វប្បធម៌ ជំនឿ
រ៉ូបសមោសរក្នុងសុបិន តំណាងពីការផ្លាស់ប្តូរថ្មីមួយក្នុងជីវិតពិត
សុបិនឃើញរ៉ូបសមោសរតំណាងឱ្យការរីកចម្រើនឬឆ្លងផុតឧបសគ្គ។ នេះជាក្តីសុបិនវិជ្ជមានប្រសិនបើរ៉ូបនោះស្អាតហើយមិនប្រលាក់ប្រលូសអ្វី។

ប្រសិនបើអ្នកសុបិនមានជំងឺតំណាងឱ្យការជាសះវិញ ប្រសិនបើរកស៊ីកំពុងតឹង ប្រផ្នូលថាអាចឆ្លងកាត់បាន។
រ៉ូបបពណ៌លឿងក្នុងយល់សប្តិ គឺជានិមិត្តរូបនៃបញ្ញា ថាមពលនិងភាពរហ័សរហួនរបស់អ្នកក្នុងភ្នែកអ្នកដទៃ ដែលចង់បានអ្នកមកដឹកនាំគេ ហើយក៏តំណាងឱ្យសុភមង្គល ភាពសុខដុមនិងប្រាជ្ញាដោះស្រាយបានក្នុងជីវិតយ៉ាងរលូន។
បើម្ចាស់សុបិនជាស្ត្រី បង្ហាញថាមានភេទផ្ទុយ ដែលមានចំណង់ផ្លូវភេទលើអ្នក ឬអ្នកបានទាក់ទាញមនុស្សជាច្រើនឱ្យចង់បានមកជាគូនៃជីវិត ឬអ្នកត្រូវបានគេគោរពចង់ដើរតាម។

រ៉ូបពណ៌ក្រហមឆ្លុះបញ្ចាំងពីការអនុលោមឬការចុះចូលជាមួយអ្នក ដែលអាចកត់សម្គាល់ឬជាក់ស្តែងពីអំណាច។

រ៉ូបពណ៌ស តំណាងឱ្យស្នេហាដែលនឹងនរនិងឈានដល់អនាគតកំពុងកើតមាន។

រ៉ូបពណ៌ស្វាយ បង្ហាញថាផ្នែកមួយនៃជីវិតរបស់អ្នកដែលមានគេព្រមលះបង់ខ្លួនមកជួយអ្នកទៅតាមជាមួយអ្នកជាកូចៅបរិវា។

រ៉ូបខ្មៅ ជាតំណាងឱ្យភាពឯកោនិងស៊ីវិល័យដែលអ្នកតែងតែមានក្នុងភ្នែកអ្នកដទៃ។
នៅពេលដែលសុបិនឃើញជាងកាត់ដេរ វាមានន័យថាអ្វីៗនៅក្នុងជីវិតនេះ តម្រូវឱ្យមានការជួសជុលកែប្រែវិញជាថ្មី។

សុបិន្តទិញរ៉ូបថ្មីអាចតំណាងឱ្យបំណងប្រាថ្នាយើងខ្លួនឯងក្នុងការផ្លាស់ប្តូរបុគ្គលិកលក្ខណៈចង់ធ្វើគម្រោងខ្លួនឯងជា “មនុស្សថ្មី” បន្ទាប់ពីជាសះស្បើយពីបញ្ហា ឬធ្វើការផ្លាស់ប្តូរទីតាំំងដ៏សំខាន់នៅក្នុងជីវិត។
រ៉ូបសមោសរនៅក្នុងក្តីសុបិន្តក៏តំណាងឱ្យការរីករាយ និងប្រណីតភាព ភាពសម្បូរសប្បាយដែលអ្នកកំពុងឆ្លុះបញ្ចាំងទៅលើអ្នកដទៃ។ ប្រសិនបើអាវផាយមានក្បូរក្បាច់ឬលម្អរយ៉ាងខ្លាំងនោះវាបង្ហាញពីរបៀបរស់នៅដ៏ប្រណីតឆាប់ៗនេះក្នុងជីវិតពិត៕
គ្រូ ឯម
ចុចអាន៖ យល់សប្ដិអំពីខោ តើមានអត្ថន័យល្អ ឬអាក្រក់ដល់ជីវិត?
ចុចអាន៖ ក្រវិលពេជ្រ សុបិនដ៏កម្រដែលបង្ហាញពីភ័ព្វព្រេងនិស្ស័យស្នេហ៍ជាមួយទេវបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត


