វប្បធម៌ ជំនឿ
ទម្លាយអត្តចរិតពិតរបស់មនុស្សកើតឆ្នាំ «រកា» ក្នុងធាតុទាំង ៥
ឆ្នាំរកាជាមនុស្សឧស្សាហ៍ព្យាយាម សង្វាតនឹងការងារ មានភាពស្មោះត្រង់ចំពោះខ្លួនឯង។ ប៉ុន្តែពួកគេក៏ជាមនុស្សមានចិត្តឆេវឆាវ និងនិយាយស្ដីរាងត្រង់ៗ ដែលអាចធ្វើឲ្យមនុស្សជុំវិញប្រកាន់ផងដែរ។ ត្បិតថាឆ្នាំរកានិយាយត្រង់ តែគេមិនមែនជាបុគ្គលលាក់ពុតត្បុត និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។ ប្រសិនបើមានស្នេហា មាន់ច្រើនតែស្មោះជាមួយដៃគូ និងលះបង់ឲ្យស្នេហាច្រើនជាងខ្លួនឯង។
ទោះយ៉ាងណា មិនមែនមនុស្សដែលកើតក្នុងឆ្នាំមាន់សុទ្ធតែមានអត្តចរិតដូចៗគ្នានោះទេ ខាងក្រោមនេះគឺជាអត្តចរិតពិតធាតុទាំង ៥ របស់មនុស្សកើតក្នុងឆ្នាំរកា។

១ សត្វមាន់មាស មនុស្សកើតក្នុងឆ្នាំ ១៩២១, ១៩៨១)
មនុស្សធាតុមាស ច្រើនជាបុគ្គលដែលអាចបែងចែកត្រូវខុសបានល្អ មានផ្នត់គំនិតច្បាស់លាស់ និងមានអំណាចពិចារណាឯករាជ្យបំផុតក្នុងចំណោមសញ្ញារាសីចក្រទាំង១២។ ពួកគេមានការតាំងចិត្ត និងក្លាហានហ៊ានប្រឈមមុខនឹងការលំបាកគ្រប់បែបយ៉ាង ហើយពួកគេទទួលបានលាភសំណាងយ៉ាងធំធេង ដោយសារតែការតស៊ូ និងការប្រឹងប្រែងក្នុងជីវិត ដូចពាក្យបុរាណចិនពោលថា “បើគ្មានការតស៊ូក៏គ្មានភាពជោគជ័យ”។
២ សត្វមាន់ទឹក មនុស្សកើតក្នុងឆ្នាំ ១៩៣៣, ១៩៩៣
អ្នកដែលកើតក្នុងឆ្នាំរកា មានធាតុទឹក ច្រើនជានុស្សនៅកណ្ដាលនិងស្របជាមួយមនុស្សជុំវិញខ្លួនជានិច្ច។ ពួកគេក៏ជាមនុស្សឆ្លាត និងរហ័សរហួនដែលអាចស្វែងរកដំណោះស្រាយបានយ៉ាងឆាប់រហ័ស ចំពោះការលំបាកដែលជួបប្រទះ។ទោះបីពេលខ្លះបុគ្គលនេះមានមោទនភាពចំពោះធម្មជាតិក៏ដោយ ក៏ពួកគេមិនផ្សព្វផ្សាយស្នាដៃរបស់ពួកគេនៅគ្រប់ទីកន្លែងដែរ។ ពួកគេមានចិត្តស្លូតបូត និងមានចិត្តអាណិតអាសូរ ហើយតែងតែបណ្ដោយខ្លួនឲ្យមានស្នេហា និងប៉ះពាល់ដល់ជីវិតមនុស្សដែលខ្លួនស្រឡាញ់ទៅវិញ។
៣ សត្វមាន់ឈើ មនុស្សកើតក្នុងឆ្នាំ ១៩៤៥, ២០០៥
ចំពោះបុគ្គលដែលកើតក្នុងធាតុឈើ ច្រើនតែមានគេចូលចិត្តឬត្រូវបានហ៊ុមព័ទ្ធដោយអ្នកដទៃ។ ពួកគេពូកែលេងសើចដើម្បីបន្ធូរអារម្មណ៍តានតឹង ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារជានិច្ច។ មាន់ឈើក៏មានភាពស្វាហាប់ និងមានទំនុកចិត្តខ្លាំង ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏មានអារម្មណ៍ទន់ភ្លន់ខ្លះដែរ ដើម្បីចង់បានការស្រលាញ់ពីអ្នកដទៃ។ មាន់ឈើក៏មានសំណាងក្នុងការរកលុយ តែបែរជាមិនសូវជាពូកែសន្សំ ឬមិនស្ថិតស្ថេរទាំងការងារ និងហិរញ្ញវត្ថុ។ប្រសិនបើពួកគេរកលុយដោយប្រើយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ត្រូវចេះទិញមាស ឬអចលនវត្ថុមួយចំនួនការពារខ្លួនទប់ទល់នឹងគ្រាអាសន្ន។
៤ សត្វមាន់ភ្លើង មនុស្សដែលកើតក្នុងឆ្នាំ ១៩៥៧, ២០១៧
មាន់ភ្លើងច្រើនឲ្យតម្លៃលើភាពស្មោះត្រង់ផ្ទាល់ខ្លួនខ្លាំង តែងតែរក្សាពាក្យសម្ដីរបស់ពួកគេ ហើយមានអារម្មណ៍ខ្លាំងក្នុងការរក្សាពេលវេលា និងទំនួលខុសត្រូវក្នុងការងារ។ បុគ្គលនេះមានភាពអន្ទះអន្ទែងក្នុងជីវិត តែងតែមានអារម្មណ៍ថាមានអ្វីដែលបាត់ ប្រសិនបើពួកគេមិនធ្វើកិច្ចការនោះ។ ទាក់ទងនឹងអាជីពរបស់ពួកគេ ធាតុភ្លើង គឺជាសកម្មជនដែលផ្តោតលើអាជីព ជាហេតុនាំឲ្យពួកគេងាយនឹងទទួលបានជោគជ័យក្នុងវ័យកណ្ដាល។ ពួកគេអាចជួបប្រទះការលំបាកជាច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងស្នេហា ជាពិសេសបុរស។ ពួកគេមិនគួរបាក់ទឹកចិត្តក្នុងការស្វែងរកសេចក្ដីស្រឡាញ់របស់ខ្លួនឡើយ ប៉ុន្តែគួរតែត្រូវបានលើកទឹកចិត្តឲ្យទទួលបានជោគជ័យ ទោះបីជាមានការលំបាកនៅខាងមុខក៏ដោយ។
៥ មាន់ជល់ផែនដី មនុស្សដែលកើតក្នុងឆ្នាំ ១៩០៩, ១៩៦៩
មនុស្សដែលកើតនៅក្នុងធាតុនៃភពផែនដី ជាសត្វមាន់ដែលមានភាពរស់រវើក និងចិត្តទូលាយជាមួយមនុស្សគ្រប់គ្នា។ ពួកគេចូលចិត្តធ្វើដំណើរទៅរកមិត្តថ្មីពីគ្រប់មជ្ឈដ្ឋាន ហើយថែមទាំងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីកសាងកេរ្តិ៍ឈ្មោះក្នុងចំណោមមិត្តភ័ក្ដិ ដែលនាំឲ្យពួកគេទទួលបានការជឿទុកចិត្ត និងការគោរពខ្ពស់ពីអ្នកដទៃ។ ចំពោះអាជីពរបស់ពួកគេ ស្ថានភាពសំណាងជាបន្តបន្ទាប់ ហើយអាចទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយមានជំនួយពីមហាសេដ្ឋី។ ទោះជាយ៉ាងណាក៏ដោយ មាន់ជល់គួរតែប្រុងប្រយ័ត្នក្នុងជីវិត ហើយមិនគួរមានត្រេកត្រអាល ឬរីករាយនៅពេលសម្រេចបានអ្វីមួយពេកទេ៕

គ្រូ ណុប

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ