វប្បធម៌ ជំនឿ
ឆ្នាំ២០២៣ មនុស្សឆ្នាំ “ច” អាជីពតានតឹង ឯប្រាក់ចំណូលធ្លាក់ចុះ
យោងតាមហោរាសាស្ត្រចិន មនុស្សកើតឆ្នាំ “ច” ឆ្នាំ២០០៦, ១៩៩៤, ១៩៨២, និងឆ្នាំ១៩៧០ ក្នុងកំលុងឆ្នាំ២០២៣នេះ ហោរាសាស្ត្រឡើងចុះមិនទៀងប៉ុន្មានទេ។ ចំណែកសំណាងផ្នែកសុខភាព និងទ្រព្យសម្បត្តិអាចនឹងបន្តធ្លាក់ចុះ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់បន្តិច។

ឆ្នាំនេះអ្នកនឹងប្រឈមមុខការផ្លាស់ប្តូរខ្លះៗ ក្នុងវិស័យការងារ។ អាជីពបច្ចុប្បន្ននឹងធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងចិត្តជាខ្លាំង។ ហេតុនេះ ជាការឆ្លើយតប ត្រូវរៀនធ្វើចិត្តឱ្យស្ងប់ កុំដោះស្រាយបញ្ហាតាមអារម្មណ៍។
ដោយសារតែសំណាងក្នុងអាជីពធ្លាក់ចុះ ប្រាក់ចំណូលក៏ពុំមានស្ថេរភាពដែរ។ មនុស្សឆ្នាំច ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតនៅឆ្នាំនេះ ដើម្បីមានឱកាសឡើងឋានៈ និងការដំឡើងប្រាក់ខែ។
ចំពោះជីវិតស្នេហារបស់ឆ្នាំ “ច” មានភាពរលូនល្អទាំងអ្នកមិនទាប់រៀបការ និងអ្នករៀបការរួច។
អាជីពសក្កិសមបំផុតសម្រាប់ឆ្នាំ “ច”
ដោយសារបុគ្គលិកលក្ខណៈស្មោះត្រង់របស់ពួកគេ “ច” មានទំនោរជ្រើសរើសអាជីពដោយផ្អែកលើគោលការណ៍នៃការបម្រើអ្នកដទៃ។ “ច” ត្រូវបានគេមើលឃើញថាជាបុគ្គលិកដ៏សំខាន់ នៅពេលដែលពួកគេដាក់បេះដូងទៅក្នុងកិច្ចការរបស់ពួកគេ។
ពួកគេមានភាពរួសរាយរាក់ទាក់ និងចិត្តល្អ ហើយតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីកាត់បន្ថយបន្ទុកការងាររបស់អ្នកដទៃ ដែលធ្វើឲ្យពួកគេមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងរង្វង់ការងារ។
អាជីពដែលត្រូវបានណែនាំសម្រាប់ឆ្នាំ “ច” រួមមាន មន្ត្រីប៉ូលិស អ្នកវិទ្យាសាស្ត្រ ទីប្រឹក្សា សាស្រ្តាចារ្យ អ្នកនយោបាយ បូជាចារ្យ គិលានុបដ្ឋាក ក្រឡាបញ្ជី និងចៅក្រម។

គន្លឹះសុខភាពសម្រាប់ឆ្នាំ “ច”
ឆ្នាំ២០២៣ “ច” មានសុខភាពល្អណាស់ ព្រោះពួកគេមានផ្លូវចិត្តរីករាយ និងជាមនុស្សមិនសូវចេះនៅស្ងៀម។ ពួកគេសកម្មក្នុងការលេងកីឡា ដូច្នេះពួកគេមានភាពធន់នឹងជំងឺដូចជា ផ្តាសាយ ក្អក និងគ្រុនក្តៅ។
យ៉ាងណាក្ដី “ច” គួរសម្រាកឱ្យបានច្រើន បន្ថែមពីលើការហាត់ប្រាណត្រឹមត្រូវ ដែលអាចផ្តល់អត្ថប្រយោជន៍ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ខ្លួន។ ដោយសារ “ច” មិនចាត់ទុកប្រាក់ និងអំណាចជាត្រីមុខ ពួកគេមិនសូវមានភាពតានតឹងនៅកន្លែងធ្វើការនោះទេ។
ទំនាក់ទំនងជាមួយ “ច”
មនុស្សឆ្នាំ “ច” ជាបុគ្គលដែលសុខចិត្តរងការបាត់បង់ ឬឈឺចាប់ខ្លួនឯង ជាជាងបង្កបញ្ហាដល់អ្នកដទៃ ហើយពួកគេស្មោះត្រង់ណាស់ចំពោះទំនាក់ទំនងទាំងឡាយមិនថាមិត្តភក្តិ ឬត្រឹមអ្នកស្គាល់គ្នាក្ដី។
នៅក្នុងទំនាក់ទំនងស្នេហា “ច” មិនងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់ឡើយប៉ុន្តែនៅពេលដែលពួកគេមានស្នេហា ពួកគេមានភាពស្មោះត្រង់បំផុតចំពោះដៃគូ។ យ៉ាងណាមិញ អារម្មណ៍របស់ពួកគេមានការឡើងចុះ តម្រូវឱ្យដៃគូយល់ចិត្តផងដែរ។
ឆ្នាំ២០២៣ តើ “ច” ជួបសំណាងឬយ៉ាងណា?
យោងតាមហោរាសាស្រ្តចិន មនុស្សឆ្នាំ “ច” ត្រូវរងគ្រោះពីទេវតា តៃស៊ុយ ដែលជាអទិទេពនៃអាយុនៅក្នុងទេវកថាចិន។ គេជឿថា ឆ្នាំ “ច” នឹងមានសំណាងអាក្រក់ក្នុងឆ្នាំនេះ។ ដូច្នេះហើយ “ច” គួរតែប្រយ័ត្នខ្ពស់ គ្រប់ទិដ្ឋភាពនៃជីវិត៕
អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ