម្បត្តិមិនល្អ អាចមានហានិភ័យនៃការខាតបង់ ឈានដល់ការក្ស័យធនមិនខាន។
សុខភាព នៅពាក់កណ្តាលឆ្នាំ ២០២៣ ដោយសារតែឥទ្ធិពលរបស់ផ្កាយគ្រោះរបស់មមី អ្នកនឹងស្ថិតក្នុងស្ថានភាពកាយសម្បទាខ្សោយ ហើយថែមទាំងអាចរងទុក្ខដោយជំងឺទៀតផង។ គួរតែពិនិត្យរាងកាយឲ្យបានទៀងទាត់ ពង្រឹងទម្លាប់នៃការហាត់ប្រាណបន្ទាប់ពីធ្វើការ និងបង្កើនភាពស៊ាំ។ លើសពីនេះទៀត អ្នកទំនងជាមានរបួសរាងកាយដោយសារការងារមមាញឹក។ ប្រសិនបើអ្នកជួបការលំបាកនៅកន្លែងធ្វើការ អ្នកនឹងត្រូវធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីយកឈ្នះ។ ដូច្នេះ អ្នកគួរតែបង្កើតទម្លាប់ធ្វើការ និងសម្រាកឱ្យមានសុខភាពល្អ ញ៉ាំ និងគេងឲ្យទាន់ពេល។
សរុបមក ក្នុងឆ្នាំនេះ ដោយសារឥទ្ធិពលរបស់ទេវតា Tai Sui សុខភាពរាងកាយរបស់អ្នកត្រូវមិនសមប្រកបឡើយ។ ទោះបីនេះមិនបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកក៏ដោយ ក៏នឹងមានជំងឺតូចៗដែលតាមយាយីដូចគ្នា៕
គ្រូ ណុប
ចុចអាន៖ឆ្នាំ ២០២៣ «វក» ស្នេហាល្អប្រសើរជាងមុន តែមកជួបរឿងរកាំរកូសជាមួយការងារវិញ
ចុចអាន៖«មមែ» ឈប់ភ័យព្រួយ ឆ្នាំ ២០២៣ អាជីពការងារអ្នករលូនទៅមុខវិញហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់